ភ្នំពេញ៖អង្គការសុខភាពពិភពលោកបានប៉ាន់ប្រមាណថា ត្រឹមឆ្នាំ២០២០កម្ពុជានឹងក្លាយជាប្រទេសមួយ
ក្នុងចំណោមប្រទេសពីបីលើពិភពលោកដែលទទួលជោគជ័យក្នុងការប្រយុទ្ធប្រឆាំងអត្រាឆ្លងមេរោគអេដស៍
និងផ្ទុកជំងឺអេដស៍។
អង្គការសុខភាពពិភពលោកបានចេញសេចក្តីថ្លែងការណ៍ជាមួយក្រសួងសុខាភិបាលកម្ពុជាថាប្រទេសកម្ពុជា
ស្ថិតនៅក្នុងចំណោមអាស៊ីអាគ្នេយ៍ ដែលបានកាត់បន្ថយអត្រាឆ្លងមេរោគអេដស៍ និងជំងឺអេដស៍ដែលកាត់
បន្ថយពីអត្រា១,៧ក្នុងឆ្នាំ១៩៩៨មកត្រឹម០.៧ភាគរយក្នុងឆ្នាំ២០១២ដែលចំនួននេះមានការធ្លាក់ចុះគួរឲ្យកត់
សម្គាល់។
សេចក្តីថ្លែងការណ៍នោះឲ្យដឹងថា ប្រជាជនកម្ពុជាប្រមាណជា៧៥.០០០នាក់ កំពុងរស់នៅជាមួយមេរោគ
អេដស៍មានអត្រាអ្នកឆ្លងថ្មីបានធ្លាក់ចុះប្រមាណជា១៥.៥០០នាក់ នៅចុងឆ្នាំ១៩៩០ មកត្រឹម២.១០០នាក់
ក្នុងឆ្នាំ២០០៩ និង១.០០០នាក់ក្នុងឆ្នាំ២០១១។ ការធ្លាក់ចុះយ៉ាងគំហុកមកពីការចែករំលែកពីសំណាក់
រាជរដ្ឋាភិបាលក្នុងការមានវិធានការទៅលើក្រុមស្រ្តីរកស៊ីផ្លូវភេទការឆ្លងពីម្តាយទៅទារកនិងក្រុមមនុស្ស
ប្រើប្រាស់គ្រឿងញៀននិងអ្នករស់នៅជាមួយមេរោគអេដស៍ផងដែរ៕
ដោយ៖សស្អាត