លោកអ៊ិត​សំហេងស្នើឲ្យ​ពិនិត្យលទ្ធ​ភាពបន្ថែម​ស្រ្តីក្នុងជួរ​ថ្នាក់ដឹកនាំ​តាមនាយកដ្ឋាន​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើដល់​ប្រធាន​នាយកដ្ឋាន​​​​​​​​​​​​​ជំនាញទាំង៤ នៃក្រសួង​ ពិនិត្យលើមុខដំណែង​តាមនាយកដ្ឋាន​មួយចំនួន​ ដែលនៅមិន​ទាន់មានស្រ្តីជា​​​ថ្នាក់ដឹកនាំ​នោះ ពិនិត្យលើលទ្ធភាពក្នុងការស្នើសុំការ​តែងតាំងស្រ្តីធ្វើជា អគ្គនាយក ឬ អគ្គនាយករង បន្ថែម ដើម្បីឲ្យស្រ្តីមាន​​​ការ​​​​​​​​​​ចូលរួមកាន់​តែ​ច្រើន​លើការងារដឹកនាំក្នុងស្ថាប័ន។ ប៉ុន្តែត្រូវ​ជ្រើសរើសបេក្ខភាពនារី នៅក្នុងក្របខណ្ឌក្រសួង​ ដែលមានសមត្ថភាព​​គ្រប់គ្រាន់ក្នុងមុខនាទី​ជាថ្នាក់​ដឹកនាំ។ លោករដ្ឋមន្រ្តី​ថ្លែងដូច្នេះ នៅក្នុងឱកាសអញ្ជើញជា​​​អធិបតី ពិធីអបអរសាទរខួបលើកទី​១០៣ នៃទិវា​អន្តរជាតិ៨មីនា ក្រោមប្រធានបទ« សមភាពនៃការអប់រំ មានសារៈ​សំខាន់ ក្នុងកិច្ច​អភិវឌ្ឍសង្គម» ដែល​បានប្រារពឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​នៅ​ព្រឹក​ថ្ងៃទី៥ខែមីនាឆ្នាំ២០១៤​នេះ។

លោក អ៊ិត សំហេង បានមានប្រសាសន៍ថា ដើម្បីប្រែក្លាយស្មារតី​នៃទិវា៨មីនាឲ្យក្លាយជា​សកម្មភាព​ជាក់​​ស្តែង​សម្រាប់​ការលើកកម្ពស់នារី ក្នុងការចូលរួមចំណែកគាំទ្រ​យ៉ាងសកម្មលើ​ភារកិច្ចក្នុង​វិស័យ​ការងារ និងបណ្តុះ​​​​​​​​​​​បណ្តាល​​​វិជ្ជាជីវៈនេះខ្ញុំសូមស្នើឲ្យពិនិត្យលើលទ្ធភាព​នៅគ្រប់នាយកដ្ឋានចំណុះឲ្យ​ក្រសួងការងារ​​​​​និង​​​​​​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ចំពោះមុខដំណែងតួនាទីដែលនៅចន្លោះប្រហោង ត្រូវផ្តល់​លទ្ធភាពជូននារី​​​​​​​​​​​​​​​ដែលមាន​សមត្ថ​ភាពបានចូលរួម​ចំណែកក្នុងការកសាង និងអភិវឌ្ឍន៍សង្គម ស្របតាម​គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៥ នៃរដ្ឋសភា ។ លោករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា ខួបលើកទី១០៣ឆ្នាំនេះ ផ្តោតជាសំខាន់ទៅលើការ​ជំរុញ​ឲ្យ​ប្រជា​​ពលរដ្ឋ​យើង​ទាំងបុរស ស្រ្តី យុវជន មានឱកាសទទួលបាន​នូវចំណេះដឹង ជំនាញបច្ចេកទេស គ្រប់ផ្នែក គ្រប់​វិស័យ ព្រមទាំងមានចិត្តគំនិត សីលធម៌ ឥរិយាបទ និងទង្វើដ៏ប្រពៃ ដើម្បី​ក្លាយជាធនធាន​មនុស្សដ៏មាន​សក្តានុ​ពល​អាចចូលរួមចំណែក ពន្លឿនកិច្ចអភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម និងប្រទេសជាតិទទួលបាននូវកិត្ត​នាម កិត្តស័ព្ទល្បីល្បាញ ក្នុងនាមជា​ប្រទេស​មាន​ប្រពៃណី វប្បធម៌ អារយ្យធម៌ខ្ពស់ និងសម្បូរុងរឿង​នៅលើឆាកអន្តរជាតិ។

លោកចាប់អារម្មណ៍ថា វត្តមាននារីចូលរួមកាន់តែច្រើនគឺជាកម្លាំងចលករសំខាន់ និងមិនអាច​ខ្វះបាន ក្នុងការ​រួម​ចំណែកជំរុញនាវាកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច ប្រកបដោយនិរន្តរ​ភាព ស្របតាម​គោល​នយោបាយរបស់រាជរដ្ឋាភិបាល ដែលបានទទួល​ស្គាល់និងចាត់ទុកថា ស្រ្តីជាឆ្អឹង​ខ្នង​នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងជាមូលធនដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេស។ ដូចនេះទាមទារ​ឲ្យគ្រប់អង្គភាពត្រូវធ្វើការពង្រឹងសមត្ថភាពស្រ្តី នៅគ្រប់ទិដ្ឋភាពឲ្យបានពេញលេញនិងមានសមធម៌។ ជាមួយគ្នានោះដែរ លោកស្រី សួស រដ្ឋាវី អនុរដ្ឋលេខាធិការ បានរំលឹកអំពីការឈឺចាប់របស់ ស្រ្តីក្នុង​អតីតកាល ដែលមានការកេងប្រវ័ញ្ញលើកម្លាំងពលកម្ម ស្រ្តី និងកុមារ ដោយ​បង្ខំ​​​ឲ្យធ្វើ​ការ​ជាទម្ងន់ក្នុ១​ថ្ងៃពី១២ម៉ោងទៅ១៦ម៉ោង ជាថ្នូរនិងប្រាក់បៀវត្សដ៏តិចតួចបំផុត និង​មិនគិត​ពីសុខភាព។ រហូត​ដល់​មានការក្រោកឈរឡើងតស៊ូយ៉ាងប្តូផ្តាច់ ឲ្យបន្ថយម៉ោងធ្វើការ និង​តំឡើងប្រាក់បៀវត្ស​ជាច្រើនលើក​ច្រើន​សារ ព្រមទាំងបំផុសបំផុលចលនាបង្កើតជាគណៈ​លេខាអន្តរជាតិ ដើម្បីដឹកនាំចលនានារីនេះ​ទៀតផង។

លោកស្រីបានបញ្ជាក់ថា នៅឆ្នាំ១៩១០ ក៏លេចចេញនូវសន្និបាតអន្តរជាតិនារី ដែលមាន​ប្រទេសចំនួន​១៧បានចូ​ល​រួម​នៅទីក្រុងកូប៉ែនហាកនៃប្រទសដាណាម៉ាក ហើយបានសំរេច​យកថ្ងៃ៨មីនា ប្រារពទិវា​នារី​អន្តរជាតិ និងជាថ្ងៃ​សាសមគ្គីតស៊ូរបស់នារីពលករទូទាំងសកល​លោក ដើម្បីសិទ្ធិសេរីភាព ប្រជាធិបតេយ្យ ដោយភ្ជាប់នូវពាក្សស្លោក មួយថ្ងៃធ្វើការ៨ម៉ោង ធ្វើការស្មើគ្នា បៀវត្សស្មើគ្នា ការពារ​សុខភាពមាតា និង ទារក និងបានប្រតិបត្តិ​រៀងរហូត​​​មក​ដល់ពេលនេះ រួមទាំងកម្ពុជាយើងផងដែរ។ នៅក្នុងឆ្នាំ១៩៩៥ សន្និសីទនារីពិភពលោកលើកទី​៤នៅទីក្រុងប៉េកាំង បាន​លើកបន្ថែមនូវកង្វល់​១២យ៉ាងរបស់នារី ក្នុងនោះមាន ភាពក្រីក្រ ការអប់រំ អំពើហិង្សា ផលវិបាកនៃជំលោះអាវុធ នារីក្នុង​រចនាសម្ព័ន្ធនយោបាយ និងសេដ្ឋកិច្ច តួនាទីនារីក្នុងការធ្វើសេចក្តីសំរេចចិត្ត យន្តការលើកកម្ពស់ការរីក​ចំរើន​របស់នារី សិទ្ធនារីលើ​ប្រព័ន្ធផ្សព្វផ្សាយ បរិស្ថាន និងកុមារ ៕

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

មនុស្សពីរ​នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​បន្ទុះ​គ្រាប់​បែក​នៅ​រដ្ឋ​ធា​នី ​Rwanda​
ព័ត៌អន្តរជាតិ • កាលពី​ : 12 កន្លងទៅ • បើកមើល : [624]

Kigali ៖ មនុស្សពីរនាក់បានស្លាប់នៅក្នុងការបន្ទុះគ្រាប់បែកដៃមួយនៅក្នុងបរិវេណផ្សារ ក្នុងរដ្ឋធានីRwanda ប្រទេស Kigali។ ប៉ូលីសបានអោយដឹងថា​​ជនរងគ្រោះដំបូងបាន​ស្លាប់ក្នុងការវាយប្រហារភ្លាមៗ​ កាលពីថ្ងៃ​សុក្រ​ ដែល​បង្កអោយមនុស្ស ១៤រងរបួសជា​ទំងន់ រីឯការបន្ទុះគ្រាប់​បែក

... អានបន្ត


មនុស្ស​៣៧​នាក់​ស្លាប់​ក្នុង​អគ្គី​ភ័យ​នៅ​មន្ទីរ​ពេទ្យ​ប្រទេស​រូ​ស្ស៊ី​
ព័ត៌អន្តរជាតិ • កាលពី​ : 12 កន្លងទៅ • បើកមើល : [691]

រូ​ស្ស៊ី ​៖​​ មន្ត្រីប៉ូលីស​បានអោយដឹងថាមនុស្ស ​៣៧​បានស្លាប់នៅក្នុងមន្ទីរពេទ្យ​វិកល់ចរិកភាគពាយ័ព្យ​នៃប្រទេស​​រូស្ស៊ីអណ្តាតភ្លើងបានឆាបឆេះឡើងនៅ​ ថ្ងៃទី​១៣​ខែ​កញ្ញា ឆ្នាំ​២០១៣ ក្នុងភូមិ Luka​ ក្នុងតំបន់Novgorod ហើយ​សារពត៌មាន​​រូស្ស៊ី​​បាន​អោយដឹង​ថាម​ន្ទីរពេទ្យគឺសាងសង់ពីឈើដែលមានមនុស្សប្រហែល៦០នាក់​ ។ 

... អានបន្ត


ក្មេង​ជំទង់​សញ្ជាតិ​អាហ្សង់​ទីន​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​
ព័ត៌អន្តរជាតិ • កាលពី​ : 12 កន្លងទៅ • បើកមើល : [588]

អាហ្សង់ទីន៖ប៉ូលីសនៅក្នុងប្រទេសអាហ្សង់ទីនបានចាប់ខ្លួនក្មេងជំទង់ម្នាក់អាយុ១៩ឆ្នាំ ពីបទដឹកនាំក្រុម​ក្មេង​ស្ទាវទៅផ្ទេរលុយជាលក្ខណះអន្តរជាតិ និងបង្កើតទំព័រវិបសាយ​ល្បែង។ ប៉ូលីសបាននិយាយថា ក្មេងជំទង់ម្នាក់ ដែលគេហៅថាកំពូលអ្នករកស៊ី ជាមួយនឹងទឹក​ប្រាក់ ប្រាំម៉ឺនដុល្លារក្នុងមួយខែ​​( ៣១៥០០ផោន)

... អានបន្ត


នាយករដ្ឋមន្រ្តី ទីម័រខាងកើត នឹងមកបំពេញ ទស្សនកិច្ចនៅកម្ពុជា
ព័ត៌អន្តរជាតិ • កាលពី​ : 12 កន្លងទៅ • បើកមើល : [667]

ភ្នំពេញ ៖ តាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជា​ណាចក្រ​កម្ពុជា លោក កៃ រ៉ាឡា សាណាណា ហ្គោសម៉ៅ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋ​ប្រជាធិបតេយ្យទីម័រខាងកើត នឹងមក​បំពេញ​ទស្សន​កិច្ចនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៣។

... អានបន្ត


បើកកញ្ចប់សុវត្ថិភាព«ក» មណ្ឌល​បាត់​ដំបង​ពុំ​មាន​អ្វី​គួរ​ឲ្យ​កត់​សំគាល់​ ប៉ុន្តែ​បក្ស​ ប្រឆំាង​នៅ​តែ​ទាម​ទា​បង្កើត​គណៈ​កម្ម​កា​រ​ចម្រុះ​
ព័ត៌អន្តរជាតិ • កាលពី​ : 12 កន្លងទៅ • បើកមើល : [684]

ភ្នំពេញ ៖ តបតាមការកំណត់របស់ក្រុមបប្រឹក្សាធម្មនុញ្ញនៅព្រឹកថ្ងៃ ទី ២៨ ខែសីហា ឆ្នាំ២០១៣នេះគណៈ​កម្មា​ធិ​ការ​​ជាតិរៀបចំការបោះឆ្នោតបានបើកកញ្ចប់សុវត្ថិភាព«ក»មណ្ឌលខេត្តបាត់ដំបង

... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ហេតុអ្វីបានជា កឹម សុខា លើកជើង សម រង្ស៊ី ?

ហេតុអ្វី​បាន​ជា កឹម សុខា លើកជើង សម រង្ស៊ី ?<...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [435]


រាជរដ្ឋាភិបាលពង្រឹងយន្តការគ្រប់គ្រងពលករទេសន្តប្រវេសន៍ដល់ទីភ្នាក់ងារឯកជន

ភ្នំពេញ៖ តាមការបង្ហាញរបស់សង្គមស៊ីវិល និង អង្គការផ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [475]


បិទវគ្គហ្វឹកហ្វឺនក្បាច់គុណដល់​មន្ត្រី​នគរ​បាល​ជាតិ

ភ្នំពេញ​៖​ បន្ទាប់ពីទទួលការ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [385]


​សម្តេច​តេជោ ​ហ៊ុន សែន ​៖ ការទាមទារឡើង​ប្រាក់ខែកម្មករ ​ដល់ ​១៦០ ​ដុល្លារ ​គឺមិនអាចទៅរួច​

ភ្នំពេញ៖ ថ្លែង​ក្នុង​ពិធីបើកការដ្ឋាន​គម្រោង​សាងសង់...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [399]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 259 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2129 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 349 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1132643​ នាក់