សង្គមស៊ីវិលនិងក្លឹបអ្នកកាសែតកម្ពុជាជម្រុញដល់ អ្នកសារព័ត៌មានសរសេរឲ្យបានច្រើនពីរឿងស៊ើបអង្កេត
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

         ភ្នំពេញ៖ក្លឹបអ្នកកាសែតកម្ពុជានិងសម្ព័ន្ធភាពកម្ពុជាដើម្បីតម្លាភាពចំណូលធនធានមនុស្សបានរួមគ្នា
លើកទឹកចិត្តនិងជម្រុញដល់អ្នកសារព័ត៌មានកម្ពុជាទាំងអស់ឲ្យយកចិត្តទុកដាក់សរសេររឿងស៊ើប​អង្កេត
ឲ្យបានច្រើនជាងសព្វថ្ងៃនេះ  ពិសេសទាមទាឲ្យមានការវិនិយោគបន្ថែមទៀតពាក់ព័ន្ធទៅនឹង​រឿងវិស័យ
ឧស្សាហកម្មនិស្សារណកម្ម  (រ៉ែប្រេងនិង​ឧស្ម័ន)   នៅប្រទេសកម្ពុជា​ដើម្បីរួមគ្នាជួយកែប្រែស្ថាបនាសង្គម
របស់យើងបន្ថែមឈានទៅអភិវឌ្ឍ​ជាតិយ៉ាង​ល្អប្រសើរនាពេលខាងមុខ។

តាមរយៈការជម្រុញខាងលើនេះបណ្តាញសង្គមស៊ីវិលបានលើកទឹកចិត្តដល់អ្នកកាសែតមួយចំនួនដែល
បានសរសេររឿងពាក់ព័ន្ធទៅនឹងរ៉ែប្រេងនិងឧស្ម័ន្មនៅកម្ពុជា  ដោយបានប្រគល់នូវរង្វាន់លើកទឹក​ចិត្តដើ
ម្បីជម្រុញឲ្យពួកគេសរសេរឲ្យបានច្រើនល្អនិងកាន់តែស៊ីជម្រៅបន្ថែមទៀតអំពីបញ្ហានេះ។

លោកប៉ែនសមិទ្ធិប្រធានក្លឹបអ្នកកាសែតកម្ពុជាបានលើកឡើងថា  អ្វីដែលយើងបានធ្វើនៅពេលនេះក្នុង
គោលបំណង  លើកទឹកចិត្តដល់អ្នកកាសែត   ឲ្យមានសេចក្តីរាយការណ៍ច្រើនថែមទៀតទៅនឹងប្រធាន
បទដែលបានលើកឡើងខាងលើ  ។   លោកបន្តថា​ដើម្បីធ្វើសេចក្តីរាយការណ៍ខាងលើនេះបានទាល់តែ
អ្នកសរសេរត្រូវយល់អំពីបច្ចេកទេសច្បាប់ទម្លាប់   និងបទពិសោធន៍នៃបណ្តាប្រទេសនានាដោយ​សិក្សា
ស្វែងយល់អំពីគេបើមិនដូច្នេះទេ   ការសរសេរគឺមិនបានចូលរួមជាមួយសង្គម   និងការអភិវឌ្ឍន៍​ប្រទេស
ជាតិនោះទេ។

លោកស្រី   គឹម  ណាតាសា   នាយិការប្រតិបត្តិនៃសម្ព័ន្ធភាពកម្ពុជាដើម្បីតម្លាភាពចំណូលធនធានបាន
លើកឡើងថា   ខណៈពេលដែលប្រទេសជាតិបាន  នឹងកំពុងអភិវឌ្ឍន៍លើវិស័យឧស្សាហកម្ម​និស្សារ​ណ​កម្មពោលគឺវិស័យប្រេងឧស្ម័ននិងរ៉ែ  និងឈានទៅរកដំណាក់កាលអាជីវកម្មនាប៉ុន្មានឆ្នាំខាងមុខនេះ  ។
ការផ្តល់ព័ត៌មានឲ្យបានកាន់តែទូលំទូលាយ   ដល់សារធារណៈជនពិតជាមានសារសំខាន់ណាស់ក្នុង
កា​រជួយ​លើក​កម្ពស់តម្លាភាព  និងគណនេយ្យភាពក្នុងការគ្រប់គ្រងក៏ដូចជាការគ្រប់គ្រងចំណូល​ដែល
បានទទួលពីលើវិស័យនេះ។

លោកស្រីបញ្ជាក់ថា​នៅមានរឿងជាច្រើនយើងមិនបានផ្សព្វផ្សាយឲ្យបានទូលំទូលាយ​អំពីបញ្ហាខាង​លើ
នេះដូចជាសំណួរដែលទាក់ទងជាមួយនិងវិធីក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណ និងសំនួរទាក់​ទងជា
មួយរាជរដ្ឋាភិបាលថាតើបានទទួលចំណូលប៉ុន្មាន  រហូតមកដល់សព្វថ្ងៃហ្នឹងពិសេសថាតើ​កម្ពុជា​បាន
ត្រៀមខ្លួនបូមប្រេងនៅឆ្នាំ២០១៦យ៉ាងដូចម្តេចដែរ។ល។ល។

លោកស្រី  បានចាត់ទុកថាអ្នកសារព័ត៌មានពិតជាមានតួនាទីសំខាន់ណាស់ក្នុងការពាំនាំយកនូវកង្វល់និង
សំណូមពពីអ្នកពាក់ព័ន្ធគ្រប់មជ្ឈដ្ឋាន មានរាជរដ្ឋាភិបាល  សង្គមស៊ីវិល   និងអ្នកសហគមដែលរងផលប៉ះ
ពាល់អំពីបញ្ហានេះ។  លោកស្រីបានទទួលស្គាល់ថាមានបញ្ហាប្រឈមជាច្រើនដែល​អ្នក​សារព័ត៌មាន​កំពុង
ជួបប្រទះ ដូចជាខ្វះចំណេះដឹងបញ្ហាមិនយល់ពីបច្ចកទេសអំពីវិស័យនេះ  និង​បញ្ហាខ្វះប្រភពហើយការសរ
សេរលើវិស័យនេះក៏នៅមានកំរិតនៅឡើយ។

សូមបញ្ជាក់ថាអ្នកកាសែតដែលទទួលបានជ័យលាភីនៃការសរសេរអត្ថបទដែលពាក់ព័ន្ធទៅនឹងប្រធានបទ
ខាងលើនេះមាន៥រូប  ក្នុងនោះអ្នកដែលទទួលបានជ័យលាភីលេខ១ គឺបានទៅឈ្មោះវិនឈុនហៀងមកពី
ទស្សនាវដ្តីអប្សរាដែលបានសរសេរអត្ថបទមានចំណងជើងថាកម្ពុជាគួរធ្វើយ៉ាង​ណា  ដើម្បីចៀសផុតពីការ
ត្រូវបណ្តាសារប្រេង។លោកបានទទួលនូវកុំព្យូទ័រយួរដៃមួយគ្រឿង​ជាការ​លើកទឹកចិត្ត។
ចំណែកជ័យលាភីទី២ និងទី៣ទទួលបានម៉ាស៊ីនថតរូបមួយគ្រឿងម្នាក់  គឺបានទៅឈ្មោះ លោកស្រី  សាយ
ផល្លា មកពីវិទ្យុវីអូឌីសរសេរអត្ថបទមានចំណងជើងថាជុំវិញ​ការ​ពន្យា​ពេលធ្វើអាជីវកម្មប្រេងរបស់ក្រុមហ៊ុន
ឆេវ រ៉ុង លោក ជិន  ម៉ាដេប៉ូរ  មកពីកាសែត​រស្មីកម្ពុជាសរសេរ​អត្ថបទមានចំណងជើងថា​   មជ្ឈដ្ឋានពលរដ្ឋ
ព្រួយបារម្មចំពោះការ​បំផ្លាញរ៉ែ​មាស​ខណៈការធ្វើអាជីវកម្ម​ខុស​ច្បាប់កំពុងរីករាលដាល  និងរង្វាន់លើកទឹក
ចិត្តម៉ាស៊ីនថត​សម្លេង​ចំនួន២គ្រឿង​ទៀត  បានទៅ​លោកលីម៉េងហ៊ួមកពីវិទ្យុបារាំងលោកវង្សសុភាពមកពី​គេហទំព័រ​CEN ៕

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បុគ្គលិក​​​​​អង្គការ​សហប្រជា​ជាតិ​ ២នាក់​ត្រួវបាន​គេបាញ់សំ​លាប់​នៅប្រទេស​សូម៉ាលី​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [1009]

ប្រទេសសូម៉ាលី៖ កាលពីពេលថ្មីៗនេះ បុគ្គលិកអង្គការសហប្រជាជាតិចំនួន ២នាក់គឺត្រួវបានជនដៃដល់ម្នាក់ បាញ់សំលាប់នៅក្នុងព្រលានយន្តហោះ Galkayo នៃប្រទេសសូម៉ាលី។... អានបន្ត


១០០​​ ថ្ងៃ​នៃ​ការកាប់​​​សម្លាប់​នៅក្នុង​រដ្ឋ​ Rwanda ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [919]

ប្រទេសអាព្រិក៖ នៅក្នុងរយះពេល ១០០ថ្ងៃនៃឆ្នាំ ១៩៩៤ ប្រជាជនប្រហែលជា ៨០០ ០០០នាក់គឺត្រួវបានគេ សម្លាប់នៅក្នុងរដ្ឋ Rwanda ដែលបង្កឡើងដោយពួកជ្រុលនិយម Hutu។ ពួកជ្រុលនិយម Hutu ខាងលើនេះ គឺតែងតែធ្វើការវាយប្រហារមកលើសហគមន៍របស់ពួកជនជាតិភាគតិច Tutsi ព្រមទាំងគូរប្រជែងខាងផ្នែកនយោ បាយរបស់ផងដែរ។... អានបន្ត


ស្រ្តី​ចំនួន ​៣នាក់​ត្រួវ​បាន​គេវាយ​ដោយ​ញញួរ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [774]

ប្រទេសអង់គ្លេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ស្រ្តីចំនួន ៣នាក់គឺត្រួវបានជនដៃដល់មួយក្រុមវាយ ប្រហារដោយញញួរយ៉ាងសាហាវនៅក្នុងសណ្ឋាគារផ្កាយបួនមួយកន្លែងឈ្មោះ Upmarket London ។... អានបន្ត


​ស្លាប់​៤​នាក់​​របួស​ធ្ងន់​-​ស្រាល​​១២​នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [777]

ភ្នំពេញ៖ ​ករណី​គ្រោះថ្នាក់​ចរាចរ​​​នៅ​ទូទាំង​ប្រទេស​កើត​ឡើង​១១ លើក (​យប់​៧​លើក​) មាន​មនុស្ស​ស្លាប់​៤​នាក់​(​ស្រី ម្នាក់​) និង​រង​របួស​ធ្ងន់​១០​នាក់​ (​ស្រី​៣​នាក់​)របួសស្រាល​២​នាក់។នៅក្នុង ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​​​ទាំង​១១​លើកបាន​បង្ក​ឲ្យ​..... អានបន្ត


ស្រ្តីជន​​​​​​​​​ជាតិ​អង់គ្លេស​ ២នាក់​បានលង់​ទឹក​ស្លាប់​នៅក្បែរ​កោះ ​Tenerife​​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [867]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ ស្រ្តីជនជាតិអង់គ្លេសចំនួន ២នាក់គឺបានលង់ទឹកស្លាប់នៅ ក្នុងសមុទ្រមួយកន្លែងស្ថិតក្បែររមណីយដ្ឋាន Holiday ដែលមានទីតាំងនៅលើកោះ Tenerife។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​ជនពិការ​កម្ពុជា​កើនឡើង​ជាង​១០​ម៉ឺននាក់ ​ខណៈ​ប្រទេស​កំពុង​រើខ្លួន​ចេញ​ពីភាពក្រីក្រ​

ភ្នំពេញ៖ ជំរឿនប្រជាជនឆ្នាំ២០១៣បង្ហាញថា នៅកម្ពុជា ម...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [329]


សាលាក្រុង ​ណែនាំពីការ​រៀបចំសន្តិ​សុខ សណ្តាប់ធ្នាប់ ​ពេលចូលឆ្នាំ​ថ្មីចិន វៀតណាម​

ភ្នំពេញ៖ សាលា​រាជ​ធានី​ភ្នំពេញ កាលពី​ថ្ងៃ​​ទ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [343]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 305 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 560 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864237​ នាក់