ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរផ្លូវភេទ និងការពារអនីតិជននៃស្នងការដ្ឋាននគរបាល រាជ ធានី បានឃាត់ខ្លួនជនប្រព្រឹត្តល្មើសជនជាតិ ម៉ាឡេស៊ី មុខរបរ ប្រធានរោងចក្រ យោងតាមពាក្យបណ្ដឹងរបស់សាច់ ញាតិកុមារីរងគ្រោះដែលចោទប្រកាន់ថា បានប្រព្រឹត្តអំពើពេស្យាចារកុមារ និងរួមភេទជាមួយអនីតិជនកាលពីវេ លា ម៉ោង១១និង៤០នាទីរសៀលថ្ងៃទី៤ ខែមីនា ។
ប្រភពព័ត៌មានពីមន្រ្តីនគរបាលបានឱ្យដឹងថា ជនសង្ស័យឈ្មោះ NgKay Hwa ហៅ ឡៅហ័ង អាយុ៤០ឆ្នាំជាប្រធាន សិប្បកម្មកាត់ដេរមួយកន្លែង ស្នាក់នៅផ្ទះលេខ៩១១ ផ្លូវលេខ១០១៩ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាន់ លិខិត ឆ្លងដែនលេខ A.២៣៩១៧១១៥ ត្រូវបានអញ្ជើញមកកាន់ការិយាល័យ ហើយសុំគោលការណ៍ពីព្រះរាជអាជ្ញា ឃាត់ ខ្លួនតែម្ដង ពីបទពេស្យាចារកុមារ និងរួមភេទជាមួយអនីតិជន អាយុក្រោម១៥ឆ្នាំ។បើតាម ពាក្យបណ្ដឹងរបស់ក្រុម គ្រួ សាររបស់ក្មេងស្រីរងគ្រោះបានឱ្យដឹងទៀតថា ជនសង្ស័យបានឱ្យលុយទៅកុមារីរងគ្រោះឈ្មោះ អ.ស.ខ អាយុ១ ៤ ឆ្នាំ ទៅរួមភេទនៅផ្ទះសំណាក់ចិន្ដាអង្គរ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានចំនួន២ដង ដោយក្នុងមួយដងឱ្យ លុយទៅកុមារីរងគ្រោះចំនួន១០០ដុល្លារ ។
ប្រភពពីនគរបាលបានបញ្ជាក់ថា ជនសង្ស័យ និងកុមារីរងគ្រោះបាននាំគ្នាទៅផឹកស៊ីនិងច្រៀងខារ៉ាអូខេនៅហាងឌីយ៉ាម៉ង់ពេលនោះក៏ត្រូវគ្នារួចហើយជនសង្ស័យ បានឱ្យលុយកុមារីរងគ្រោះចំនួន៥០០ដុល្លារទៅរួមភេទនៅផ្ទះសំណាក់ខាងលើ ហើយក្មេងស្រីរងគ្រោះគឺជាបុគ្គលិកបម្រើការងារនៅក្នុងរោងសិប្បកម្មរបស់ជនសង្ស័យតែម្តង កាលពីឆ្នាំ២០១៣។យ៉ាងណាមិញនោះ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានី បានកសាងសំណុំរឿងបញ្ជូនជនប្រព្រឹត្តល្មើសខាងលើ ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធី៕ ដោយ៖ភីនរ៉ា