ក្រសួង​សុខា​ភិបាល​ផ្តើម​ធ្វើ​ផែន​ការ​ពហុ​វិស័យ​ថ្នាក់​ជាតិ​ ក្នុង​ការ​ការ​ពារ​និង​ប្រយុទ្ធ​នឹង​ជម្ងឺ​មិន​ឆ្លង​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖    ក្រសួងសុខាភិបាលអំពាវនាវដល់គ្រប់មជ្ឈដ្ឋានទាំងវិស័យសាធារណៈ  ឯកជន និង​អង្គការ​សង្គម​​​​​ស៊ីវិលរួមគ្នាប្រឆំាងទប់ស្កាត់ការកកើតជម្ងឺមិនឆ្លងទៅដល់ប្រជាពលរដ្ឋ ខណៈ​ដែល​ជម្ងឺនេះ កំពុងរីក​រាល​​​ដាល​កាន់ខ្លំាងឡើងនៅក្នុងប្រទេសកម្ពុជា។ក្រសួងសុខាភិបាលបានចាប់ផ្តើមធ្វើផែនការពហុ​វិស័យថ្នាក់ជាតិក្នុង​ការ​ការពារ និង​ប្រយុទ្ធជម្ងឺមិនឆ្លង ដែល​ជា​ជម្ងឺ​​មួយ​ប្រឈម​នឹងគ្រោះថ្នាក់ខ្ពស់ដល់សុខភាពប្រជា​ពល​រដ្ឋ។ សព្វថ្ងៃនេះជម្ងឺមិនឆ្លងមាន៤ប្រភេទធំៗ ក្នុង​​​​នោះមានជំងឺសរសៃឈាមបេះដូង ជម្ងឺមហារីក ជម្ងឺផ្លូវដង្ហើមរុំារ៉ៃ និងជម្ងឺទឹកនោមផ្អែម ដែលទំាងនេះ​ជា​បញ្ហា​​សុខភាពដ៏ធំ និងកំពុងរីកកាន់​តែខ្លំាង​ឡើងៗនៅក្នុងប្រទេស​កម្ពុជា។

ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់នៅព្រឹកថ្ងៃទី១៧ខែកញ្ញានេះ លោកវេជ្ជ.ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួង​សុខា​​ភិបាលបានលើកឡើថា កក្តាដែលនាំឲ្យកើតជម្ងឺមិនឆ្លងនេះ បណ្តាល​មកពីការប្រើប្រាស់ថ្នាំជក់ ការប្រើ​ប្រាស់គ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់ របបអាហារ​ដែលគ្មានផាសុខភាព ការបំពុលខ្យល់ក្នុងផ្ទះ និងកង្វះ​កាយវប្បកម្ម។លោករដ្ឋមន្រ្តីបន្ថែមថា ការប្រយុទ្ធប្រឆំាងជម្ងឺនេះ មិនអាចពឹងផ្អែក​ទាំងស្រុងទៅលើ​ក្រសួង​សុខា​​ភិបាលតែឯងបានទេ សកម្មភាពនេះចាំបាច់ត្រូវមានការចូលរួមពីគ្រប់ ផ្នែកនៅ​ក្នុងវិស័យដ៏ទៃ​ទៀត​របស់​រាជ​រដ្ឋាភិបាល វិស័យឯកជន និងវិស័យសង្គមស៊ីវិល។ ក្នុងនោះ​ក្រសួងអប់រំយុវជន​និងកីឡាត្រូវ​បង្កើនការអប់​រំ​​ដល់សិស្សានុសិស្សពីវិធានការបង្កាកុំឲ្យកើត ជម្ងឺមិនឆ្លង។

ជាមួយគ្នានេះដែរក្រសួងព័ត៌មានត្រូវទប់ស្កាត់ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង​ដោយជម្រុញនិង​លើក​ទឹក​ចិត្ត ប្រាស់ចាក់ពីការពិត ចំណែកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងឧស្សាហ៍កម្មរ៉ែនិងថាមពល និង​ក្រសួង​ពាណិជ្ជកម្ម ត្រូវគិតគូរពីបញ្ហាការនាំចូល​ផលិត​ផលថ្នាំជក់ខណៈដែលបារីមានតម្លៃទាប​ជាងគេបំផុត​នៅ​ក្នុងតំបន់។លោករដ្ឋមន្រ្តីបញ្ជាក់ថា​ ការឆ្លើយតបជាពហុវិស័យរបស់រាជរដ្ឋាភិបាលគឺជាការចំាបាច់ ដើម្បី​ធានា​ដោះ ស្រាយវិបត្តិជម្ងឺនេះប្រកបដោយប្រសិទ្ធិភាព ហើយជាដំណឹងល្អ៨០ភាគ​រយ​នៃជម្ងឺនេះអាច​ការពារ​បាន។លោកភីតធើវ៉ាន់ មើរ៉េន​តំណាងជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក​ប្រចាំកម្ពុជា​បានសារទរចំពោះ​ការ​កំណត់យុទ្ធសាស្រ្តនេះដែលមានយន្តការសម្របសម្រួលច្បាស់លាស់ ក្នុងការដោះស្រាយជម្ងឺនេះ។

លោក​​​​​​បន្ថែមថា ប្រសិនបើពុំដោះស្រាយឲ្យបានទាន់ពេល​វេលា​ទេជម្ងឺនេះនឹងគំរាម​កំហែងដល់​ការគំរាម​កំហែង​​​​​ដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍ​សហស្សវត្សរបស់កម្ពុជា និងការចំ​ណាយខ្ពស់ដល់​ការថែទាំ​សុខ​ភាពរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ។ ការចំណាយដ៏ខ្ពស់នេះបានធ្វើឲ្យអ្នក​ជម្ងឺបាត់បង់​ប្រាក់​ចំណូល​​​​​​រុញច្រានឲ្យ​ប្រជាពលរដ្ឋធ្លាក់កាន់តែជ្រៅទៅក្នុងភាពក្រីក្រ និងកាត់បន្ថយការអភិវឌ្ឍសេដ្ឋកិច្ច។សូមបញ្ជាក់ថា តាមរបាយការណ៍នៅឆ្នាំ២០០៨ជម្ងឺនេះជាមូលហេតុនៃការស្លាប់រហូត​ដល់៤៦ភាគរយ​​នៅក្នុង​ប្រទេសកម្ពុជា ហើយតួរលេខនេះត្រូវបានព្យាករណ៍នឹងកើនឡើង​ថែមទៀត។ ជម្ងឺមិន​ឆ្លងនេះបាន​កើតឡើង​លើ​ពល​រដ្ឋ​ដែលស្ថិតនៅក្នុងវ័យបន្តពូជជាង​ពាក់​កណ្តាលនៃបុរស និងជាងមួយភាគបីនៃស្រ្តីដែលស្លាប់​ដោយ​ជម្ងឺ​នេះគឺមានអាយុក្រោម​៦០​ឆ្នាំ៕ ដោយ ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

គ្រោះថ្នាក់ធ្ងន់​ធ្ងរពីជំងឺ​អុតស្វាយគឺ​បង្ករឡើងដោយ​សារតែខ្វះអនាម័យ ​
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [984]

ភ្នំពេញ៖ អ្នកកើត​ជំងឺអុតស្វាយ អាចប្រឈមនឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដល់​សុខភាព នៅពេលណា​អ្នក​ជំងឺ ខ្វះ​អនាម័យ និង​ការថែទាំ​ខ្លួន ឲ្យបាន​ត្រឹមត្រូវទៅតាម​វិជ្ជបញ្ជារបស់គ្រូពេទ្យទេនោះ​។​... អានបន្ត


អាគារវះកាត់មាត់ឆែប ឆែបក្រអូមនិងពិការមុខមាត់បានបើកឲ្យប្រើប្រាស់ជាផ្លូវការហើយនៅ មន្ទីរពេទ្យខ្មែរ-សូវៀត
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [726]

ភ្នំពេញ៖ ដោយមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា រវាងក្រសួងសុខាភិបាល និងអង្គការ Operation Smile កម្ពុជា ក្នុងការព្យាបាលផ្នែក ឆែបមាត់ ឆែប​ក្រអូម និងពិការមុខមាត់ ជូន កុមារកម្ពុជានោះ នៅព្រឹកថ្ងៃទី៣១មីនា ឆ្នាំ​២០១៤​... អានបន្ត


ជំងឺទាចទឹកកើតឡើងបណ្តាលមកពីមូលហេតុអ្វី ?
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [876]

ភ្នំពេញ៖ ​ ប្រហែល​៨៥%​នៃ​ករណី​នៃ​ជំងឺ​ទាច​ទឹក​ត្រូវបាន​គេ​គិតថា​ បង្កឡើង​ដោយ​ជំងឺ ក្រិន​ថ្លើម ឬ ជំងឺថ្លើម ។ ទោះបីជា​ច​លនាការពិត​នៃ​ជំងឺ​ទាច​ទឹក​មិន​ត្រូវបាន​គេ​ដឹង​ច្បាស់​ក៏ពិតមែន​, ប៉ុន្តែ​ភាគការសិក្សាច្រើន​បង្ហាញថា ​... អានបន្ត


នៅឆ្នាំ២០២០ ​កម្ពុជាប្ដេជ្ញាចិត្ត​ប្រឆាំងអត្រា​ប្រេវ៉ាឡង់ ​និងអត្រាស្លាប់​នៃជំងឺរបេង​
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [688]

ភ្នំពេញៈ បើតាមមន្រ្ដីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអះអាងថា បច្ចុប្បន្ននេះអត្រាមានជំងឺ និងអត្រាស្លាប់ នៃ ជំងឺរបេងនៅក្នុងប្រទេសកម្ពុជាមានការថយចុះ​ជា​បន្ដ​​​​​​​​​​​​​បន្ទាប់គួរឲ្យកត់សម្គាល់ ដែលនាំឲ្យ កម្ពុជាប្ដេជ្ញចិត្តថា ... អានបន្ត


ជំងឺ​​មហារីក​សួត​លើ​ស្រ្តី​នៅក្នុង​ចក្រភព​អង់គ្លេស​កើន​ឡើងដល់​ ៧៣ ភាគរយ​
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [700]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ អត្រាជំងឺមហារីកសួតលើស្រ្តីនៅក្នុងចក្រភពអង់គ្លេសបានកើនឡើងដល់ ៧៣ ភាគរយ បើគិតចាប់ពីឆ្នាំ ១៩៧៥មក ស្របពេលជំងឺមហារីកសួតលើបុរសគឺបានធ្លាក់ចុះដល់ ៤៧ ភាគរយ។ ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ការប៉ះ​ទង្គិច​គ្នា​នៅទីក្រុង​ Caracas​ ឆក់​យក​ជីវិត​មនុស្ស​ចំនួន​ ២នាក់​

ប្រទេស Venezuela ៖ ការប៉ៈទង្គិចគ្នាកាលពីថ្ងៃពុធម្ស...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [311]


​បំពាក់​ឋានន្តរស័ក្តិ​ជូននាយឧត្តម​សេនីយ៍​២៩​រូបតាមសំណើរ​ នាយករដ្ឋមន្រ្តី ​

ភ្នំពេញ៖ នៅ​ទីស្តីការក្រសួង​ការពារជាតិ​នាព្រឹក​ថ្ង...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [561]


សមាគមអតីត​កម្មសិក្សាការី​ (JICA-AC)​បានផ្តល់ ​រទេះរុញ​សម្រាប់កុមារ​ពិការចំនួន ​៣២០គ្រឿង​

ភ្នំពេញ៖ សមាគមអតីតកម្មសិក្សាការី ទីភ្នាក់ងារសហប្រត...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [289]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 199 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 436 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864113​ នាក់