​ម៉ាឡេស៊ី​កំពុង​ថ្ពក់ភ្ញៀវ​ទេសចរ​កម្ពុជា​ឲ្យ​ទៅ​កម្សាន្ត​នៅ​ប្រទេស​របស់​ខ្លួន ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ភ្នំពេញ៖ ក្រុមមន្រ្តីផ្នែកទេសចរណ៍របស់ប្រទេសម៉ាឡេស៊ី បានមើលឃើញថា ប្រជាពលរដ្ឋ​កម្ពុជា ជាមុខព្រួយ យ៉ាងសំខាន់ នៃកំណើនភ្ញៀវទេសចរ ដែលបានធ្វើដំណើរទៅកម្សាន្ត ទៅប្រទេសម៉ាឡេស៊ីនាចុងឆ្នាំ២០១៣នេះ។មន្រ្តីភ្នាក់ងារទេសចរណ៍ប្រទេសម៉ាឡេស៊ី លោក SYED YAHYA SYED OTHMAN បានមាន ប្រសាសន៍នៅក្នុង ពិធីបើក ពិព័រណ៍“ទស្សនាម៉ាឡេស៊ីឆ្នាំ២០១៤”និង “កញ្ចប់​ទស្សនៈ​កិច្ច ទេសចរណ៍ឆ្នាំ២០១៤” ថា ប្រជាជនកម្ពុជា គឺជាទីផ្សារមួយដ៏សំខាន់នៅក្នុងតំបន់​សម្រាប់​ទេសចរណ៍ដែលទៅទស្សនា និងទេសចរណ៍សុខាភិបាល នៅ ប្រទេសម៉ាឡេស៊ី នាឆ្នាំនេះ ក្នុងនោះប្រទេសកម្ពុជា ក៏ជាគោលដៅ ទេសចរណ៍ វិសមកាល ដ៏មានប្រជាប្រិយភាព បំផុត សម្រាប់ប្រជាជនម៉ាឡេស៊ី វិញដែរ។

លោកបានបន្តថា ចំនួនភ្ញៀវទេសចរកម្ពុជា ទៅទស្សនានៅប្រទេសម៉ាឡេស៊ី បានកើនឡើង ជាបន្តបន្ទាប់ ក្នុងនោះ តាមរបាយការណ៍ដែលលោកទទួលបានរយៈពេល៩ខែ ដើមឆ្នាំ​២០១៣​នេះ ម៉ាឡេស៊ីទទួលបាន ភ្ញៀវទេសចរណ៍ កម្ពុជាប្រមាណជា៤៧.២៨៧នាក់ មានការ​កើនចំនួន៣២,៣%បើធៀបទៅនឹងឆ្នាំ២០១២ កន្លងទៅ។មន្រ្តីរូបនេះ បញ្ជាក់ថា ចំនួនតួរលេខនៃការកើនឡើងនេះ ជាសញ្ញាមួយបង្ហាញថា តំបន់កម្សាន្ត​នៅម៉ាឡេស៊ី បានក្លាយជា ចំណាប់អារម្មណ៍ថ្មីមួយសម្រាប់ប្រជាជនកម្ពុជាទៅទស្សនា និង ការធ្វើដំណើរកម្សាន្តសុខាភិបាល ។

គួរបញ្ជាក់ថា នៅរង្វង់ឆ្នាំ២០១២កន្លងទៅ ម៉ាឡេស៊ី បានធ្វើសន្និសីទសារព័ត៌មានមួយ បង្ហាញពីគុណភាពឱសថ និង សេវាកម្មសុខាភិបាល ដើម្បីអូសទាញប្រជាជនកម្ពុជា​ឲ្យទៅ​ទេសចរ​សុខាភិបាល​នៅប្រទេសរបស់ខ្លួន មិនខុស ពីពិព័រណ៍“ទស្សនាម៉ាឡេស៊ីឆ្នាំ២០១៤” និង​“កញ្ចប់ទស្សនៈកិច្ចទេសចរណ៍​ឆ្នាំ២០១៤” ដែលបានធ្វើ ឡើងកាលពី ប៉ុន្មានថ្ងៃនេះ​គឺជាការ​ទាក់ទាញភ្ញៀវទេសចរកម្ពុជាឲ្យទៅកម្សាន្តនៅប្រទេសម៉ាឡេស៊ី និងជាការផ្លាស់ប្តូរដំណើរ​ទេសចរណ៍ក៏ដូចជាការស្វែងយល់ពីគ្នាទៅវិញទៅមកក្នុងនាមប្រទេសជាសមាជិក ក្នុងតំបន់ ដែលគ្រោង នឹងធ្វើ សមាហរណកម្មសេដ្ឋកិច្ចនៅឆ្នាំ២០១៥ខាងមុខនេះ៕ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

ក្រសួង​​​កិច្ចការនារី​ពង្រឹង​ចំណេះ​ដឹង​មន្ត្រី​តាមនាយកដ្ឋាន​ពីការ​ប្រែប្រួល​អាកាស​ធាតុ​

ភ្នំពេញ៖ក្រសួងកិច្ចការនារីពង្រឹងមន្ត្រីតាមនាយកដ្ឋា...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [425]


ក្មេង​ជំទង់​សញ្ជាតិ​អាហ្សង់​ទីន​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​

អាហ្សង់ទីន៖ប៉ូលីសនៅក្នុងប្រទេសអាហ្សង់ទីនបានច...អានបន្ត

ព័ត៌អន្តរជាតិ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [628]


ព្រាងក្រម​សីល​ធម៌​សម្រាប់​​សមា​​ជិក​ក្រុម​​ប្រឹក្សា​​ថ្នាក់​​ក្រោម​​ជាតិ

ភ្នំពេញ​ ៖ សម្ព័ន្ធភាពជាតិឃុំ-សង្កាត់បានរៀបច...អានបន្ត

សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [470]


​រក​​​ឃើញ​​​វិធី​​​ប៉ះ​​​​ធ្មេញ​​បែប​​​កុមារ​​ថ្មី​

សុខភាព៖ ទន្ត​ពេទ្យ​​ជំនាញ​​របស់​​អង់គ្លេស បាន​រក​​...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [755]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 139 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 425 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230524​ នាក់