ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំណត់យុទ្ធសាស្រ្ត អាទិភាព ចំនួន៥ ក្នុងការបង្កើតការងារ ដល់ពលករ និងកម្មករ ដើម្បីសម្រេចឲ្យបាននូវការអភិវឌ្ឍធនធានមនុស្សប្រកបសមធម៌ ទាំងបរិមាណនិងគុណភាពឆ្លើយបតបានតាមតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ។
ឯ/ឧបណ្ឌិតអ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៏ ក្នុងកិច្ចសំភាសន៏ជាមួយ ស្ថានីយ៏ទូរទស្សន៏អាស៊ីអាគ្នេយ៏ថា ក្រសួងបានកំណត់យុទ្ធសាស្រ្តអាទិភាព ចំនួន៥ រួមមាន ការអភិវឌ្ឍលក្ខខណ្ឌការងារ និងការធានានូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ការអភិវឌ្ឍការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ការអភិវឌ្ឍមុខរបរ និងការងារ ការអភិវឌ្ឍ របបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយណាដែលស្ថិតក្រោមបទបញ្ញតិនៃច្បាប់ស្តីពីការងារ និង ការពង្រឹងអភិបាលកិច្ចល្អ ។ឯ/ឧបណ្ឌិតបានបន្តថា ការកំណត់យុទ្ធសាស្រ្ត អាទិភាព ចំនួន៥ពិតឆ្លើយតប់តាមតម្រូវការជាក់ស្តែងរបស់ក្រសួងក្នុងការបង្កើតការងារ និងស្វែងរកការងារសម្រាប់ពលករ និង កម្មករដែលកំពុងតែមានតម្រូវចាំបាច់ដោះស្រាយជីវភាពប្រចាំថ្ងៃ ។
នៅក្នុងយុទ្ធសាស្រ្ត អាទិភាពទី៣ នៃយុទ្ធសាស្រ្ត អាទិភាពទាំង៥ បានកំណត់ច្បាប់អំពីការអភិវឌ្ឍ មុខរបប និងការងារ ដែលក្រសួង ត្រូវអនុវត្ត ដូចជា រៀបចំគោលនយោបាយជាតិស្តីពិមុខរបរ និងការងារ ពង្រីកការផ្តល់សេវារកការងារ ពង្រឹងយន្តការវេទិការងារ ការបន្តអភិវឌ្ឍន៏ប្រព័ន្ធព័ត៌មានទីផ្សារការងារឲ្យកាន់តែល្អ ពង្រឹងប្រព័ន្ធផ្សព្វផ្សាយនិងយន្តការសេវារកការងារស្របច្បាប់សម្រាប់ពលករ បង្កើនការការពារពលករខ្មែរ ដែលធ្វើការនូវក្រៅប្រទេស ពង្រឹងការគ្រប់គ្រងភ្នាក់ជ្រើសរើសឯកជន ចាប់វិធានការអនុវត្តការដកអាជ្ញាប័ណ្ណពីភ្នាក់ងារជ្រើសរើសឯកជន និងបន្តពង្រឹងការគ្រប់គ្រងពលករ ធ្វើការនៅបរទេស ។ ឯ/ឧបណ្ឌិតអ៊ិត សំហេង បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អាទិភាព ក្នុងការអភិវឌ្ឍធនធានមនុស្ស ដោយជាក់ស្តែងក្រសួងការងារ និង ក្រសួងអប់រំ កំពុងជំរុញលើកទឹក ចិត្តឲ្យមានការចូលរៀនជំនាញបច្ចេកទេស និងបង្កើនការបណ្តុះបណ្តាលជំនាញបច្ចេកទេស ពិសេស កម្រិតកម្មករជំនាញ និងអ្នកបច្ចេកទេស ឲ្យបានច្រើនក្នុងឆ្នាំសិក្សានីមួយៗ ដោយតម្រង់ទិសវិជ្ជាជីវៈ និង ព័ត៌មានថទីផ្សារការងារតាមកំរិតជំនាញ និងតាមវិស័យ ដើម្បីបំពេញតំរូវការទីផ្សារ ការងារ និងគោលនយោបាយអភិវឌ្ឍន៏ឧស្សាហកម្ម និងសេដ្ឋកិច្ច ។ យោងតាមរបាយការណ៏ ស្តីពីលទ្ធផលនៃការអង្កេតជំរឿននៃប្រជាសាស្រ្តកម្បុជា ឆ្នាំ ២០១៣ របស់វិទ្យាស្ថានស្ថិតិនៃក្រសួងផែនការ ប្រជាពលរដ្ឋកម្ពុជា មានការធ្វើចំនួនជាង ៨លាន ១សែននាក់ ក្នុងនោះប្រុសចំនួនជា4លាននាក់ ៕
ដោយ៖ អភិរក្ស