​សម្តេចតេជោ ​ប្រកាសដាក់​បទបញ្ជាថ្មី​ឱ្យពិនិត្យមើលលើករណី​យកភាស៊ីតាមផ្សារ ​នៅទូទាំង​ប្រទេសឡើងវិញ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

សម្ដេចតេជោ ហ៊ុន សែន បានប្រកាសដាក់​បទ​បញ្ជាថ្មីចៅហ្វាយខេត្ត រាជ​ធានី ពិនិត្យមើល​​លើ​ករណី​យក​ភាស៊ី​តាម​ផ្សារនៅ​ទូទាំង​ប្រទេសឡើងវិញ ក្រោយមានការរិះគន់ និងជេរប្រមាថយ៉ាង​សម្បើ​ម​ណាស់ពី​ប្រជារាស្រ្ត ដោយ​ផ្តើមដំបូង​មុនគេ ពីរាជ ធានី​ភ្នំពេញ ដើម្បីឱ្យស្របតាម​កំណែទម្រង់​ស៊ី​ជម្រៅ​​របស់​រាជរដ្ឋាភិបាលអាណត្តិ​ទី​៥។ថ្លែងនៅក្នុងឱកាសអញ្ជើញ​ជាអធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់ ពិធីប្រគល់សញ្ញាបត្រជ័យលាភី ដល់​សិស្ស​មន្រ្តី​​ជាន់ខ្ពស់ ជំនាន់កំណែទម្រង់រដ្ឋ សិស្សមន្រ្តីក្រមការជំនាន់ ភក្តី ភាព និង​វិញ្ញា​បនបត្រ​ដល់​កម្ម​សិក្សា​ការី មន្រ្តីជាន់ខ្ពស់-មន្រ្តី​មធ្យម​ឆ្នាំ ២០១៣ ព្រមទំាងបើកវគ្គ បណ្តុះបណ្តាល និង​វិក្រឹត​ការ​ឆ្នាំ​២០១៤ របស់​សាលាភូមិន្ទរដ្ឋបាល ស្ថិតនៅវិទ្យាស្ថានជាតិអប់រំ​ កាលពីព្រឹកថ្ងៃទី ១៧ កុម្ភៈ នេះ។

សម្តេច​ហ៊ុន​សែន បានបញ្ជាក់​ថា អភិបាល​រាជធានី និង​អភិបាលខេត្ត​ទាំងអស់ ត្រូវ​ពិនិត្យមើល​លើ​អ្នក​ដេញ​ភាស៊ី​ផ្សារ ហើយ​ធ្វើ​ទូទាំង​ប្រទេស ដោយ​ចាប់​ផ្តើមដំបូង នៅ​រាជធានី​ភ្នំពេញ​។ អ្នក​យក​ភាស៊ី​ផ្សារ យក​លុយ​ពី​អ្នកលក់ ហើយ​ទា​ត់​កញ្ជ្រែង​គេ​ ជា​ដើម​។ ដល់​ពេល​គេ​បន្ទោស គេ​មក​បន្ទោស​លើ​ហ៊ុនសែន​។ ដូច្នេះ ត្រូវ​មើល កុំឲ្យ​អ្នកដេញ​ភាស៊ី ទៅ​ធ្វើ​ផ្តេសផ្តាស់ ហើយ​ឲ្យ​ឥរិ​យាបថ​អ្នកយក​ភាស៊ី ល្អ​បន្តិច​មើល។

សម្តេចតេជោ ​ក៏បាន​ផ្តាំផ្ញើ​ដែរ​ថា ការដែល​ធ្វើជា​មន្ត្រី​ត្រូវ​ធ្វើជា​អ្នក​បំរើ​ប្រជាជន​ គឺ​មិន​ធ្វើ​ចៅហ្វាយ​របស់​ប្រជាជន​នោះទេ​។ ពាក្យ​ចាស់​លោក​ពោលថា ងើយ​ស្កក ឱនដាក់គ្រាប់  ហើយ​មិនត្រូវ​ធ្វើជា​មន្ត្រី​ធ្វើជា​មន្ត្រី​ជើង​១០​នោះទេ ត្រូវ​ធ្វើជា​មន្ត្រី​ជើង​ពីរ និង​ត្រូវ​ចេះ​រួមសុខ រួមទុក្ខ​ជាមួយគ្នា កុំ​ដូច​អ្នកខ្លះ​ចេះតែ​រួមសុខ ពេល​មានទុក្ខ​រត់ចោល​គ្នា​។ សម្តេច​បន្ថែមថា ​ការធ្វើការ​ជាមួយ​គ្នា​ត្រូវ​ប្រកាន់​ចរិត សាមគ្គី​​​ផង និង​តស៊ូ​ផង មានន័យថា ​ចំណុច​ណា មិនត្រូវ ត្រូវ​ហ៊ាន​តស៊ូ​មតិ ហើយ​អ្នក​ដែល​គេ​ផ្តល់​មតិ​ជូន​នោះ​ក៏ត្រូវ​ហ៊ាន​ទទួលយក​ផង​។ ដូច្នេះ ដើម្បី​អនាគត​ដ៏​ល្អ ទាំងអស់គ្នា​ត្រូវ​រួមគ្នា​ធ្វើអំពើ​ល្អ និង​ទប់ស្កាត់​នូវ​រាល់ ​ចំណុច​ទាំង​ឡាយណា​ដែល​អសកម្ម​នៅក្នុង​ការងារ​។

​យោង​តាម​សៀវភៅ​បន្ទុក​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ប្រការ​១៣​ចំណុច​១៤​ និង​១៥​ ពាក់ ព័ន្ធ​តម្លៃ​ផ្ញើ​កង់​ម៉ូ​ គឺ​ក្រសួង​បាន​អនុ​ញ្ញាត​ឱ្យ​អ្នក​និ​យោគ​ភាស៊ី​ផ្ញើ​កង់​យក​តម្លៃ​តែ​២០០​រៀល​ថ្លៃ​ផ្ញើ​ម៉ូតូ​តែ​៣០០​រៀល​ប៉ុណ្ណោះ​ ។​ តែ​បច្ចុប្បន្ន​តម្លៃ​ផ្ញើ​កង់​ គ្រប់​ផ្សារ​ទាំងអស់​យក​ដល់​ទៅ​៥០០​រៀល​ ចំណែក​តម្លៃ​ផ្ញើ​ម៉ូតូ​១.០០០​រៀល​ទៅ​ ១.៥០០​រៀល​ដោយ​អ្នក​វិនិយោគ​មិន​ព្រម​អនុវត្ដ​តាម​សៀវភៅ​បន្ទុក​ទេ​ ។​

គួរបញ្ជាក់ថា ​រយៈពេល​កន្លងមក ​សាលា​បាន​បណ្តុះ​បណ្តាល​សិស្ស មន្ត្រី​ជាន់ខ្ពស់​បាន​៧​ជំនាន់ មាន​​​២៨៥​នាក់ ,​សិស្ស​មន្ត្រី​មធ្យម​៣​ជំនា​ក់ ​មាន​១៧៤​នាក់ ,​សិស្ស​ក្រមការ​៥​ជំនា​ក់ ​មាន​២៨៤​នាក់​, សរុប ៧៤៣​នាក់​។ បច្ចុប្បន្ន សាលា​កំពុង​បន្ត​បណ្តុះ​បណ្តាល​សិស្ស​មន្ត្រីជាន់ខ្ពស់​ជំនា​ក់​ទី​៧ចំនួន​៦០​នាក់ទៅតាម​លទ្ធផល​នៃ​ការប្រឡងប្រជែង និង​ទៅតាម​សេចក្តីសម្រេច​របស់​ក្រសួង​មុខងារ សាធារ​ណៈ​។ ចំពោះ​សិស្ស​មន្ត្រី​ជាន់ខ្ពស់​ដែល​ទទួល​សញ្ញាបត្រ​នៅថ្ងៃនេះ មាន​ចំនួន​៦០​នាក់ សិស្ស​ក្រមការ​៦១​នាក់​,​កម្ម​សិក្សា​ការី​វគ្គ​វិ​ក្រិ​ត្យ​ការ សុ​ក្រិ​ត្យ​ការ មន្ត្រីជាន់ខ្ពស់ និង​មធ្យម ចំនួន​១៨១​នាក់​៕
ដោយៈ​ភីន​រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [976]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [767]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1057]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1050]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [973]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

មន្ត្រីជាន់ខ្ពស់​ក្រសួងសេដ្ឋកិច្ច​អះអាងថា ​កម្ពុជានឹងមាន​ប្រព័ន្ធថវិកាថ្មី​នៅឆ្នាំ២០១២០​

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [328]


កម្ពុជានៅមិនទាន់​មានពេទ្យគ្រប់​គ្រាន់ផ្នែកព្យា​បាលដោយចលនា​

សមាគមផ្នែកព្យា​បាលដោយ​ចលនានៅកម្ពុជា ​បានស្នើឲ្យក្រ...អានបន្ត

វិស័យអប់រំនៅកម្ពុជា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [568]


ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចថ្មី នរោត្តម អរុណរស្មី ប្រកាស​ដើរ​តាម​នយោ​បាយ​សម្តេចឪ

ភ្នំពេញ៖ នៅក្នុង​សមាជវិសាមញ្ញ​របស់​គណបក្ស ​ហ...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [394]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 64 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 104 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 373 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 757813​ នាក់