ភ្នំពេញ៖ ផ្លូវលំមួយខ្សែប្រវែងជិតពីរគីឡូម៉ែត្រ ស្ថិតជាប់ព្រំប្រទល់សង្កាត់វាលស្បូវ និងសង្កាត់ព្រែកឯងត្រូវ
បានសាលារាជធានីភ្នំពេញសំរេចស្ថាបនាឲ្យទៅជាផ្លូវបេតុងឆ្អឹងដែក ដើម្បីឲ្យបងប្អូនរស់នៅក្នុងតំបន់នេះធ្វើ
ដំណើរទៅមកបានស្រួលនិងមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន។
លោកគួច ចំរើនអភិបាលខណ្ឌមានជ័យបានឲ្យដឹងថា ផ្លូនបេតុងឆ្អឹងដែកនេះ មាន បណ្តោយជិត២គីឡូម៉ែត្រ
ទទឹង៦ម៉ែត្រ ស្ថិតនៅព្រំប្រទល់សង្កាត់វាលស្បូវ និងសង្កាត់ព្រែកឯង សាងសង់ដោយថវិកាបចូលរួមបដិភាគ
របស់ប្រជាពលរដ្ឋនិងសាលារាជធានី ៥០% +៥០%ស្ថាបនារយៈពេលពីរខែ ដោយធានានូវគុណភាព។
លោកអភិបាលបន្តថា បន្ទាប់ពីបានផ្លូវ បេតុងនេះ ប្រជាពលរដ្ឋនឹងមានជីវភាពប្រសើរជាងមុន ព្រោះផ្លូវជា
មធ្យោបាយសម្រាប់ដឹកជញ្ជូនកសិផល ឬ សម្ភារៈផ្សេងៗ ចេញ ចូលមកក្នុងក្រុង ហើយការប្រកបអាជីវកម្ម
ផ្សេងៗក៏លឿនរហ័សនិងងាយស្រួល។
នៅក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង ស្ថិតនៅសង្កាត់វាលស្បូវនិងសង្កាត់ព្រែកឯង ខណ្ឌមានជ័យ នាព្រឹក
ថ្ងៃទី២៨ ខែមីនា លោក កែប ជុតិមាអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ដោយមើលឃើញពីការលំបាក
របស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់នេះ ធ្វើដំណើរចេញចូលលំដ្ឋាននោះ ទើបសាលារាជធានីភ្នំពេញនិងសា
លាខណ្ឌ សំរេចឯកភាពគ្នាធ្វើផ្លូវបេតុងឆ្អឹងដែកជូនបងប្អូនតែម្តង។
លោកអភិបាលបន្តថា ខណ្ឌមានជ័យមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សំណង់ធំៗរីកដុះដាលជាច្រើនកន្លែង
ពិសេសផ្លូវបេតុងក៏មានច្រើនខ្សែព្រោះបងប្អូនរស់នៅម្តុំនេះនៅជាប់មាត់ទន្លេ-បឹង សំបូរដីស្អិតពិបាកធ្វើដំណើរ
ដឹកជញ្ជូន អាជីវកម្ម នៅពេលរដូវវស្សា។
លោកអភិបាលបន្តទៀតថា ផ្លូវនេះបន្ទាប់ពីស្ថាបនារួច ពិតជាផ្តល់ប្រយោជន៏ច្រើនណាស់ដល់បងប្អូនងាយ
ស្រួលធ្វើដំណើរផង និងងាយដឹកកសិផលឆ្ពោះមកទីផ្សារផងពិសេសក្មួយៗទៅមកសាលារៀនបានទាន់
ពេលវេលា លែងពិបាកដូចមុនទៀត ។ពេលមានផ្លូវល្អ លោកសុំឲ្យមានការថែទាំទាំងអស់ ព្រោះផ្លូវជារបស់
យើង ថែទាំបានល្អប្រើប្រាស់បានយូរអង្វែង បង្កើនកំរិតជីវភាពរស់កាន់តែប្រសើរ ៕
ដោយ៖ ស.ស្អាត