ក្រសួងយុត្តិធម៌ និងសង្គមកិច្ច ពិគ្រោះយោបល់ថ្នាក់ជាតិ ពីការស្មុំកូនក្នុងប្រទេស និងស្មុំកូនអន្តរប្រទេស
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ ​យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទាំងពីរខាងលើបានឱ្យដឹងថា មាន​ប្រធាន​​តុលា​ការ​ខេត្ដ​ចំនួន៤៨ នាក់​, ចៅក្រម​មកពី​ខេត្ដ​ចំនួន ២៣ និង​រាជធានី​ភ្នំពេញ និង​មន្ដ្រី​ជាន់ខ្ពស់​ចំនួន១០ រូប​មកពី​ក្រសួង​យុត្ដិធម៌ និង​ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិ​សម្ប​ទា នឹងចូលរួម​ព្រឹក​ថ្ងៃទី ៤ ធ្នូ ២០១៣ នេះ​លើ​ការ បណ្ដុះបណ្ដាល និង​កិច្ច​ពិគ្រោះ​យោបល់ថ្នាក់ជាតិអំពី​ការ​ស្មុំ​កូន​ក្នុងប្រទេស និង​អន្តរប្រទេស នៅក្នុង​ប្រទេស​កម្ពុជា។

ទាក់ទងនឹងការបណ្ដុះបណ្ដាលនេះដែរ គឺមាន​រយៈពេល ២ ថ្ងៃធ្វើឡើង​នៅ​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០​១៣ នៅ​សណ្ឋាគារ​សាន់វេ ដែលជា​ការរៀបចំ​រួមគ្នា​ដោយ​ក្រសួង​យុត្ដិធម៌ និង​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង  យុវនីតិសម្បទា​របស់​ប្រទេស​កម្ពុជា ក្រោម​ការឧបត្ថម្ភ​ពី​យូ​នី​សេ​ហ្វ និង HCCH​។ កិច្ច​ពិគ្រោះ​យោបល់​នេះ​ត្រូវបាន​ប្រកាស​បើក ដោយ​លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ដ្រីក្រសួង​យុត្ដិធម៌ និង តំណាង​អង្គការ​យូ​នី​សេ​ហ្វ​។


​សេចក្តីប្រកាស​ព័ត៌មានដដែល​បានបន្តថា កិច្ច​ពិគ្រោះ​យោបល់​នេះ​មាន​គោលបំណង​ធ្វើការ​ពិភា​ក្សា​​អំពី​វឌ្ឍនភាព​របស់ ប្រទេស​កម្ពុជា ពាក់ព័ន្ធ​ជាមួយនឹង​ការ​អនុវត្ដ​អនុសញ្ញា​ទីក្រុង​ឡាអេ​ឆ្នាំ ១៩៩៣​ ស្ដីពី​កិច្ចការពារ​កុមារ និង​កិច្ចសហប្រតិបត្ដិការពាក់ព័ន្ធ​នឹង​ការ​ស្មុំ​កូន​អន្តរប្រទេស (​ដែល​ហៅ​កាត់​ថា​អនុសញ្ញា​ទីក្រុង​ឡាអេឆ្នាំ ១៩៩៣) និង​ច្បាប់​ស្ដីពី​ការ​ស្មុំ​កូន​អន្តរប្រទេស​។ ដោយអ្នកចូលរួម​ក៏​នឹងធ្វើ​ការពិនិត្យឡើងវិញ​លើ​ទំនាក់ទំនង​រវាង​ការ​ស្មុំ​កូន​ក្នុងប្រទេស និង​ការ​ស្មុំ​កូន​អន្តរប្រទេស ក៏ដូច​ជា​ធ្វើការ​ចែករំលែក​ការ​អនុវត្ដ​ល្អ​នៅ​ថ្នាក់​តំបន់ និង​អន្ដរជាតិ​។​

រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា មានប្រសាសន៍ថា ការ​ស្មុំ​កូន​អន្តរប្រទ​សនានា មិន​មាន​បញ្ហា​អ្វី​កើត ឡើង​នោះ​ទេ ប៉ុន្តែក្រសួង​មាន​កាតព្វកិច្ច​យ៉ាងសំខាន់ ក្នុង​ការពង្រឹង​សមត្ថភាព​មន្ត្រី​តុលា​ការ​ទាំង​អស់​ ឲ្យ​យល់​ពី​ការអនុវត្ត​អនុសញ្ញា​ទីក្រុង​ទ្បា​អេ ឆ្នាំ​១៩៩៣ ពាក់ព័ន្ធ​ការ​ស្មុំ​កូន​អន្តរ​ប្រទេស​​។ លោក​បន្តថា កន្លងមក ក្រសួង​រកឃើញ​ការ​ថា ការ​ស្មុំ​កូន គឺ​ដើម្បី​ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន។លោក Anselmo Reyes តំណាងឱ្យ​ការិយាល័យ​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​របស់​សន្និសីទទីក្រុង​ឡាអេ បាន​គាំទ្រ​ការពន្យា​នេះ និង​មានប្រសាសន៍ថា «​ចាំបាច់​ត្រូវតែមាន​កិច្ចការពារ​សំខាន់ៗ ​ដើម្បី​ធា​នាឱ្យមាន ការគ្រប់គ្រង​ករណី​ស្មុំ​កូន​ឱ្យបាន​ត្រឹមត្រូវ​សិន មុននឹង​មានការ​បើក​ឱ្យ​មានការ​ស្មុំ​កូន​សារជា​ថ្មី​»​។ ការបើក​ឱ្យមាន​ការ​ស្មុំ​កូន​សារជាថ្មី​នេះ​គួរ​ធ្វើឡើង​បន្ដិច​ម្ដងៗ ដើម្បី​ធានាឱ្យមាន​ការអនុវត្ដ​ច្បាប់​ឆ្នាំ ២០០៩ និង​អនុសញ្ញា​ទីក្រុង​ឡាអេ​ឆ្នាំ ១៩៩៣ ឱ្យបាន​ត្រឹមត្រូវ និង​មាន​របៀបរៀបរយ​ល្អ​។​ទន្ទឹមជាមួយគ្នាដែរ លោកស្រី Sunah Kim ប្រធានស្ដីទី​របស់​យូ​នី​សេ​ហ្វ បាន​ថ្លែងថា «​រដ្ឋ​ទទួល ត្រូវបាន​ជំរុញ​ឱ្យ​សហការ​ជាមួយនឹង​ប្រទេស​កម្ពុជា និង​ផ្ដល់​ការគាំទ្រ​ដល់​ប្រទេស​កម្ពុជា នៅក្នុង​ការ​ងារ​​​ដ៏​សំខាន់​នេះ តាមរយៈ​ការចាត់​នូវ​វិធានការ​នានា សំដៅ​ធានា​យ៉ាងណា​ឱ្យចំ​នួន​ពាក្យ​ស្មុំ​កូន និង​ការ​ស្នើសុំ ការអនុញ្ញាត​ពី​ស្ថាប័ន​បរទេស​ដែលមាន​ការបញ្ជាក់​ត្រឹមត្រូវ ហើយ​អាច​គ្រប់គ្រង​បាន​ដោយ​អាជ្ញាធរកម្ពុជា​»​។ រដ្ឋ​ទទួល​ក៏​គួរ​ចៀសវាង​ដាក់​សម្ពាធ​មកលើ​អាជ្ញាធរ​កម្ពុជា​ឱ្យ​ចាប់ផ្ដើម​ ដំណើរការ​ស្មុំ​កូន​សារជាថ្មី មុនពេល​ដែលមាន​ការ​ដាក់ឱ្យ​អនុវត្ដ​នូវ ការការពារ​សំខាន់ៗ ហើយ​ត្រូវគោរព​តាម​ការ​ដាក់​កំហិត​លើ​ចំនួន​ពាក្យសុំ​ខាងលើ ដែល​ត្រូវបាន​កំណត់ដោយ​អាជ្ញាធរ​កម្ពុជា​។សូមរំលឹកផងដែរថា កិច្ច​ពិគ្រោះ​យោបល់​នេះ​ធ្វើឡើងជិត៤ ឆ្នាំទៅហើយ បន្ទាប់ពីមានការពន្យារ​អនុម័តច្បាប់​ស្ដីពី​ការ​ស្មុំ​កូនឆ្លង​ប្រទេស​របស់​ប្រទេស​កម្ពុជា នៅក្នុង​ខែ ធ្នូ ឆ្នាំ ២០០៩​។ តែ​ទោះជា​យ៉ាង​​ណាក្ដី កម្ពុជា​បាន​ពន្យា​ពេល​ការដាក់​ពាក្យ​ស្មុំ​កូន អន្តរប្រទេស​ថ្មី ដើម្បី​ផ្ដល់​ពេលវេលា​ឱ្យ​អាជ្ញាធរ​រៀប​ចំ​ក្របខ័ណ្ឌ លិខិតបទដ្ឋាន​គតិ​​​​យុ​ត្ដិ ដែល​ចាំបាច់​នានា​បង្កើត​នូវ​យន្ដការ ដែល​ចាំបាច់ និង​បណ្ដុះ​បណ្ដាល​អ្នកពាក់ព័ន្ធនានា ដើម្បី​ឱ្យ​​ច្បាប់​ថ្មី​នេះ​អាច​អនុវត្ដ​ទៅបាន​៕ ដោយ៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រល...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [302]


បើក​សម្ពោធ​គេហ​ទំ​ព័រ​ www.​saferoads.​org.kh​ ជា​ផ្លូវ​ការ​

គេហទំព័រអប់រំសុវត្តិភាពចរាចរណ៍ផ្លូវគោកដែលមាន...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [405]


​រដ្ឋមន្ត្រី​ក្រសួងការងារ​គាំទ្រ​ឲ្យបញ្ជូនពលករកម្ពុជា​ទៅ​បម្រើការ​នៅអារ៉ាប់​

ភ្នំពេញ៖ ស្របតាមការចង់បានរបស់ម្ចាស់ក្រុមហ៊ុន Archi...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [308]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 216 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 458 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864135​ នាក់