ក្រសួងយុត្ដិធម៌ ​ផ្សព្វផ្សាយប្រកាស​ស្ដីពីនីតិវិធីនៃ​ការចុះបញ្ជីកិច្ច​សន្យាទ្រព្យសម្បត្តិ​ប្ដី ប្រពន្ធ ជាលើក ​ដំបូង នៅកម្ពុជា​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ មន្រ្ដីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានអះអាងថា ការចុះបញ្ជីកិច្ចសន្យាទ្រព្យសម្បត្តិប្ដី ប្រពន្ធ​ បានផ្ដល់​នូវ​សារៈ​​សំខាន់ណាស់ សម្រាប់ជួយការពារទ្រព្យសម្បត្តិ និងសហព័ទ្ធរៀងៗខ្លួន នៅពេល ដែលគូភាគីទាំងពីរ មានវិវាទ​​កើតឡើង ដើម្បីងាយស្រួលក្នុងការដោះស្រាយតាមផ្លូវតុលាការ ។

       ក្នុងសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្ដីពីនីតិវិធីនៃការចុះបញ្ជីកិច្ចសន្យាទ្រព្យសម្បត្តិប្ដីប្រពន្ធ ព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ លោក ​​សូរ ចាន់ធី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានមានប្រសាសន៏ថា ការផ្សព្វផ្សាយប្រកាសនេះគឺ​ដើម្បី​​បង្ហាញអំពីទំនាក់ទំនងរវាងបុគ្គល និងបុគ្គល ដែលបានរៀបចំ អាពាហ៏ពិពាហ៏ និងបុគ្គលដែលត្រូវរៀបចំ​អាពាហ៏​​ពិពាហ៏ជាមួយគ្នា ដែលមាននូវធនធានទ្រព្យសម្បត្តិ ជាចលនវត្ថុក្ដី ឬជាអចលនវត្ថុក្ដី ដើម្បីបញ្ជាក់ឲ្យបាន​ច្បាស់​​លាស់អំពីសិទ្ធទៅលើទ្រព្យសម្បត្តិនោះ ថាតើធនធាន​ទ្រព្យសម្បត្តិណាខ្លះជារបស់រួម ហើយធនធានទ្រព្យ​សម្បត្តិ​​ណា​​ខ្លះជាសិទ្ធិផ្ដាច់មុខរបស់ ភាគីណាមួយ ។

            លោកបញ្ជាក់ថា ការរៀបចំប្រកាសនេះឡើងគឺមានលក្ខណៈល្អ ដែលជាការវិវត្តន៏មួយ សម្រាប់ឲ្យប្រជា​ពល​រដ្ឋ អាចទទួលយកបាន ហើយរៀបចំនៅក្នុងក្រមរដ្ឋប្បវេណី សម្រាប់ផ្ដល់ភាព ងាយស្រួលដល់ប្រជា​ពលរដ្ឋក្នុង​ការ​ចុះបញ្ជី និងជួយការពារនូវទ្រព្យសម្បត្តិដែលគូភាគីបានរៀបការ ជាមួយគ្នា ព្រមទាំងបញ្ជាក់ឲ្យបានច្បាស់អំពីអ្វី​ដែល​​ជាទ្រព្យសម្បត្តិរួម និងអ្វីដែលជាទ្រព្យសម្បត្តិ ដោយឡែកជាមួយគ្នា ដែលនីតិវិធីនេះធ្វើឡើងសម្រាប់ការពារ​​​​នៅពេលដែលគូភាគីទាំងពីរ មានវិវាទ កើតឡើង ដើម្បីងាយស្រួលក្នុងការដោះស្រាយតាមផ្លូវតុលាការ។

            លោកបន្ដថា ប្រកាសទាក់ទិនទៅនឹងនីតិវិធីចុះបញ្ជីទ្រព្យសម្បត្ដិប្ដីប្រពន្ធគឺជាប្រកាសនីតិវិធី សម្រាប់គ្រប់​គ្រង​​លើ​ការចុះបញ្ជីកិច្ចសន្យាទាំងឡាយណាដែលបង្កើតឡើងដោយប្ដីប្រពន្ធ ទាក់ទងនឹង ទ្រព្យសម្បត្តិ ជាគោល​ការណ៏​​​​ប្រព័ន្ធ​​ទ្រព្យសម្បត្តិប្ដីប្រពន្ធ តាមច្បាប់នៃប្រទេសកម្ពុជាគឺជាប្រព័ន្ធទ្រព្យ សម្បត្តិរួមដែលអនុញ្ញាត្ដឲ្យប្ដីប្រពន្ធ​មានកម្មសិទ្ធិរួមគ្នាលើកម្មសិទ្ធិទាំងអស់ ដែលពួកគាត់ទាំងពីរធ្វើ លទ្ធកម្ម នៅក្រោយពេលអាពាហ៏ពិពាហ៏។

            លោកអនុរដ្ឋលេខាធិការចាត់ទុកថា តាមរយៈការផ្សព្វផ្សាយប្រកាសនេះ នឹងក្លាយទៅជា​ឧបករណ៏​គតិយុត្តិ យ៉ាងសំខាន់​ ដែលផ្ដល់សិទ្ធិ និងបើកឱកាសឲ្យប្ដីប្រពន្ធ ឬបុគ្គលដែលនឹង​ត្រូវ​រៀបអាពាហ៏ពិពាហ៏ជា មួយគ្នា មាន​ចំណង​ទំនាក់​ទំនង​ក្នុង​ការ​​ចុះបញ្ជី អាចធ្វើការចុះបញ្ជីអំពី​កិច្ច​សន្យាទ្រព្យសម្បត្តិប្ដីប្រពន្ធ បាន ហើយឈានទៅ​បង្កើត​ការ​​​​​ទំនាក់ទំនងរវាងបុរស និងស្ដ្រី ឲ្យមាន​ភាពច្បាស់លាស់ និងតម្លាភាព ពាក់ព័ន្ធទៅនឹងបញ្ហាទ្រព្យសម្បត្តិ និងចូលរួមចំណែក​ក្នុងការពង្រឹង​គោលការណ៏សមភាពយ៉េនឌ័រ នៅក្នុងសង្គមកម្ពុជា ។

            កញ្ញា អ៊ីសូអិ មីហា ទីប្រឹក្សាច្បាប់របស់ទីភា្នក់ងារសហប្រតិបត្តិការអន្ដរជាតិនៃប្រទេសជប៉ុន បានលើក​ឡើង​ថា ប្រកាសស្ដីពីនីតិវិធីនៃកិច្ចសន្យាទ្រព្យសម្បត្តិប្ដីប្រពន្ធនេះ ផ្ដល់នូវសារៈសំខាន់ ណាស់ សម្រាប់ការពារផល​ប្រយោជន៏​របស់ប្រជាពលរដ្ឋក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិ ឬអចលនវត្ថុ ដែលជាទ្រព្យសម្បត្តិដោយឡែក និងរួម​របស់ប្ដី ឬប្រពន្ធ ដែលបានចុះបញ្ជីរួចហើយ ដើម្បីងាយស្រួល ក្នុងការដោះស្រាយទៅតាមផ្លូវច្បាប់ នៅពេលដែល​គូភាគីទាំងពីរមានបញ្ហា និងជម្លោះកើតឡើង។

            ជាមួយគ្នានេះ ក្រសួងយុត្តិធម៌ បានធ្វើការសិក្សាជាមួយអ្នកជំនាញការនៃអង្គការចៃកា ក្នុងការ រៀបចំ​ប្រកាស ទម្រង់គំរូចុះបញ្ជី និងពាក្យសុំ ដែលតាមរយៈការផ្សព្វផ្សាយនេះ ក្រសួងបានត្រៀមខ្លួន រួចជាស្រេចក្នុងការ​ទទួលពាក្យសុំចុះបញ្ជី កិច្ចសន្យាទ្រព្យសម្បត្តិប្ដី ប្រពន្ធ ចាប់ពីពេលនេះតទៅ ។

            សូមបញ្ជាក់ថា ក្រសួងយុត្តិធម៌ បានផ្សព្វផ្សាយប្រកាសស្ដីពីនីតិវិធីនៃការចុះបញ្ជីកិច្ចសន្យា ទ្រព្យសម្បត្តិប្ដី​ប្រពន្ធ ត្រូវបានផ្សព្វផ្សាយជាលើកដំបូង នៅក្នុងប្រទេសកម្ពុជា ដើម្បីឲ្យប្រជាពលរដ្ឋ មានការយល់ដឹង និងជ្រួត​ជា្រប​ព័ត៌មាន កាន់តែច្បាស់លាស់ទាក់ទងនឹងតម្លៃ និងអត្ថប្រយោជន៏ សម្រាប់ការពារទ្រព្យសម្បត្តិស្របច្បាប់រវាងប្ដី និងប្រពន្ធ ខណៈពេលដែលអ្នកទាំងពីរមានបញ្ហា ឬវិវាទ កើតឡើង ការលែងលះគ្នាក្នុងគ្រួសារ និងការប្ដឹងទាមទារ​ទ្រព្យសម្បត្តិពីតតីយជន នាពេលខាងមុខ៕

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1329]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1109]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1409]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1426]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1337]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​លោក ប៉ា​ សុជាតិវង្ស​ ព្រមាន​ដកតំណែង​ប្រធាន​ផ្សារធំៗ​ក្នុងរាជធានីភ្នំពេញ​

ភ្នំពេញៈ អភិបាល​រាជធានី​ភ្នំពេញ បាន​ព្រមាន​យ៉ាងខ្ល...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [441]


ត្រីបន្តពុលងាប់ក្នុងស្រុកមង្គលបូរីប្រមាណជាង១០តោន

ខេត្តបន្ទាយមានជ័យ៖ ត្រី​ចម្រុះ​នៅក្នុង​ប្រឡាយ២របស់...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [413]


សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រល...អានបន្ត

អំពីតារាកម្ពុជា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [576]


កម្ពុជានៅមិនទាន់​មានពេទ្យគ្រប់​គ្រាន់ផ្នែកព្យា​បាលដោយចលនា​

សមាគមផ្នែកព្យា​បាលដោយ​ចលនានៅកម្ពុជា ​បានស្នើឲ្យក្រ...អានបន្ត

វិស័យអប់រំនៅកម្ពុជា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [749]


កូនភ្លោះបី​នាក់លើកទី​២៥៤ទទួល​អំណោយ​សម្តេចតេជោ ​និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​

ភ្នំពេញ​ ៖ កូន​ភ្លោះ៣នាក់​ ក្នុង​នោះ​ប្រុស​ម្នាក់​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [375]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 47 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 349 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1428 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1041044​ នាក់