កូនភ្លោះបី​នាក់លើកទី​២៥៤ទទួល​អំណោយ​សម្តេចតេជោ ​និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ​ ៖ កូន​ភ្លោះ៣នាក់​ ក្នុង​នោះ​ប្រុស​ម្នាក់​ប្រសូត្រ​ក្នុង​គ្រួសារ​កសិករ​រស់នៅ​ភូមិ​ កំពង់​ចម្លង ឃុំ​ព្រែក​ទន្លាប់​ ស្រុក​លើក​ដែក ខេត្ត​កណ្តាល​ ដែល​ជា​កូន​ភ្លោះ​ទី​២៥៤​ បាន​ទទួល​អំណោយ​សប្បុរស​ធម៌​របស់​សម្តេច​អគ្គ​ម​ហា​សេនា​បតី​តេជោ​ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន រួ​ម​មាន​ទឹក​ប្រាក់​៣លាន​រៀល អង្ករ​២០០​គីឡូ​ក្រាម ទឹកដោះ​គោ​ម្សៅ​២៤​កំប៉ុង ស្ករ​ស​​៥​គីឡូ​ក្រាម​ សារុង​២ និង​ក្រមា​២។

លោក ​សេង​ ទៀង ជំនួយ​ការ​ផ្ទាល់​សម្តេច​តេជោ​ហ៊ុន សែន បាន​​អញ្ជើញ​នាំ​យក​អំណោយ​ទាំង​នេះ​ទៅ​ប្រគល់​ជូន​​ដោយ​ផ្ទាល់​ដៃ​ដល់​ គ្រួសារ​កូន​ភ្លោះ​បី​នេះនៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ នៅ​​ព្រឹក​ថ្ងៃ​ទី​១៦ មករា ២០១៤។កូន​ភ្លោះ​ទាំង​បី​នេះ​បាន​ប្រសូត្រ​នៅ​ម​ន្ទីរ​ពេទ្យ ​កាល់​ម៉ែត​ កាល​ពី​រសៀល​ថ្ងៃ​ទី​៧ មករា ២០១៤ ជាកូន​លើក​ទី​២​របស់​​បុរស​ឈ្មោះ​ប៉ាង វ៉ាន់ណូ អាយុ​២៦​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​ជ ស្រីជាតិ អាយុ​២២​ឆ្នាំ ដែល​ជា​គ្រួសារ​ក្រី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​ក្រ​មួយ​នៅ​ភូមិ​កំពង់​ចម្លង​។ កូន​ភ្លោះ​ទាំង​៣នាក់​ ១-ឈ្មោះ​ប៉ាង វ៉ាន់ណូគីមអូន ភេទ​ស្រី ទម្ងន់​២,២គីឡូក្រាម​ ២-ឈ្មោះ​ប៉ាង វ៉ាន់​ណូគីម​អេង ភេទ​ស្រី ទម្ងន់​២,២គីឡូក្រាម និង​​៣-ឈ្មោះ​​ប៉ាង​ វ៉ាន់​ណូ​គីម​ហ៊ួ ភេទ​ប្រុស ទម្ងន់​​២,៥គីឡូក្រាម​៕

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1217]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1013]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1318]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1329]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1239]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

គប់គ្រាប់បែកចូលផ្ទះប្រធានផ្សារ អន្លង់វែង សង្ស័យថារឿងគំនុំ

គប់​គ្រាប់បែក​ចូល​ផ្ទះ​ប្រធាន​ផ្សារ​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [400]


​មូល​និធិ​កេរ្តិ៍​តំណែល​ខ្មែរ​សុំ​ឲ្យ​យូណេស្កូ​ដាក់​ប្រាសាទ​កោះកេរ្តិ៍​ជា​បិតិ​ក​ភណ្ឌ​ពិភ​ព​លោក​

ភ្នំពេញ៖ មូលនិធិកេរ្តិ៍តំណែលខ្មែរ មានបំណងស្នើសុំទៅ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [638]


​ប្រ​ទេស​សិង្ហ​បុរី​ជួយ​ពង្រឹង​វិស័យ​ហិរញ្ញ​វត្ថុ​កម្ពុជា​

ភ្នំពេញ៖ប្រទេសសិង្ហបុរីបានជួយផ្តល់ចំណេះដឹង និងបទពិ...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [342]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 427 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1094 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 963994​ នាក់