សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ​របស់​ខ្ញុំ​នៅ​ក្នុង​អាជីព​សារព័ត៌មាន​ផ្ដោត​លើ​ វិស័យ​សិល្បៈ​ខ្មែរ​ជា​មួយ​យុវវ័យ​មួយ​ក្រុម​មក​ពី​មហាវិទ្យាល័យ​ផ្សេងៗ​ គ្នា​គឺ​ជា​រយៈ​ពេល​ដ៏​រីករាយ​ និង​សស្រាក់សស្រាំ​បំផុត។

គេហទំព័រ ​ sabay ​វ័យ​មិន​ដល់​បី​ឆ្នាំ​ក្រោម​ការ​គាំពារ​ផ្ទាល់​ពី​យុវវ័យ​ដែល​ស្រលាញ់​ សេរីភាព​នៃ​ការ​ផ្សព្វផ្សាយ​ឯករាជ និង​លើក​កម្ពស់​វិស័យ​សិល្បៈ​ខ្មែរ ជាង​ពីរ​ឆ្នាំ​កន្លង​មក​នេះ​យើង​បាន​ធ្វើ​ការ​យ៉ាង​ស្និទ្ធ​ជា​មួយ​យុវវ័យ​ ដើម្បី​កែ​លម្អ​ក្នុង​ការ​ផ្សាយ​ចេញ​នូវ​ព័ត៌មាន​ជា​ទី​ទុក​ចិត្ត​ក្នុង​ ឧស្សាហកម្ម​កម្សាន្ត។ ផ្អែក​លើ​ការ​ប្រឹងប្រែង និង​ការ​ផ្ដល់​មតិ​កែ​លម្អ​តាម​រយៈ​ប្រអប់​ផ្ដល់​មតិ​នៅ​លើ​​គេហទំព័រ​ sabay​ ក្រុម​ការងារ​យើង​បាន​ភ្ជាប់​ទំនាក់ទំនង និង​ទទួល​បាន​ទំនុក​ចិត្ត​ពី​មិត្ត​អ្នក​អាន​រាប់​ម៉ឺន​នាក់។

ការ​ រុករក​ និង​តាម​ដាន​ព័ត៌មាន​លើ​គេហទំព័រ​​ sabay ជាង​១០​ម៉ឺន​ទំព័រ​ជា​រៀងរាល់​ថ្ងៃ​របស់​មិត្ត​យុវវ័យ និង​ប្រិយមិត្ត​អ្នក​អាន​ បាន​នាំ​គេហទំព័រ​វ័យ​ក្មេង​មួយ​នេះ​​អោយ​ឈរ​លំដាប់​ទី​ពីរ​នៅ​កម្ពុជា​ ក្នុង​ចំណោម​គេហទំព័រ​ក្នុង​ស្រុក​សរុប និង​ទី ១៩ ៩១០របស់​ពិភពលោក។

យុវវ័យ ​ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់ ក្រៅ​ពី​ការ​ផ្សាយ​ជូន​រាល់​ព្រឹត្តិការណ៍ និង​ព័ត៌មាន​ក្នុង​ឧស្សាហកម្ម​កម្សាន្ត​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក ខ្ញុំ​នៅ​តែ​រំភើប​និង​ដក់​ជាប់​ក្នុង​ចិត្ត​មិន​ភ្លេច​ពី​ព្រឹត្តិការណ៍​ ប្រវត្តិសាស្ត្រ​ក្នុង​វិស័យ​សិល្បៈ​ខ្មែរ “អាណាចក្រតារា២០១១” ដែល​យើង​បាន​ផ្សាយ​ជូន​ និង​ផ្ដិត​យក​រូប​ភាព​តាំង​ពី​ដើម​រហូត​ដល់​ចប់​កម្មវិធី។ ស្នាម​ញញឹម សំឡេង​ហ៊ោ ទះ​ដៃ​យ៉ាង​កងរំពង របស់​ភ្ញៀវ​កិត្តិយស​ សិល្បករ​មក​ពី​ផលិតកម្ម​​និង​ស្ថាប័ន​ផ្សេងៗ​គ្នា យុវវ័យ​អ្នក​គាំទ្រ​រាប់​ពាន់​នាក់​​ក្នុង​សាល​តែ​មួយ នៅ​តែ​ភ្ញោច​បេះ​ដូង​ខ្ញុំ​អោយ​នឹក​ដល់​ព្រឹត្តិការណ៍​សិល្បៈ​ខ្មែរ​មួយ​នេះ ​​ដោយ​ភ្លេច​មិន​បាន​។

បើ​ទោះ​ជា​មាន​ចំណោទ​បញ្ហា​ជា​ច្រើន​នៅ​ក្នុង​ កម្មវិធី​ទាំង​មូល ក៏​​ខ្ញុំ​ក្នុង​នាម​ជា​កូន​ខ្មែរ និង​ជា​អ្នក​ធ្វើ​ការ​​យ៉ាង​ស្និទ្ធ​ជា​មួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​លើ​វិស័យ​ សិល្បៈ​នៅ​តែ​​​សម្លឹង​ឃើញ​អត្ថន័យ​ដ៏​​ជ្រាលជ្រៅ​​របស់ “អាណាចក្រតារា” នៅ​ក្នុង​ឧស្សាហកម្ម​នេះ។ តើ​យុវវ័យ​នឹង​ស្រមៃ​ដល់​រូប​ភាព​បែប​ណា​នៃ​សិល្បៈ​ខ្មែរ​យើង​នៅ​ពេល​ដែល តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ សិល្បករ​ជំនាន់​មុន​ជំនាន់​ក្រោយ​ ប្រិយមិត្ត មិត្ត​យុវវ័យ មាន​ទឹក​ចិត្ត​រួម​គ្នា​ស្រលាញ់​សិល្បៈ​ខ្មែរ ស្ដែង​ចេញ​នូវ​ទឹក​ចិត្ត​គាំទ្រ និង​ផ្ដល់​តម្លៃ​អោយ​អាជីព និង​អ្នក​​ជោគជ័យ​ក្នុង​អាជីព​ដែល​រក​បុគ្គល​ប៉ិនប្រសប់​បាន​ដោយ​កម្រ​មួយ​ នេះ?

“អាណាចក្រតារា” ស្ពាន​សម្រាប់​អ្នក​គាំទ្រ​ដែល​មាន​សិល្បៈ​ក្នុង​បេះ​ដូង​បាន​ជួប​ និង​សម្ដែង​ការ​គាំទ្រ ក្ដី​ស្រលាញ់​​​ចំពោះ​សិល្បករ សិល្បការិនី​ខ្មែរ​ដែល​បាន​ខិតខំ​សាង​ស្នា​ដៃ និង​បម្រើ​ការងារ​ក្នុង​វិស័យ​សិល្បៈ​ខ្មែរ​តាម​គ្រប់​ទម្រង់។

“អាណាចក្រតារា” ព្រឹត្តិការណ៍​ជួបជុំ​សំណេះសំណាល​រវាង​ ផលិតករ សិល្បករ ពាណិជ្ជករ ជាតិ​ដើម្បី​លើក​ស្ទួយ ជ្រោមជ្រែង​សិល្បៈ​ខ្មែរ​តាម​គ្រប់​រូបភាព​ដើម្បី​ឆ្ពោះ​ទៅ​កាន់​មាគ៌ា​ដ៏​ ត្រចះត្រចង់​មួយ​ដែល​ខ្មែរ​គ្រប់​រូប​ប្រាថ្នា​ចង់​ឃើញ។
“អាណាចក្រតារា” ព្រឹត្តិការ​ណ៍ចែក​រំលែក​បទពិសោធន៍ ចូល​រួម​អបអរ​សម្រាប់​លទ្ធផល​ការងារ​ដែល​សិល្បករ ផលិតករ និង​ស្ថាប័ន​សិល្បៈ​សម្រេច​បាន​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ។
“អាណាចក្រតារា” ព្រឹត្តិការណ៍​សម្រាប់​អ្នក​ស្រលាញ់​សិល្បៈ​ខ្មែរ​គ្រប់​រូប​ចូល​រួម​អបអរ​ និង​គាំទ្រ​សិល្បៈ​ខ្មែរ មិន​មែន​ការ​ប្រកួត​ប្រជែង​នោះ​ទេ។

មុន​នឹង​ បើក​ទំព័រ​ជម្រាប​ជូន​ពី​ព្រឹត្តិការណ៍​ “អាណាចក្រតារា​២០១២” ខ្ញុំ​សូម​រំលឹក​ដល់​អនុស្សាវរីយ៍​កាល​ពី​ឆ្នាំ​២០១១​តាម​រយៈ​ស្នាម​ញញឹម​ របស់​តារា​ខ្មែរ​​លើ​ឆាក​កិត្តិយស​ប្រវត្តិសាស្ត្រ​ក្នុង​ឧស្សាហកម្ម​ កម្សាន្ត​របស់​ខ្មែរ​យើង។ ប្រិយមិត្ត​ មិត្ត​យុវវ័យ​ដែល​បាន​ចូល​រួម​​ធ្វើ​ជា​សាក្សី​ក្នុង​ព្រឹត្តិការណ៍​លើក​ទី​ មួយ​​នេះ​​ប្រាកដ​ជា​នៅ​ចាំ​បាន​ពី​អនុស្សាវរីយ៍​ និង​សំឡេង​ហ៊ោ​គាំទ្រ​សិល្បៈ​ខ្មែរ​យើង​យ៉ាង​កង​រំពង​ក្នុង​សាល​ដែល​ផ្ទុក​ អ្នក​ទស្សនា​រាប់​ពាន់​នាក់។

“អាណាចក្រតារា២០១២” នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ដែល​នឹង​បង្ហាញ​ជូន​វត្តមាន​តារា​ចាស់​ថ្មី​លើ​វិថី​សិល្បៈ​រាប់​រយ​ដូង​ ដើម្បី​ប្រិយមិត្ត​ មិត្ត​យុវវ័យ​បាន​សម្ដែង​ការ​គាំទ្រ និង​ស្រលាញ់​ពេញ​ចិត្ត​។ ដើម្បី​រក្សា​អោយ​មាន​តម្លាភាព​​នៅ​ក្នុង​កម្មវិធី​ធំ​តែ​មួយ​គត់​នៅ​ កម្ពុជា​នេះ ក្រុម​ការងារ​ អាណាចក្រតារា នឹង​រៀបចំ​អោយ​មាន​ការ​បោះឆ្នោត​អនឡាញ និង​ការ​បោះ​ឆ្នោត​គាំទ្រ​តាម​បណ្ដា​ខេត្ត​​ក្រុង​នានា។

លើស​ពី​នេះ​ទៅ​ទៀត “អាណាចក្រតារា២០១២” បាន​រៀបចំ​អោយ​មាន​​គណៈកម្មការ​ចំនួន​១២​រូប និង​ក្រុម​ប្រឹក្សា​យោបល់​ចំនួន​៨​រូប ក្នុង​នោះ​ក៏​មាន​តំណាង​មក​ពី​ក្រសួង​ព័ត៌មាន និង ក្រសួង​វប្បធម៌​និង​វិចិត្រសិល្ប​ផង​ដែរ។

សូម​រង់ចាំ​តាមដាន​ទស្សនា​ទាំង​អស់​គ្នា​ថា​តើ តារា​រូប​ណា​ខ្លះ​នឹង​បង្ហាញ​ខ្លួន​ក្នុង​​កម្មវិធី “អាណាចក្រតារា២០១២”?

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បុណ្យចូលឆ្នាំខ្មែរហើយ នាងខ្ញុងឡើងវីឡាថ្មី
អំពីតារាកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [596]

ភ្នំពេញ​៖ តារា​កំប្លែង ប្រចាំ​ស្ថានីយទូរទស្សន៍ ស៊ី​ធី​អិន អ្នកនាង ស្រេង សុ​កាន់​ដា ហៅ ខ្ញុង នឹង​រៀបចំ​ពិធី ឡើង​គេហដ្ឋាន​ថ្មីស្រឡាង របស់​នាង​ដែលមាន​ទីតាំង​នៅក្នុងបុរី​សុភ​មង្គល ក្នុង​ខណ្ឌឫស្សីកែវ​នៅក្បែរ ស៊ី​ធី​អិន ក្រោយ​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​រួចរាល់ ។​... អានបន្ត


​ពិធីការិនី​ជើងចាស់​ យុគ ​ចិន្តា ​​មានមុខ​​ជំនួញ​​នៅ​អាមេរិ​ក​​
អំពីតារាកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [647]

ភ្នំពេញៈ អ្នកនាងយុគ​ចិន្តា​តែង​តែ​ប្រើ​ប្រាស់​ពេ​ល​​វេ​លា​ជា​រៀ​ង​រា​ល់​ឆ្នាំ​ ដើ​ម្បី​ចា​ក​ចេ​ញ​ពី​ស្រុ​កខ្មែ​រ​ចេ​ញ​​ទៅ​ស​​ហរ​ដ្ឋ​អា​មេ​រិ​ក​នា​ឱ​​កាសចូ​ល​ឆ្នាំ​ខ្មែ​រ​ម្ត​ង​ៗ​ដើ​ម្បី​បា​ន​ស​ម្រា​ក​កា​យ​និ​ង​ឆ្លៀ​ត​ចេញ​ទៅ​មើ​ល​មុ​ខ​រ​ប​រ​មួ​យចំ​នួ​ន​ដែ​ល​ពិ​ធី​កា​រិ​នី​ឆ្នើម​រូប​នេះ​បា​ន​ដំណើ​រ​កា​... អានបន្ត


​នីកូ​ ធ្លាក់​កូដមែនឬ?​
អំពីតារាកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [793]

ភ្នំពេញៈ បន្ទាប់ពី នីកូ បាន​បញ្ចេញ​ឥទ្ធិពល​ដ៏​មហិមា​នៅ​ស្ថានីយ៍ទូរទស្សន៍​បាយ័ន បណ្តាល​ឱ្យ​ខ្ទាត​តំណែង​​របស់អ្នក​ដឹក​នាំ​កម្មវិធី​ជើង​ចាស់​មួយ​ចំនួន​មក ពេល​នេះ ណុប សម្បត្តិ​នីកូ ហៅ​នីកូ ហាក់​ស្ងប់​ស្ងាត់​បាត់​ឈ្មោះ​ក្នុង​អាជីព​ចម្រៀង​ឈឹង​តែ​ម្តង ... អានបន្ត


​សុវណ្ណ ​លីនដា​ បង្កាត់ភ្លើងស្នេហ៍ ​ជាមួយមិត្ត​រួមអាជីព​ ក្នុងទ្រនំតែមួយ​
អំពីតារាកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [734]

ភ្នំពេញ ៖ តារាសម្តែង និងជាតារាម៉ូដែលវ័យក្មេង មានសម្រស់ស្រស់សោភាស្ថិតនៅក្នុងក្រុម Sun Super Models កញ្ញា សុវណ្ណ លីនដា ក្រោយពីបណ្តែតខ្លួនចាប់យកការងារសិល្បៈអស់រយៈពេលជាង៥ឆ្នាំមកនេះត្រូវបានគេមើលឃើញថាភាព​ល្បី​ល្បាញរបស់នាង ទើបមានការរីកសស់សាយ ក្នុងអំឡុង ពេលជិតមួយឆ្នាំចុងក្រោយនេះតែប៉ុណ្ណោះ។... អានបន្ត


​អេឡិ​ច ​ចិត្រា​ បោះបង់​ ទឹម រដ្ឋា ​ស្រវ៉ាចាប់ ​ឆៃ ​លីដាឡែនឬ​?​
អំពីតារាកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [754]

ភ្នំ​ពេញៈ ​តារាប្រុសរូបសង្ហារសម្បុរស ដែលល្បីថាជាតារាប្រុសដែល ផ្លាស់ប្តូរដៃគូរសម្តែង ដូច​ដូរ​ខោអាវ លោក អេឡិច ចិត្រា បានធ្វើឲ្យទស្សនិកជននិងអ្នកគាំទ្រលោក មានការភ្ញាក់ផ្អើលដោយ​សារ​​តែការផ្លាស់ប្តូរដៃគូចម្រៀង​មិនចេះឈប់ មិនចេះឈរ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

បំផ្ទុះ​គ្រាប់​បែក​នៅទីក្រុង​ Maiduguri ឆក់យក​ជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់ ​១៧នាក់​

ប្រទសនីហ្ស៊េរីយ៉ា៖ កាលពីថ្ងៃអង្គារម្សិលមិញ ការបំផ្...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [311]


គោយន្តបើកកិនលើមីនតោនផ្ទុះស្លាប់៦នាក់​របួស​ធ្ងន់​ម្នាក់

ព្រះវិហារ៖ យ៉ាងហោចណាស់មាន​​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [304]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 15 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 177 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 287 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 744145​ នាក់