វិស័យផ្នែក​​ឯកជនផ្តល់​របៀបវារៈ​១១​ចំនុច​ ដល់ស្ថាបន័ពាក់ពន្ធ័​ជួយដោះស្រាយ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

វិស័យផ្នែកឯកជន បានស្នើក្រុមការងារផ្នែកកម្មសាល និងសហគ្រាសធុនតូច និង មធ្យម និងសេវា នូវចំនួន ១១ ចំនុចដែលជា គន្លឹះយ៉ាងសំខាន់សម្រាប់ការបង្កើត នូវ​បរិស្ថានធូរ​កិច្ចល្អ​ប្រសើរ​​ដល់ការ​រីកចំរើន របស់សហគ្រាសធុនតូច និង មធ្យម និង​ការ​ប្រកួតប្រជែងនៃឧស្សាហកម្ម​កម្ពុជា ឈាន​ទៅប្រកួតប្រជែង ក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោក  ។

លោក​ឧកញ៉ា តែ តាំង​ប៉ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​ និងមធ្យម​កម្ពុជាបាន​មាន ប្រសាសន៏ថាកិច្ច​ប្រជុំជាមួយ​ក្រុម​ការងារ​ផ្នែ​កម្មន្តសាល សហគ្រាស​ធុន​តូច និង​មធ្យម ដើ​ម្បី​ពិនិត្យនិងពិភាក្សាដោះស្រាយលើរបៀបវារៈ នៃបញ្ហាមួយ ចំនួន​​​​ដែលកំពុងដោយ​សហ​គ្រាស​ធុន​តូច​និង​មធ្យម ដោយក្នុងក្រុមការងារផ្នែកឯកជន បានផ្តល់របៀបវារៈមួយចំនួយរួមមាន​បញ្ហា​​តម្លៃអគ្គីសនី​ខ្ពស់​ពេក សម្រាប់ការប្រើប្រាស់ក្នុងសហគ្រាសផលិតកម្មការតបណ្តាញ​អគ្គីសនី​ចូលទៅបំរើដល់ សហ​គ្រាស ឫ រោងចក្រ កុងទ័រភ្លើងដើរលឿនជាធម្មតាខ្វះការលើក​ទឹកចិត្ត​ដល់ផ្នែកកម្មន្នសាល និងសហគ្រាស​ធុន​តូច និង មធ្យម​ក្នុងស្រុក។

លោក​ឧកញ៉ាបន្តថា បញ្ហភាព មិនច្បាស់លាស់សម្រាប់នីតិវិធីក្នុងចុះ​បញ្ជី​សម្រាប់សហគ្រាស និងបញ្ហាអាយុកាល​អាជ្ញា​បណ័្ណ​​សម្រាប់ធ្វើអាជីវកម្មសហគ្រាសកែច្នៃឈើ​និងអនុផល​ព្រៃឈើ ធ្វើជាគ្រឿងសង្ហារឹម ។ឯ/ឧទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋ​មន្រ្តីក្រសួងឧស្សាហកម្មនិងសិប្បកម្ម និងជាប្រធានក្រុម​ការ​ងារ​ផ្នែកកម្ម​សាល និង​សហគ្រាស​​​​​​​​​ធុនតូច និង មធ្យមបាន​មាន​ប្រ​សាសន៏ថា កន្លងមករាជ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមការងារផ្នែកឯកជននិងអនុគណៈកម្មាធិកាសហគ្រាសធុនតូចនិង មធ្យម បានជម្រុញអនុម័តនូវគោលនយោបាយ និងសេចក្តីសំរេចសំខាន់ៗ ក្នុងការដោះស្រាយ សំណូម ពរ របស់វិស័យឯកជន។

ចំពោះបញ្ហាដែលពុំអាចដោះស្រាយបានក្នុងជាក់ស្តែង អង្គប្រជុំនឹងធ្វើការបូកសរុប រួចស្នើដាក់ជូនអង្គវេទិការរាជរដ្ឋាភិបាល ផ្នែកឯកជន ពិនិត្យពិចារណា និង សម្រេចនាពេលខាងមុខ ។

បើតាមទិន្នន័យជំរឿនសហគ្រាសឆ្នាំ២០១១ របស់ក្រសួងផែនការ បានឲ្យដឹងថា ចំនួន សហគ្រាស​កម្ពុជា​សរុប មានប្រមាណ ៥០០ពាន់សហគ្រាស ហើយចំណូល សរុបប្រចាំ ឆ្នាំមាន ប្រមាណ ១២០ពាន់​លាន​ដុល្លារ។​សហគ្រាសក្នុង​ស្រុកទាំង​អស់​នេះ​បាន​ផ្តល់ការងារជូន ប្រពលរដ្ឋប្រមាណ ១.៦លាននាក់។

ទន្ទឹមនេះ ការ ងើបមកវិញនូវវិនិយោគទុននៃវិស័យកម្មន្តសាលក្នុងឆ្នាំ ២០១១ មានបរិមាណរហូតដល់ ៣៩% នៃ​វិនិ យោគ​​ទុនសរុប​ហើយក្នុងនោះ ២៨.៨% ជាប្រភពវិនិយោគទុនក្នុងប្រទេស។ តួលេខនេះបញ្ជាក់ពី​​ជីវ ភាពសក្តានុពលភាពយ៉ាង សំខាន់នៃ វិស័យឯកជន និង ផ្នែកកម្មន្តសាល​ក្នុងស្រុករបស់​កម្ពុជា​យើង៕
ដោយ៖ អភិរក្ស

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1217]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1013]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1318]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1329]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1239]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​អូស្ត្រាលី​ សាទរលទ្ធផលនៃកិច្ច​ប្រជុំចរចារវាងក្រុមការងារ​គណបក្សនយោបាយ​ទាំងពីរ​

ភ្នំពេញ៖ មន្ត្រីការបរទេស​អូស្ត្រាលី បាន​បញ្ជាក់​ពី...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [589]


ពលរដ្ឋ៤៥៣គ្រួសារនៅខេត្ដព្រះវិហារ ទទួលបានកម្មសិទ្ធដីធ្លី

ពលរដ្ឋ៤៥៣គ្រួសារនៅខេត្ដព្រះវិហារ  ទទួលប...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [338]


ឡាន ៣គ្រឿង​បុកគ្នា​នៅទីក្រុង​ Glasgow​ បង្កអោយ​ស្ទះ​ចរាចរណ៍​ជាច្រើន​ម៉ោង​

ប្រទេសស្កុតលែន៖កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ គ្រោះ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [333]


គណបក្ស​ហ៊្វុន​ស៊ិនប៉ិ​ច ​ជួបប្រជុំគ្នា​ បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ចលនា​ស្រ្តី​ថ្នាក់​ជាតិ​

ភ្នំពេញ៖ បើទោះជាពុំទទួលបានសម្លេងគាំទ្រ នៅក្នុងរដ្ឋ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [427]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 89 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 292 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 963192​ នាក់