ឡាន ៣គ្រឿង​បុកគ្នា​នៅទីក្រុង​ Glasgow​ បង្កអោយ​ស្ទះ​ចរាចរណ៍​ជាច្រើន​ម៉ោង​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ប្រទេសស្កុតលែន៖កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ គ្រោះថ្នាក់ចរាចរណ៍ដ៏ចម្លែកមួយគឺបានកើតឡើងនៅក្នុង
ទីក្រុង Glasgow ប្រទេសស្កុតលែន ពោលគឺឡាន ៣គ្រឿងបានបុកបន្តកន្ទុយគ្នាដែលបានបណ្តាលអោយផ្លួវ មួយខ្សែស្ទះកកកុញអស់ ពេលមួយសន្ទុះ។ មន្រ្តីប៉ូលីសបានអះអាងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះគឺបា
នកើតឡើងនៅវេលាម៉ោង ១៤នឹង០០នាទីល្ងាច ស្ថិតនៅលើផ្លួវ westbound M8 នៃភូមិ Charing។ មន្រ្តីប៉ូលីស
ស្កុតលែនបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះគឺមិនបានបណ្តាលអោយនរណាម្នាក់រងរបួសធ្ងន់
ធ្ងរឡើយ ក៏ប៉ុន្តែបុរសម្នាក់គឺត្រួវបានបញ្ជូនទៅមន្ទីរពេទ្យមួយកន្លែងនៅក្នុងភូមិកើតហេតុខាងលើ ក្នុងគោល
បំណងដើម្បីធ្វើតេស្តសាកល្បង ក្រែងលោថា មានការប៉ះពាល់ដល់ផ្នែកណាមួយនៃរាងកាយរបស់បុរសម្នាក់
នោះ។ គួរបញ្ជាក់ផងដែរថា ផ្លួវជាច្រើនកន្លែងនៅក្នុងទីក្រុងនោះគឺត្រួវបានស្ទះកកកុញយ៉ាងខ្លាំង ព្រោះថា ប្រ ជាជនភាគច្រើនបាននាំគ្នាដើរលេងក្នុងថ្ងៃ Boxing Dayនិងទស្សនាបាល់ទាត់នៅពហុកីឡាដ្ឋាន Ibrox ដែលស្ថិត
នៅភាគខាងត្បូងនៃទន្លេ Clyde។ គួរបញ្ជាក់ទៀតផងដែរថា ពហុកីឡាដ្ឋានមួយនេះគឺស្ថិតនៅលំដាប់លេខរៀង
ទី ៣នៃពហុកីឡាដ្ឋានដ៏ធំបំផុតនៃប្រទេសស្កុតលែននេះដែលអាចផ្ទុកអ្នកទស្សនារហូតដល់ ៥១០៨២នាក់ ។
ដោយ៖ តុលា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បុគ្គលិក​​​​​អង្គការ​សហប្រជា​ជាតិ​ ២នាក់​ត្រួវបាន​គេបាញ់សំ​លាប់​នៅប្រទេស​សូម៉ាលី​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1218]

ប្រទេសសូម៉ាលី៖ កាលពីពេលថ្មីៗនេះ បុគ្គលិកអង្គការសហប្រជាជាតិចំនួន ២នាក់គឺត្រួវបានជនដៃដល់ម្នាក់ បាញ់សំលាប់នៅក្នុងព្រលានយន្តហោះ Galkayo នៃប្រទេសសូម៉ាលី។... អានបន្ត


១០០​​ ថ្ងៃ​នៃ​ការកាប់​​​សម្លាប់​នៅក្នុង​រដ្ឋ​ Rwanda ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1126]

ប្រទេសអាព្រិក៖ នៅក្នុងរយះពេល ១០០ថ្ងៃនៃឆ្នាំ ១៩៩៤ ប្រជាជនប្រហែលជា ៨០០ ០០០នាក់គឺត្រួវបានគេ សម្លាប់នៅក្នុងរដ្ឋ Rwanda ដែលបង្កឡើងដោយពួកជ្រុលនិយម Hutu។ ពួកជ្រុលនិយម Hutu ខាងលើនេះ គឺតែងតែធ្វើការវាយប្រហារមកលើសហគមន៍របស់ពួកជនជាតិភាគតិច Tutsi ព្រមទាំងគូរប្រជែងខាងផ្នែកនយោ បាយរបស់ផងដែរ។... អានបន្ត


ស្រ្តី​ចំនួន ​៣នាក់​ត្រួវ​បាន​គេវាយ​ដោយ​ញញួរ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [953]

ប្រទេសអង់គ្លេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ស្រ្តីចំនួន ៣នាក់គឺត្រួវបានជនដៃដល់មួយក្រុមវាយ ប្រហារដោយញញួរយ៉ាងសាហាវនៅក្នុងសណ្ឋាគារផ្កាយបួនមួយកន្លែងឈ្មោះ Upmarket London ។... អានបន្ត


​ស្លាប់​៤​នាក់​​របួស​ធ្ងន់​-​ស្រាល​​១២​នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [962]

ភ្នំពេញ៖ ​ករណី​គ្រោះថ្នាក់​ចរាចរ​​​នៅ​ទូទាំង​ប្រទេស​កើត​ឡើង​១១ លើក (​យប់​៧​លើក​) មាន​មនុស្ស​ស្លាប់​៤​នាក់​(​ស្រី ម្នាក់​) និង​រង​របួស​ធ្ងន់​១០​នាក់​ (​ស្រី​៣​នាក់​)របួសស្រាល​២​នាក់។នៅក្នុង ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​​​ទាំង​១១​លើកបាន​បង្ក​ឲ្យ​..... អានបន្ត


ស្រ្តីជន​​​​​​​​​ជាតិ​អង់គ្លេស​ ២នាក់​បានលង់​ទឹក​ស្លាប់​នៅក្បែរ​កោះ ​Tenerife​​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1058]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ ស្រ្តីជនជាតិអង់គ្លេសចំនួន ២នាក់គឺបានលង់ទឹកស្លាប់នៅ ក្នុងសមុទ្រមួយកន្លែងស្ថិតក្បែររមណីយដ្ឋាន Holiday ដែលមានទីតាំងនៅលើកោះ Tenerife។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

បំផ្ទុះគ្រាប់​បែក​នៅទីក្រុង​ Mogadishu​ ឆក់យក​ជីវិត​មនុស្សយ៉ាងហោច​ណាស់ ​​១១នាក់​​

ប្រទេសសូម៉ាលី៖ កាលពីថ្ងៃសុក្រម្សិលមិញ ការបំផ្ទុះគ្...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [421]


ប៉ូ​លីស​ស្រី​កំ​ពូល​ម្នាក់​ត្រូ​វ​បាន​គេ​ធ្វើ​ឃាត​

អាកានីស្ថាន ​៖ ​ប៉ូលីស្រីម្នាក់​​ត្រូវបានជនម...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [389]


មនុស្ស ២នាក់​ត្រួវ​បានគេ​បាញ់សំលាប់​នៅឯ​ព្រំប្រទល់​អ៊ីស្រាអ៊ែល​

អ៊ីស្រាអ៊ែល៖ យោងតាមអ្នករាយការណ៍បានអោយដឹងថា កាលពីថ្...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [374]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 79 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 449 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 4511 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1039716​ នាក់