ពលរដ្ឋ៤៥៣គ្រួសារនៅខេត្ដព្រះវិហារ ទទួលបានកម្មសិទ្ធដីធ្លី
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

     ព្រះវិហារ ៖អាជ្ញាធរខេត្ដព្រះវិហារបានចុះទៅប្រគល់កម្មសិទ្ធីដីធ្លីជូន ប្រជាពលរដ្ឋចំនួន ៤៥៣គ្រួសារ
មកពីភូមិចំនួន២    គឺភូមិពោធិ៍ទាប និងភូមិម្លូព្រៃ​១ ឃុំម្លូព្រៃ១   ស្រុកឆែប   កាលពី​ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៣នេះ  បន្ទាប់ពីអាជ្ញាធរខេត្ដបានបិទផ្សាយឯកសារវិនិច្ឆ័យ តាំងពី​ថ្ងៃទី២ ខែមីនា  ឆ្នាំ២០១៣មក
នោះ។

ពិធីប្រគល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋទាំង  ៤៥៣គ្រួសារខាងលើនេះ  ធ្វើឡើងគ្រោមវត្តមាន លោក
មាស  សុភា  ប្រធានក្រុមការងារថ្នាក់កណ្ដាល  គណបក្សប្រជាជន ចុះជួយ​ខេត្ដ​ព្រះវិហារ  និងអភិបាល
ខេត្ដព្រះវិហារលោក អ៊ុំ    ម៉ារ៉ា   ប្រធានក្រុមប្រឹក្សាខេត្ដ ព្រមទាំងមាន​ការ​ចូលរួមពី ថ្នាក់ដឹកនាំខេត្ដ មន្ដ្រី
សុរិយោដី ក្រុមយុវជនស្ម័គ្រចិត្ដសម្ដេចតេជោ និងប្រជាពលរដ្ឋ​ជាច្រើនទៀត ។

បើតាមសំដីលោកអភិបាលខេត្ដព្រះវិហារបានឱ្យដឹងថា ក្រោយពីក្រុមយុវជនស្ម័គ្រចិត្ដសម្ដេច​តេជោ និង
ក្រុមមន្ដ្រីសូរីយោដី បានចុះវាស់វែង ព្រមទាំងមានការបិទផ្សាយឯកសារវិនិច្ឆ័យ ពីសំណាក់អាជ្ញាធរខេត្ដ
រួចរាល់នោះ ទើបនៅព្រឹកថ្ងៃទី២២ ខែមេសា   ឆ្នាំ២០១៣  ប្រជាពលរដ្ឋ​ចំនួន៤៥៣គ្រួសារ បានមកទទួល
កម្មសិទ្ធិដីធ្លីស្របច្បាប់របស់ខ្លួន ដោយមិនមានការ​ព្រួយ​បារម្ភចំពោះការទន្ទ្រានការឬរំលោភដីធ្លី ពីពួកឱ
កាសនិយមតទៅទៀតហើយ ។  មន្ដ្រីសាលា​ខេត្ដ​រូបនោះបានបន្ដថា ទំហំផ្ទៃដីទាំងអស់ដែលត្រូវចែកជូន
ប្រជាពលរដ្ឋនៅពេលនេះមាន​ចំនួន​១១៩២,១៧ហិកតា ។ ក្រៅពីនោះលោកអភិបាលខេត្តក៏បានបង្ហាញនូវសមិទ្ធិផលនានា ជាច្រើនទៀតដែលជាស្នារបស់ថ្នាក់ដឹក
នាំគ្រប់លំដាប់ថ្នាក់ និងការចូលរួមពីពលរដ្ឋទូទាំង​ខេត្ត​ព្រះវិហារបាន។

ជាមួយគ្នានោះ លោក មាស    សុភា បានលើកឡើងថា  រាជរដ្ឋាភិបាលបានអនុវត្តនូវ​គោល​នយោ​បាយ
ចាស់   សកម្មភាពថ្មី និងបានដាក់ចេញ     នូវការចែកជូនដីធ្លីដល់ប្រជា​ពលរដ្ឋ ដើម្បី​ទទួលបានកម្មសិទ្ធិ
ដីធ្លីស្របច្បាប់យ៉ាងពិតប្រាកដ ដោយមិនខ្លាចមានគេមករំលោភ​បំពានឬ​ក្លែងបន្លំយកដីធ្លីតទៅទៀតទេ។

លោក មាស សុភា ក៏បាននាំនូវបណ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ និងលោកជំទាវ ដែលតែង
តែគិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋមិនថានៅជិត ឬក៏  នៅឆ្ងាយនោះទេ     ហើយ​លោក​បានអះអាងថា
ក្រោយពីទទួលបានកម្មសិទ្ធិដីធ្លីរួចហើយ គឺដីធ្លីទាំងនេះជារបស់បងប្អូន    ផ្ទុយពីការលើកឡើងរបស់អ្នក
នយោបាយមួយចំនួន ដែលដេកចាំតែកេងចំណេញនយោបាយ​ពីកម្លាំងញើសឈាមអ្នកដទៃនិងទុក្ខវេទ
នារបស់ប្រជាពលរដ្ឋ នៅពេលមានការលំបាក វេទនា  គឺ មិនដែលឃើញមុខម្តងណាទេ  តែបើរាស្រ្តបាន
សុខមានមុខមកលើកដៃលើកជើង និង​ចាក់រុកឆ្កឹសឆ្កៀលគេឯកមិនចេះចប់។

       ប្រជាពលរដ្ឋដែលទទួលប័ណ្ណកម្មសិទ្ធិដីធ្លីខាងលើនេះ បានបង្ហាញពីក្ដីរីករាយសប្បាយចិត្តនិងគុណ
ចំពោះរាជរដ្ឋាភិបាលដែលមានសម្តេចទាំង៣ជាប្រមុខដឹកនាំ តាមរយៈអាជ្ញាធរ​ខេត្ត​ព្រះវិហារដែលបាន
ជួយសម្រួលដល់ក្រុមយុវជនស្ម័គ្រចិត្ដ និងមន្ដ្រីវាល ចុះមកវាស់វែង​ដីធ្លី​ជូនពួកគាត់ រហូតដល់ទទួលបាន កម្មសិទ្ធិស្របច្បាប់ដូចនៅពេលនេះស្រាប់។     ហើយពួកគាត់ នឹងប្រើប្រាស់ដីធ្លីទាំងនេះ ទៅបង្ករបង្កើន
ផល ដើម្បីបំពេញឲ្យបានតាមសេចក្តី​ត្រូវការ​រស់នៅ​ក្នុង​គ្រួសារនិងមានជីវភាពធូរធា ព្រមទាំងរួមចំណែក
កសាងសេដ្ឋកិច្ចសង្គមថែមទៀតផង៕

 

ដោយ៖សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [734]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [756]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [800]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [695]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [654]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

បំផ្ទុះ​គ្រាប់​​​បែក​​នៅតំបន់​ Khyber​​ ឆក់​យក​​ជីវិត​​មនុស្ស​​យ៉ាង​​ហោចណា​​ស់ ​៩នាក់​​

ប្រទេសប៉ាគីសស្ថាន៖ យោងតាមរបាយការណ៍មួយបានអោយដឹងកាលព...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [339]


កង​ទាហាន​របស់​ចក្រភព​អង់គ្លេស​ត្រួវបាន​គេបាញ់​សំលាប់​នៅប្រទេស​អាហ្កានីស្ថាន​

ចក្រភពអង់គ្លេស៖ មន្រ្តីក្រសួងការពាររបស់ចក្រភពអង់គ្...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [355]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 448 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 713 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864390​ នាក់