​ចាប់ខ្លួន​ជនជាតិចិន២នាក់ ​និង​ខ្មែរ​៥នាក់ ​នាំនារីក្រមុំខ្មែរ ​ទៅលក់​នៅ​ប្រទេសចិន​ ខុសច្បាប់​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ ៖កម្លាំងនគរបាល ការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញនៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៤ បានបើកប្រតិបត្តិការ តាមចាប់ខ្លួនជនសង្ស័យ៥នាក់ ក្នុង នោះ ជនជាតិចិន២នាក់ និងស្រ្តីជនជាតិខ្មែរ៣នាក់ពីបទនាំនារីក្រមុំខ្មែរ ទៅរៀបការនៅ ប្រទេសចិនខុសច្បាប់ ។

ប្រតិបត្តិការ តាមចាប់ខ្លួន មេខ្លោងជួញដូរមនុស្ស ទៅកាន់ប្រទេសចិនខាងលើនេះ បានធ្វើឡើង នៅក្នុងព្រលាន យន្តហោះ អន្តរជាតិភ្នំពេញតែម្តងខណៈដែលជនសង្ស័យទាំងនេះ កំពុងត្រៀមឡើងយន្តហោះ ដោយនាំនារីក្រមុំ ខ្មែរ២នាក់ទៅជាមួយផងនោះ ។

លោក កែវ ធា នាយការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានថ្លែងឲ្យដឹងថា ក្រោយពីមាន ករណីនាំនារីខ្មែរ ជាច្រើននាក់ ទៅកាន់ប្រទេសចិនដោយខុសច្បាប់រួចមក ស្នងការនគរបាល រាជធានីភ្នំពេញ លោក ឧត្តមសេនីយ៍ ជួន សុវណ្ណបានដាក់បទបញ្ជាឲ្យការិយាល័យ ជំនាញរបស់លោកដឹកនាំដោយ លោក ឧត្តម សេនីយ៍ស្នងការរងម្នាក់ ធ្វើការស្រាវជ្រាវនិងតាមចាប់ ជនសង្ស័យទាំងនេះឲ្យបាន។

លោក កែវ ធា បានបន្តទៀតថាបន្ទាប់ពីមានការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់និងមានការឯកភាពតាមផ្លូវច្បាប់ ពីតំណាងអយ្យការផងនោះកម្លាំងសមត្ថកិច្ចរបស់លោកកាលពីវេលាម៉ោង២និង៣០នាទីបានឃាត់ខ្លួនជន សង្ស័យ ទាំងនេះនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញដោយមានសហការ ជាមួយកម្លាំងសមត្ថកិច្ច ព្រលាន យន្ត ហោះ ចាប់ខ្លួនបុរស ជនជាតិចិន ២នាក់ និងស្រ្តីខ្មែរ៣នាក់ក្នុងនោះ មានម្នាក់ ជាអ្នកបកប្រែ។ក្នុងនោះ​ កម្លាំងសមត្ថកិច្ច បានជួយសង្គ្រោះនារីខ្មែរ២នាក់ ផងដែរ ដែលត្រូវជនសង្ស័យទាំងនេះបម្រុងយកទៅ កាន់ប្រទេសចិន ដើម្បីលក់ ព្រហ្មចារីយ

បច្នុប្បន្ន ជនសង្ស័យទាំងនេះ ត្រូវបានឃុំខ្លួន ជាបណ្តោះអាសន្ននៅការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និង ការពារ អនីតិជន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ខណៈជនរងគ្រោះ​ទាំង២នាក់ ត្រូវបានសមត្ថកិច្ច ធ្វើការអប់រំ ហើយទាក់ទងទៅក្រុមគ្រួសារអោយមកទទួលពួកគេ ។សមត្ថកិច្ច មិនទាន់ បាន បញ្ជាក់អំពីអត្តសញ្ញាណជនសង្ស័យទាំងនេះ នៅឡើយទេ ខណៈកំពុងសួរនាំបន្តទៀត ពិសេសមានការ ខ្វះខាត អ្នកបកប្រែផងដែរ។កន្លងមក កម្លាំងនគរបាល នៃការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឃាត់ខ្លួនជន​សង្ស័យ ជាច្រើននាក់ ទាំងខ្មែរ និងចិនជុំវិញការនាំនារីក្រមុំខ្មែរ យកទៅលក់នៅប្រទេសចិន ៕ដោយៈភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1217]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1013]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1318]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1329]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1239]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

សីតុណ្ហភាពនឹងចុះត្រជាក់ខ្លាំងបំផុតនៅថ្ងៃទី២២មករានេះ

ភ្នំពេញ៖ អាកាសធាតុ​នឹង​ចុះ​ត្រជាក់​ខ្លាំង​បំផុត​នៅ...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [398]


គប់គ្រាប់បែកចូលផ្ទះប្រធានផ្សារ អន្លង់វែង សង្ស័យថារឿងគំនុំ

គប់​គ្រាប់បែក​ចូល​ផ្ទះ​ប្រធាន​ផ្សារ​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [400]


រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធពិភាក្សាគ្នារកគន្លឹះជំរុញការនាំអង្ករចេញ​​

ភ្នំពេញ៖ រដ្ឋាភិបាលដែលមា​នក្រសួងសេដ្ឋកិច្ច ជាសេនាធ...អានបន្ត

ពាណិជ្ជកម្ម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [664]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 376 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2142 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 965042​ នាក់