​យុវជនជាង​២ពាន់​នាក់បោះជំរំអន្តរជាតិ​នៅភ្នំពេញឆ្នាំនេះ​ ក្រោមប្រធានបទ​ យុវជន ​និងភាពជាអ្នកដឹកនាំ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ យុវជនចម្រុះជាតិសាសន៍ប្រមាណជាង២០០០នាក់ មកពីតាមគ្រឹះ​ស្ថានសិក្សា​ រដ្ឋនិងឯកជនទូទាំងរាជ ធានីភ្នំពេញ រួមទាំងនិស្សិតមកពីសាធារណរដ្ឋកូរ៉េ រុស្សី ម៉ាឡេស៊ីនិងមកពីបណ្តាប្រទេសអឺរ៉ុបមួយចំនួនទៀតបាន មកជួបជុំបោះជំរំអន្តរជាតិឆ្នាំ​២០១៤នៅវិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា(តិចណូ) ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤នេះ ក្រោមការ​រៀប​ចំ​របស់ អង្គការ​សម្ព័ន្ធយុវជន​អន្តរជាតិ នៃសាធារណរដ្ឋកូរ៉េ សហការជាមួយនាយកដ្ឋាន​គ្រប់គ្រង​មជ្ឈ​មណ្ឌលយុវជន អគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា។

លោកបណ្ឌិ្តត ប៉ាក អ៊ុកស៊ូ ប្រធានស្ថាបនិក អង្គការសម្ព័ន្ធយុវជនអន្តរជាតិ នៃ​សាធារណរដ្ឋកូរ៉េបាន មានប្រសាសន៍ នៅក្នុងឱកាសបើកជាផ្លូវការ​នូវការ​បោះជំរំអន្តរជាតិឆ្នាំ​២០១៤​ ក្រោមប្រធានបទ «យុវជន និងភាពជាអ្នកដឹកនាំ» នា រាត្រីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាថា  នេះជាលើកទី៤ ដែលបានរៀប​ចំកម្ម​វិធីបោះជំរំ អន្តរជាតិ​នៅកម្ពុជា ក្នុងគោលបំណងលើកកម្ពស់នៃការចូលរួមរបស់យុវជន ក្នុង​ភាព​ជាអ្នកដឹកនាំ ដើម្បីកសាងនូវ លក្ខណៈសម្បត្តិរបស់យុវជនឲ្យកាន់តែល្អ​ប្រសើរ​ឡើងថែម​ទៀត សំដៅប្រែ​ក្លាយពួកគេឲ្យទៅជាយុវជនគំរូ ក្នុងការ ធ្វើសេចក្តីសម្រេចចិត្ត ដ៏ត្រឹមត្រូវ​សម្រាប់​អនាគត​របស់ខ្លួននិងសង្គម។

លោក គឹម ហាន់ស៊ូ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាបានមាន​ប្រសាសន៍ថាចំពោះការជួបជុំបោះជំរំ អន្តរជាតិលើកទី៤ឆ្នាំ២០១៤នេះ ដែលមាន សិស្ស និស្សិត មកចូលរួម​ដ៏ច្រើនកុះករ។មន្ត្រីការទូតរូបនេះបន្តថាបើ ទោះបី​ប្រវត្តិសាស្ត្រពីបុរាណ្យកាលប្រទេសកូរ៉េ និងប្រទេសកម្ពុជាពុំមានទំនាក់ទំនង​នឹងគ្នាអ្វី​ជាយូរលុងក៏ដោយ។ ក៏ទំនាក់ទំនងដែលចាប់​ផ្តើមថ្មីនេះមានកិច្ចសហប្រតិបត្តិការយ៉ងល្អជា​មួយគ្នា​ដែរ។ ហើយមកដល់ពេលនេះ ប្រជា ពល​ រដ្ឋកូរ៉េមានការរាប់អានពិតៗ​ជាមួយប្រជាជន​កម្ពុជា។ ទំនាក់ទំនងវប្បធម៌ប្រពៃណីរវាងប្រទេសកូរ៉េ និងកម្ពុជា មានលក្ខណៈស្រដៀងៗគ្នា និងមានប្រវត្តិសាស្ត្រឈឺចាប់ដូចគ្នាដែរ។

ថ្វីបើប្រទេសកូរ៉េមិនជាធំប៉ុន្មាន ប៉ុន្តែប្រទេសកូរ៉េ​មានចិត្តជួយឧបត្ថម្ភដល់ប្រទេសកម្ពុជាជានិច្ច ពិសេស លើវិស័យ អប់រំ ពីព្រោះការអប់រំនេះនឹងបង្កើតឲ្យមានធនធានមនុស្សដ៏សំខាន់សម្រាប់ការ​អភិវឌ្ឍន៍ប្រទេស។ក្រៅពីនេះ ប្រជា​ជន កូរ៉េ តាមរយៈអង្គការក្រៅរដ្ឋាភិបាលជាច្រើននៅកម្ពុជា បាននិងកំពុងធ្វើការសហការ​ជួយ លើវិស័យទឹកស្អាត ជីកអណ្តូងទឹក សាងសង់សាលារៀន និង​មណ្ឌល​សុខ​ភាពជូនដល់​ប្រជា​ជន​កម្ពុជាផងដែរ។

ការបោះជំរំអន្តរជាតិឆ្នាំ២០១៤ នាពេលនេះពិតជាមានសារសំខាន់​ណាស់ ក្នុងការរួមចំណែកជួយលើក កម្ពស់ ភាព ជាអ្នកដឹកនាំ ដល់យុវជន ធ្វើឲ្យប្រទេសកម្ពុជាមាន​ការរីកចម្រើនខ្លាំងឡើងថែមទៀតនាពេលខាងមុខ។

លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ថ្លែងថា ការបោះជំរំ​អន្តរជាតិនេះ គឺជាព្រឹត្តិការណ៍ដ៏​មាន​សារសំខាន់មួយថ្មីទៀត សម្រាប់​យុវជនកម្ពុជា ព្រោះថា​ប្រធានបទដែលបានដាក់ចេញនេះ គឺផ្តល់ឱកាសដល់​យុវជន​ក្នុងការលើកកម្ពស់​តួនាទី​របស់​ខ្លួនក៏ដូចជាការងារសង្គម ។ក្នុងស្មារតីនេះដើម្បីអភិវឌ្ឍន៍ភាព​ជាអ្នកដឹកនាំ​ប្រកប​ដោយ​ប្រសិទ្ធ​ភាពនោះ ដំបូងឡើយយុវជនត្រូវស្គាល់ខ្លួនឯងឲ្យបានច្បាស់ថា ខ្លួនឯងជាអ្នកណា? មកពីណា? កំពុងធ្វើអ្វី? ហើយធ្វើដើម្បីអ្វី ជាមុនសិន ទើបអាចសម្រេចគោលដៅរបស់ខ្លួន​បាន។

លោករដ្ឋលេខាធិការបញ្ចាក់ថក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងគុណធម៌ដ៏ថ្លៃថ្លា​របស់​សម្តេច​​​​តេជោ ហ៊ុន សែន ក៏បានធ្វើឲ្យសង្គមជាតិ មានកិត្យានុភាព​ល្បីល្បាញទាំងក្នុងកម្រិតជាតិ កម្រិតតំបន់ និងពិភព​លោក។ រាជរដ្ឋាភិបាលកម្ពុជានីតិកាល​ទី៥​នេះ មានឆន្ទៈដ៏មោះមុត និងការអនុវត្តដ៏ត្រឹមត្រូវ ក្នុងគោលដៅជា​សារ​វ័ន្ត ដើម្បីបន្តបំពេញ​នូវបេសកកម្មជាប្រវត្តិសាស្ត្រក្នុងការបំរើជាតិមាតុភូមិ និងប្រជាជន ពោលគឺបានប្រែក្លាយ​ប្រទេស​កម្ពុជា ឲ្យក្លាយទៅជាទឹកដីដ៏ពិសិដ្ឋប្រកបដោយសុខសន្តិភាព និងវិបុលភាព ព្រមជា​មួយ​និង​ការអភិវឌ្ឍ​ដ៏រស់​រវើកលើគ្រប់វិស័យចាប់ទាំងពីទីក្រុង ដល់​ជនបទ​ទូទាំងប្រទេស។

ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់​នូវសេចក្តីសង្ឃឹមគ្រប់បែប​យ៉ាងដល់ប្រជាជន ក្នុងនោះការលើកម្ពស់កម្រិតជីវភាពរស់នៅ​ ជាប្រចាំ តាមរយៈយន្តការ​ដែលបានដាក់ចេញ នៅក្នុងកម្មវិធី​នយោ​បាយ និងយុទ្ធសាស្ត្រចតុ​កោណរបស់រាជរដ្ឋាភិបាល ។

លោកបន្តថា យុវជនជាកម្លាំងចលករសម្រាប់បន្តការកសាង ការការពារ និង​អភិវឌ្ឍ​ប្រទេស ដូច្នេះរាជរដ្ឋាភិ​បាល​បានយកចិត្តទុកដាក់ខ្ពស់ បន្តការការពារសន្តិសុខ សុវត្ថិភាព និងយុត្តិធម៌ដល់យុវជន ដោយបញ្ចូល​តម្រូវ​ការ​របស់​យុវជនទៅក្នុផែនការអភិវឌ្ឍគ្រប់កម្រិត ពិសេសពង្រីកការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងជំរុញការអនុវត្ត​ជា​ជំហានៗនូវទិស​ដៅយុវភាវូបនីយកម្ម ក្នុងការផ្តល់ការទទួលខុសត្រូវនូវគ្រប់លំដាប់ថ្នាក់ដល់យុវជន ដើម្បី​ឲ្យពួក​គេ​កាន់តែពង្រឹងនិងពង្រីកបាននូវឱកាស និងសមត្ថភាពរបស់ខ្លួននៅក្នុងការអភិវឌ្ឍ​ប្រទេសជាតិប្រកបដោយ​ចីរភាព​។

លោក ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា​ មានប្រសាសន៍ថា ការកសាងនិងការពង្រីកសមត្ថភាព​កភាពជា​អ្នកដឹកនាំគឺជាកត្តាដ៏ចាំបាច់បំផុតសម្រាប់យើង​ទាំងអស់គ្នាជាយុវជនព្រោះថា​បើយើងមាន​ទេពកោ​សល្យ ​និងមានមនសិការនៃភាពជា​អ្នកដឹកនាំ យើងពិតជាមានជំនឿលើខ្លួនឯង ហើយនឹងអាចឈានទៅសម្រេចបាននូវ​ភាព​​​​​​ជោគជ័យលើកិច្ចការធំៗ ដែលជាភារកិច្ចរបស់​យុវជន​ក្នុងការទទួលខុសត្រូវយ៉ាងពិតប្រាកដ ហើយយុវជនត្រូវ​មើលឲ្យបានគ្រប់ជ្រុងជ្រោយ​មុន​នឹងសម្រេចចិត្តលើការងារអ្វីមួយ ព្រោះ​យុវជន​ជាសរសរទ្រូងនៃប្រទេសជាតិ។

ផ្ទុយទៅ​វិញបើជំនឿទុកចិត្តលើខ្លួនឯងត្រូវបានបាត់​បង់​ដោយសារ​កត្តាផ្សេងៗ ឬក៏អសមត្ថភាព​ក្នុង​ភាពជាអ្នកដឹក​នាំនោះ ការបរាជ័យរបស់យើង​នឹងក្លាយទៅជាស្រមោលឋិតនៅ​ចំពោះមុខ​យើងជានិច្ច ហើយភាពអស់សង្ឃឹម និងបញ្ហាប្រ​ឈមនានា ពិតជានឹងកើតមានឡើង​នៅក្នុង​ជីវភាពការងារ ក៏ដូចជាការរស់នៅជាក់ជា​មិនខាន។

ដូច្នេះលើមូលដ្ឋាននេះ ទន្ទឹមនឹងការ​សិក្សា​នៅ​ក្នុងសាលារៀន យុវជនគប្បីផ្សាភ្ជាប់​ខ្លួនទៅនិងការសិក្សាស្រាវជ្រាវ​លើគ្រប់ទិដ្ឋភាព​របស់សង្គម ហើយត្រូវការសម្របសម្រួល​និងពិចារ​ណាឲ្យបានត្រឹមត្រូវ ពោលគួរប្រើប្រាស់នូវ​គតិ​បណ្ឌិតជាមូលដ្ឋាន ក្នុងការវិនិច្ឆ័យ​បញ្ហាអ្វីមួយ ដែលយើងបានចាត់ទុកថាជាបញ្ហា​សំខាន់។

ក្រៅពីនេះយុវជនត្រូវចេះគោរព​ប្រណិប័តន៍ចំពោះឪពុកម្តាយ អ្នកមានគុណ ចាស់ព្រឹទ្ធាចារ្យ និងចេះរៀបចំខ្លួន​ឲ្យ​បាន​ស្អាតស្អំ ដោយប្រព្រឹត្តិតែអំពើល្អ មិនបៀតបៀនអ្នកដ៏ទៃ និងអប់រំផ្លូវចិត្តឲ្យបានល្អបរិសុទ្ធ ប្រកបដោយ​មន​សិការស្នេហាជាតិ និងប្រជាជន។

សូមបញ្ជាក់ថា កម្មវិធី​បោះជុំរុំឆ្នាំនេះ​ មាន​របាំ​វប្បធម៌នៃព្រះរាជាណាចក្រកម្ពុជា និងរបាំវប្បធម៌​នៃបណ្តាប្រទេស​ចូល​រួម ដែលសម្តែង​ដោយ​ សិស្ស និ​ស្សិត​​ខ្មែរ និងបរទេស។ ក្រុមតន្ត្រីលំដាប់ពិភពលោកក៏ត្រូវ​បានអញ្ជើញមក​ប្រគុំ​​តូរ្យតន្ត្រី ដើម្បីទទួលស្វាគមន៍​និស្សិត ដែលចូលរួមក្នុងកម្មវិធីការបោះជំរំអន្តរជាតិលើកទី​៤ឆ្នាំ២០១៤នេះ​ផង​ដែរ៕ ដោយ៖ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ដល់ពេលល្បែងភ្នាល់ទឹកភ្លៀងនៅខេត្តបាត់ដំបងចាប់កំណើតឡើងវិញហើយ

ដល់ពេលល្បែងភ្នាល់​ទឹកភ្លៀងនៅខេត្ត​បាត់ដំបង​ច...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [331]


ខ្មែរអភិវឌ្ឍសេដ្ឋកិច្ចចាត់ទុកទង្វើសង្រ្គោះជាតិ ថា ជាអំពើបំផ្លាញជាតិ

ភ្នំពេញ៖ គណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច បានចាត់ទុកទង...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [321]


អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នែទីស្តីកាគណៈរដ្ឋមន្រ្តី មាកការភ្ញាក់ផ្អើល

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នែទីស្តីកាគណ...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [333]


​ប​រិមាណផលត្រី​ទាំងទឹកសាប ​នឹង​ទឹកប្រៃក្នុង​ឆ្នាំ២០១៣​ទទួលបាន​ជាង៦​រយពាន់តោន​លើសឆ្នាំ​មុន​១៥%​

ភ្នំពេញ៖ នៅឆ្នាំ២០១៣ ផុតទៅនេះ កម្ពុជាទទួលបានបរិមាណ...អានបន្ត

កសិកម្ម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [615]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 514 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 907 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864584​ នាក់