បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះ កីឡាករ Andre Schurrle បានជួយអោយក្រុមតោខៀវ Chelsea យកឈ្នះលើ
ក្រុម Fulham ដោយលទ្ធផល ៣-១ បន្ទាប់ពីកីឡាករមួយរូបនេះបានស៊ុតបាល់ចំនួន ៣គ្រាប់( Hat- trick ) អោយ
ក្រុមតោខៀវ Chelsea ដោយគ្រាប់បាល់ទាំង ៣គ្រាប់របស់កីឡាករ Andre Schurrle គឺរកបាននៅនាទី ៥២ នាទី ៦៥ និងនាទី៦៨ ចំណែកគ្រាប់បាល់មួយគ្រាប់របស់ក្រុម Fulham វិញគឺរកបានដោយកីឡាករ Heitinga នៅនាទី ៧៤។
ដូច្នេះ ជ័យជំនះខាងលើនេះបានជួយឲក្រុមតោខៀវ Chelsea មាន ៦៣ពិន្ទុឈរនៅលេខរៀងទី ១ នៃតារាង Barclay Premier League នាំមុនក្រុមកាំភ្លើងធំ Arsenal ចំនួន ៤ពិន្ទុ បន្ទាប់ពីក្រុមកាំភ្លើងធំ Arsenal បានបរាជ័យក្រោមស្នាដៃ
របស់ក្រុម Stoke City ដោយលទ្ធផល ១-០៕ ដោយ៖ តុលា