​សម្ព័ន្ធភាព​ជាតិឃុំ/សង្កាត់ ​កំណត់គោលដៅ​យកខេត្តចំនួន២ ​ដើម្បីអង្កេត​ពីការអភិវឌ្ឍសេដ្ឋកិច្ចជីវភាព​ប្រជាពលរដ្ឋ ​និង​អាជ្ញាធរមូលដ្ឋាន​ 11/2/2013​​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញៈ សម្ព័ន្ធជាតិឃុំ/សង្កាត់ បានកំណត់គោល​ដៅរបស់ខ្លួនយកខេត្តចំនួន២ គឺខេត្តកណ្តាលនិងកំពង់ចាម ដើម្បី ធ្វើការអង្កេតពីអភិវឌ្ឍន៍សេដ្ឋកិច្ចថ្នាក់មូលដ្ឋាន​ដោយយ៉ាងខ្លាំងទៅ​លើ​កម្រិត​ជីវ​ភាពរស់នៅ​របស់​​ប្រជាពលរដ្ឋ និង អាជ្ញាធរឱ្យកាន់តែល្អប្រសើរ និងការកាត់បន្ថយភាពក្រីក្រ។​នេះជា​ការ​​​​​​​​លើកឡើងរបស់លោក សយ កុសល ប្រធាន សម្ព័ន្ធភាពជាតិឃុំ/សង្កាត់ ដែលថ្លែងនៅ​ក្នុង​​បើក​សិក្ខា​សាល​​ចំនួន​១​ថ្ងៃ​កន្លះ​ស្តីអំពី​«ការ​ផ្សព្វផ្សាយ​លទ្ធផលនៃ​ការ អង្កេតអំពី​កា​រអភិវឌ្ឍ​សេដ្ឋ​កិច្ច​​​​​មូលដ្ឋាន»  ​នៅ​​ព្រឹក​ថ្ងៃទី​១១ កុម្ភៈ ដោយមាន​សិក្ខាកាម​ចូលរួមចំនួន​៩០​នាក់។

លោក សយ កុសល បានប្រសាសន៍​បន្តថា តាមរយៈសកម្មភាពនៃគ្រោងបានផ្តោត​លើការ​ស្វែង​រក​​ការ​គាំទ្រនិង បង្កើតអាជីវកម្មនៅមូលដ្ឋាន,បង្កើតឱកាសការងារប្រាក់ចំណូលនៅមូលដ្ឋានស្រ​ប​តាម​​វិស័យកសិកម្ម,​ទេស ចរណ៍, ការកសាងសមត្ថភាពរបស់សមាគមអាជ្ញាធរមូលដ្ឋាន និងចែករំលែក​នូវ​ចំ​ណេះដឹងបទពិសោធន៍ក្នុងចំណោម សមាគមអាជ្ញាធរមូលដ្ឋានក៏ដូចជានៅក្នុងតំបន់។

លោកបានបញ្ជាក់ថា បានជាជ្រើសរើសយកខេត្តទាំង២ខាងលើនេះ គឺខេត្តកណ្តាល និងកំពង់​ចាម គឺផ្អែកលើ សក្ខា នុពល ផ្នែកសេដ្ឋកិច្ចខ្ពស់របស់ខេត្ត។

នៅក្នុងខេត្តនីមួយៗ មានការប្រកួតប្រជែង​ក្នុង​ចំណោមអាជ្ញាធរមូលដ្ឋាន ក្រុង/ស្រុក ដើម្បីធ្វើជាដៃគូរបស់គ្រោង។ ក្រុងកំពង់ចាម​(ស្រុកកង​មាស​)​ ខេត្តកំពង់ចាម និងក្រុងតាកែវ (ស្រុកកោះធំ) ​ខេត្តកណ្តាល។ ជាមួយគ្នានោះ ខេត្ត​កណ្តាល ទទួល​បាន​​លទ្ធផលល្អប្រសើរក្នុងការប្រកួតប្រជែងជាមួយក្រុង/ស្រុកដទៃទៀត ទើបបានក្លាយជា​ដៃគូ​លើ​ការ អនុវត្តន៍គ្រោង។

លោកបន្ថែមថា ការអនុវត្តន៍គ្រោងទៅតាមក្រុង/ស្រុក​ជា គោលដៅជំហានទី១ បាន​ចាប់​ផ្តើមនៅ​អំឡុង​​ត្រីមាសទី៣ ឆ្នាំ២០១១ រហូតដល់ត្រីមាសទី១ នៃឆ្នាំ ២០១៣។ ដោយឡែក នៅ​ឆ្នាំ​​២០១២ គ្រោង​ក៏​បានពង្រីកវិសាលភាពរបស់​ខ្លួនទៅកាន់ខេត្ត បាត់​ដំបង ដោយហេតុថា សហ​សម្ព័ន្ធ​ទីក្រុង​កា​ណា​ដា ធ្លាប់បានសហការល្អជាមួយនឹងក្រុង​បាត់​ដំបងក្នុងឆ្នាំ២០០៨-២០១០​កន្លង​មក​លើការ​ងារ​បរិ​ស្ថាន​។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា បានគំាទ្រលើគ្រោងនេះដោយលើកឡើងថាការ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​​មូលដា្ឋនជំរុញឱ្យមានកំណើនសេដ្ឋកិច្ចក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និង​សេវា​កម្ម ហើយថែម​ទាំង​ជួយ​បង្កើតការងារសម្រាប់សហគមន៍ផងដែរ។

លោកសង្កត់ធ្ងន់ថា គ្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចថ្នាក់មូលដ្ឋាន គឹចាំបាច់ត្រូវតែសំដៅលើការលើក​កម្ពស់​គុណ​​ភាពជីវិត​របស់​ប្រជាជនកម្ពុជា និងសហការរវាង​អ្នក​ពាក់ព័ន្ធ​ក្នុងវិស័យឯកជន​និងវិស័យ​សាធារ​ណៈដោយស្ថិតនៅក្រោមការ​ដឹកនាំ​របស់​អាជ្ញា​ធរ​មូល​ដ្ឋាន ធ្វើយ៉ាងណាពង្រីកធន​ធាន​ដែលមា​ន​​ស្រាប់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច​ប្រកប​ដោយ​ចីរ​ភាព​​នៅក្នុងសហគមន៍។

គួរបញ្ជាក់ថា បន្ទាប់ពីបានជោគជ័យជំហានទី១ គ្រោង​បាន​​​បង្កើនស្រុកចំនួន៤បន្ថែមទៀត ដើម្បី​ធ្វើ​​ជា​គោល​ដៅ​លើ​ការ​អភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានជំហានទី២ ដែលបានចាប់​ផ្តើម​គ្រោង​នៅ​ត្រី​មាស​ទី​៣​​​​ឆ្នាំ២០១៣ រហូតដល់បំណាច់​ឆ្នាំ២០១៥ ដែលជាឆ្នាំ បញ្ចប់នៃគ្រោងនេះ។ ទន្ទឹមនឹងគ្នាដែរគ្រោង​បាន​​​នឹង​កំពុងអនុវត្តក្នុងខេត្តចំនួន៣ គឺកំពង់ចាម កណ្តាល និងបាត់ដំបង៕ ដោយ៖ ភីន រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1097]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ទូតបារាំងសន្យាជំរុញវិនិយោគិនមក នៅកម្ពុជាឲ្យបានកាន់ច្រើន

ទូតបារាំងសន្យាជំរុញវិនិយោគិនមកនៅកម្ពុជាឲ្យបា...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [251]


AEON ​ផ្តល់អហា​រូបករណ៍​ដល់និស្សិត​កម្ពុជា​ចំនួន៦​នាក់​

ភ្នំពេញ៖​ ក្រុមហ៊ុន​ អ៊ីអន១%​ក្លឹប ​ជប៉ុននៅ​ប្រទេស...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [406]


បុរសម្នាក់ត្រូវ​បានសមត្ថកិច្ច​នគរបាលឃាត់​ខ្លួនពីបទ ​លួងលោមកុមារី​រំលោភ​

នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៣ វេលាម៉ោង១៧និង៣០នាទ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [303]


អង្គុយច្រើន​ពេក ​ប្រឈម​នឹងជំងឺរ៉ាំរ៉ៃ​

​ សុខភាព៖ ការអនុវត្ត​ការងារ​ប្រចាំថ្ងៃ​នៅក្នុង...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [509]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 554 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1533 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 865210​ នាក់