ភ្នំពេញៈបញ្ហាប្រាក់ឈ្នួល ដែលកំពុងជាបញ្ហាក្តៅរបស់កម្មករ និយោជិកដែលចង់បានសម្រាប់ផ្តត់ផ្គង់ជីវភាពរស់នៅប្រចំាថ្ងៃ ដោយបច្ចុប្បន្ននេះកំពុងតែជួបការខ្វះខាតនិងទទួលបានប្រាក់ឈ្នួលអប្បរមានៅមានកម្រិតនៅឡើយ។បញ្ហាប្រាក់ឈ្នួលរបស់កម្មករនិយោជកនេះត្រូវបានក្រសួងការងារ និងបណ្តុះបណ្តា លវិជ្ជាជីវៈនិងក្រុមជំនាញយកមកពិភាក្សាសម្រាប់តម្លើងជូនកម្មករនិយោជិក នៅថ្ងៃទី២៧ខែ វិច្ឆិកា ឆ្នាំ២០១៣ នៅទីស្តីការក្រសួងរួចអង្គប្រជុំ បានសម្រេចបង្កើតចេញនូវរូបមន្តចំនួន ៣ សម្រាប់ក្រុមការងារចងក្រង ដើម្បប្រជុំគ្នាត្រីភាគីម្តងទៀត នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣ ក្នុងការសម្រេចយករូបមន្តណាមួយ ក្នុងចំណោមរូបមន្តទាំង ៣ សម្រាប់ពិភាក្សាតម្លើងប្រាក់ឈ្នួលជូនកម្មករ-កម្មការិនី រោងចក្រកាត់ដេរ និងស្បែកជើង។
លោករដ្ឋមន្ត្រីក្រសូងការងារ និង បណ្តុះបណ្តា លវិជ្ជាជិវៈ អ៊ិត សំហេងបានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយកិច្ចពិភាក្សាត្រីភាគីដោយមានក្រុមការងារទំាងបួនរបស់ក្រសួងបានលើកយកចំណុចមកពិភាក្សា ទី១‑លើកយកទិន្នន័យនិងបទពិសោធន៍ក៏ដូចជាបញ្ហាប្រាក់ឈ្នួលក្នុងប្រវត្តិសាស្ត្រកន្លងមកក្នុងប្រទេសកម្ពុជានិងបណ្តាប្រទេសនានាក្នុងតំបន់។ ទី២‑ស្ថានភាពដែលជាតម្រូវការចាំបាច់នៃការចំណាយ របស់កម្មករ និយោជិក នៅតាមប្រភេទការងារ (កាត់ដេរ ស្បែកជើង ...) និងនៅតាមតំបន់និមួយៗ ។
និងទី៣‑កិច្ចពិភាក្សាបានលើកយកមកពិភាក្សាលទ្ធភាពការរកទទួលទានរបស់ក្រុមហ៊ុន ក្នុងការចំណេញនិងលទ្ធភាពរបស់ក្រុមហ៊ុនអាចចំណាយបានក្នុងផ្ទុកបុគ្គលិករបស់ខ្លួន។លោក រដ្ឋមន្ត្រីបន្តថា ការពិភាក្សារបស់ក្រុមការងារ ក៏ដូចជាភាគីផ្សេងទៀត គឺធាតុសំខាន់ណាស់ ដើម្បីឈានដល់ការចងក្រងជារបាយការណ៍សំយោគ មួយក្នុងការឈានដល់តម្លើងប្រាក់ឈ្នួលដល់កម្មករនិយោជិត។
វាជារូបមន្តមួយសម្រាប់ដែលត្រូវយកមកពិភាក្សាលើក្រោយទៀត ក៏ដូចជាផែនការសម្រាប់រយៈពេល៥ឆ្នាំចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨(មួយអាណត្តិរបស់រដ្ឋាភិបាល) ។ រូបមន្តទី១‑(រយៈពេល៥ឆ្នាំ) ក្នុងអាណត្តិនីតិកាលទី៥នេះ ក្រសួងការងារនិងពិភាក្សាថានឹងត្រូវតម្លើងប្រាក់ឈ្នួលប៉ុន្មានភាគរយ រូបមន្តទី២នោះគឺថា យើងនឹងតម្លើងប្រាក់ជាលេខគត់ សម្រាប់ការលើកយកមកប្រើប្រាស់ប្រសិនបើមានករណីណា មួយ ។
រូមបន្តទី៣នោះគឺយើងនឹងតម្លើងប្រាក់ឈ្នួលមួយសមស្របតែម្តងហើយអ្វីដែល សំខាន់នោះយើងទុករូបមន្តនេះសម្រាប់ពិភាក្សានៅឆ្នាំក្រោយទៀតថា យើងត្រូវតម្លើង ឬសម្រេចមិនតម្លើងប្រាក់ឈ្នួល។ទោះយ៉ាងណាក្តីលោក អ៊ិត សំហេង បញ្ជាក់ថារូបមន្តក្នុងចំណោមទំាងបីនេះរូបមន្តដែលពិបាកជាងគេនោះគឺរូបមន្តទី៣ព្រោះថា ការតម្លើងប្រាក់ឈ្នួលខ្ពស់នោះគឺចាប់ពី៨០ដុល្លា រហូតដល់កម្រិតខ្ពស់ ។ បញ្ហានេះវាពិបាកសម្រាប់ផ្នែកឯកជន ពិបាកនោះគឺរៀបចំគម្រោងថវិកាសម្រាប់ផ្តល់ដល់កម្មករនិយោជិត ។
លោករដ្ឋមន្ត្រីបន្ថែមថា លោកសង្ឃឹមថាក្រោយពីពិភាក្សានេះភាគីនិយោជក និងភាគីសហជីពនិងយកទៅសិក្សានិងពិភាក្សាគ្នារៀងៗខ្លួនឡើងវិញ សម្រាប់កិច្ចប្រជុំម្តងទៀត នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣ ខាងមុននេះ ដើម្បីកំណត់ថាត្រូវកំណត់ថាត្រូវយក រូបមន្តណា មួយក្នុងចំណោមរួបមន្តទំាង៣ ហើយនៅពេលដែលកំណត់យករួមមួយណានោះនឹងអាចកំណត់ថា តើប្រាក់ឈ្នួលកម្មករនិយជិកនឹងអាចតម្លើងបានប៉ុន្មាននៅក្នុងឆ្នាំ២០១៤នេះ។
លោក រដ្ឋមន្ត្រីក៏បានស្នើសុំឲ្យបងប្អូនកម្មករនិយោជិត ក៏ដូចជាតំណាងសហជីពទាំងអស់រក្សាភាពនឹងនរអត់ធ្មត់ ដើម្បីរងចំាការដោះស្រាយរបស់គណៈកម្មការចំរុះ នៃភាគីទំាងអស់។ លោកថាកន្លងទៅមានសហជីពមូយចំនួនបានប្រមូលស្នាមមេដាយ ពីបងប្អូនកម្មករនិយោជិក ក្នុងការស្នើសុំតម្លើងប្រាក់ខែអប្បរមា១៥០ដុល្លា ។
បញ្ហានេះមិនជំទាស់ទេ ប៉ុន្តែបញ្ហានេះទុកឲ្យគណៈកម្មការត្រីភាគីជាអ្នកសម្រេច អី ចឹងទេយន្តការត្រីភាគី របស់រាជរដ្ឋាភិបាលកំពុងតែពិភាក្សាការស្នើសុំរបស់កម្មនិយោជិត។ទោះជាយ៉ាងណាក្តីលោកអ៊ិត សំហេង មិនបានឲ្យដឹងថាប្រាក់ឈ្នួលអប្បរមារបស់កម្មករនិយោជិតដែល នឹងពិភាក្សានិងចេញជាលទ្ធផលនៅពាក់កណ្តាលខែធ្នូនេះនៅឡើ យទេ គ្រាន់តែឲ្យដឹងថាតាមជើងលេខមានច្រើន និងទទួលបានលទ្ធផលល្អ។
ក្នុងករណី ណា ប្រសិនបើក្រុមត្រីភាគីបានពិភាក្សាគ្នារួលរាល់ហើយយ៉ាងណាក្តី តែកម្មនិយោជិតនៅតែទាមទារតម្លើងប្រាក់ឈ្នួលទៀត លោក រដ្ឋមន្ត្រី បញ្ជានេះមិនបានបិទសិទ្ធិនោះទេ ពេលនោះ គណៈកម្មការជំនាញរបស់ក្រសួងនឹងបន្តដោះស្រាយទៀត ហើយនិងលើកយន្តការ ក៏ដូចជារូបមន្តនេះមកដោះស្រាយបន្តទៀត។
លោក សោម អូន ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជាបានឲ្យដឹងថាចំពោះការលើកយករូបមន្តចំនួន៣របស់ភាគីពាក់ព័ន្ធនោះថាក្នុងចំណោមសហជីពជាង៨០សហជីប សហជីពរបស់លោកនឹងយករូបមន្តទំាងបីទៅពិភាក្សាជាមួយក្រុមសហជីពដែលក្រុមសហជីពជាមូយគ្នានោះថា នឹងសម្រេចយករូបមន្តមួយណាដែលមានផលប្រយោជន៍ និងចំណេញ សម្រាប់កម្មករនិយោជិត។
លោកចំពោះរូបមន្តទី១នោះការកំណត់៥ឆ្នាំម្តងក្នុងការតម្លើងប្រាក់ឈ្នួលកម្មនិយោជិតម្តងនោះជាកាល្អដែរប៉ុន្តែសំខាន់បំផុតនោះអាស្រ័យការតម្លើងជាភាគយកនៃប្រាក់ឈ្នួលមានកម្រិត ប៉ុន្មាន នេះជាអ្វីដែលយើងចង់បាន។ ជាគោលការណ៍នោះតំណាងសហជីពនិងធ្វើការពិភា ក្សាគ្នាថាសម្រេចយករួបមន្តមួយណា ព្រោះសហជីពទំាងអស់មាននិន្ទាកានយោបាយខុសគ្នា ។ បន្ទាប់ពីពិភាក្សារវាងតំណាងសហជីពរួចចុងក្រោយយើងនឹងដាក់ទៅក្រសូងការងារដើម្បីប្រជុំជាថ្មីនៅថ្ងៃទី១៦ ខែធ្នូខាងមុខនេះ៕ ដោយ ៖រតនា