ភ្នំពេញ៖ ព្រះបរមរូបសម្តេចព្រះនរោត្តមសីហនុដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រកាសសាងសង់
កាលពីខែកុម្ភៈនោះរហូតមកដល់ពេលនេះលេចចេញជារូបរាងហើយ។ បើតាមរូបភាពដែលគេថតបាន
ហើយបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកបានឲ្យឃើញថាព្របរមរូបសម្តេចឳកំពុងត្រូវបាន
វិចិត្រករយកចិត្តទុកដាក់ក្នុងការចម្លាក់យ៉ាងខ្លាំងដោយមើលទៅដូចទៅនឹងព្រះភក្ត្ររបស់ព្រះអង្គពិតដូច្នេះ
ដែរ។
បើតាមការបញ្ជាក់របស់មន្ត្រីរាជរដ្ឋាភិបាលបានឲ្យដឹងថារូបសំណាកព្រះមហាវីរក្សត្រនឹងត្រូវកសាងបញ្ចប់
នៅខែតុលា ឆ្នាំ២០១៣ដែលជាថ្ងៃគម្រប់ខួបមួយឆ្នាំនៃការយាងចូលទិវង្គតនាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២
ប៉ុន្តែដោយក្រុមហ៊ុនមិនអាចធ្វើទាន់តានពេលកំណត់នោះប្រមុខរាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី៩ ខែ
វិច្ឆិកា ជាថ្ងៃបុណ្យឯករាជ្យជាតិដើម្បីប្រារពពិធីសម្ពោធរូបសំណាកព្រះបរមរូបសម្តេចឪវិញ។ក្រុមហ៊ុនមួយ
ដែលមានបទពិសោធន៍ផ្នែកកសាងរូបសំណាកគឺក្រុមហ៊ុនសិលាតាមគំរោងនឹងត្រូវចំណាយអស់ទឹកប្រាក់
ជាង១លានដុល្លារអាមេរិក។
ទីតាំងដែលត្រូវសាងសង់រូបសំណាកព្រះមហាវីរក្សត្រស្ថិតនៅចម្ងាយ២០០ម៉ែត្រខាងកើតវិមានឯករាជ្យ
(ខាងលិចនាគបាញ់ទឹក) លើសួនវិមានឯករាជ្យ។រូបសំណាកមានកម្ពស់សរុបទាំងជើងទម្រ៧,២០ម៉ែត្រ
។ពីក្រោមបុស្បុកទាំងមូលមានកម្ពស់២៧,២០ម៉ែត្រដោយមានដំបូលគ្របពីលើ។
គួរបញ្ជាក់ថាការសាងសង់ព្រះបរមរូបសម្តេចព្រះមហាវីរក្សត្រនេះដើម្បីទុកជាការចងចាំនូវគុណូបក្ការៈ
របស់ព្រះអង្គនិងរម្លឹកនូវការចងចាំជាពិសេសព្រះបរមរូបសម្តេចឳក៏សម្រាប់គោរពបូជាដែរពេលគណៈ
ប្រតិភូបរទេសមកគោរពនៅវិមានឯករាជ្យហើយក៏ឆ្លៀតចូលមកគោរពព្រះបរមរូបរបស់ព្រះអង្គដែលជា
បិតាឯករាជ្យជាតិនិងបង្រួបបង្រួមជាតិផងដែរ៕
ដោយ៖សស្អាត