អជ្ញាធរថៃ​បញ្ជូនសពពលករ​ខ្មែរឆ្លងដែន​ខុសច្បាប់ត្រឡប់​មកកម្ពុជាវិញ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ឧត្តរមានជ័យ៖  ប្រភព​ពី​អាជ្ញា​ធរ​ច្រក​ទ្វារ​អន្តរ​ជាតិ​អូ​ស្មាច់​ ខេត្ត​ឧត្តរ​មាន​ជ័យ​បាន​ឲ្យ​ដឹង​ថា​ អាជ្ញា​ធរ​ថៃ​ បានធ្វើការ​ដឹក​​បញ្ជូន​សព​ពល​រដ្ឋ​ខ្មែរ​ម្នាក់​ ក្នុង​ចំណោម​មនុស្សឡើងទៅកាប់ឈើខុស​ច្បាប់នៅប្រទេស​ថៃ​ជា​ច្រើន​នាក់​ ហើយ​ត្រូវ​បាន​ទា​ហ៊ាន​ថៃប្រើកំាភ្លើង​បាញ់រះ ​កាល​ពី​ថ្ងៃទី១៩ ខែមករា បណ្តាលឲ្យមាន មនុស្សរត់គេចខ្លួនជាន់ជើងគ្នា ក្នុង​នោះមានម្នាក់ត្រូវបានស្លាប់បាត់បង់ជីវិត​។​ពាក់ពន្ធ័និងហេតុការណ៍ខាងលើនេះ កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​មករា​ ឆ្នាំ​២០១៤​ មាន​មនុស្ស​ប្រហែល​៨​នាក់​បាន​នាំ​គ្នា​លួច​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ទៅ​ប្រទេស​ថៃ​ ដើម្បី​ឡើងកាប់ឈើបេង ក្រញ៉ូង និង​ឈើ​មាន​តម្លៃផ្សេងៗទៀត​នៅ​ទី​នោះ​ ប៉ុន្តែ​លុះមកដល់​ចំណុច​ស្រុក​កាប់​ជើង​ ខេត្ត​សូរិន្ទ​ ប្រទេស​ថៃ​ជនរង​គ្រោះ​ទាំង​៨នាក់បានរត់គេចខ្លួនចែកផ្លូវគ្នា ខណៈពេលទា​ហ៊ាន​ថៃការពារព្រំដែន ​បាន​ប្រើ​កាំ​ភ្លើង​បាញ់​រះ​មក​លើ​ពលរដ្ឋ​ខ្មែរ​ បណ្តាល​ឲ្យ​ឈ្មោះ​ញឹម​ ឆក​ អាយុ​៣៤​ឆ្នាំ​ ​បានរងរបួស​ជើង​ ហើយ​រអិល​ធ្លាក់​ចូល​ទៅ​ក្នុង​អាង​ទឹក​១៥​ ដែលមាន​ជំរៅ​ជ្រៅនិង​ស្លាប់​បាត់​បង់​ជីវិត​តែ​ម្តង​។​

            លោក​ផេម​ សំ​អាត​ ចៅ​សង្កាត់​អូរ​ស្មាច់​បាន​ឲ្យ​ដឹង​ថា​ រហូត​មក​ដល់​វេលា​ម៉ោង​១​ និង​៣០​នាទី​ ថ្ងៃ​ទី​៥​ ខែ​កុម្ភៈ​នេះ​ អាជ្ញា​ធរ​ថៃ​បាន​បញ្ជូន​សព​បុរស​ម្នាក់​មក​ដល់​កម្ពុជា​វិញ​ ដែល​សព​នោះ​មាន​ភាព​ស្អុយ​ហើម​រលួយ​ទៅ​ហើយ​។ លោកបន្តថា អាជ្ញា​ធរ​កម្ពុជា​បាន​សម្រេច​យក​សាក​សព​ជន​រង​គ្រោះ​ទៅ​តំកល់​នៅ​ក្នុង​វត្ត​អូ​ស្មាច់​ ដើម្បី​រង់​ចាំ​សាច់​ញាតិ​មក​ទទួល​យក​។​ លោក​បញ្ជាក់​ថា​៖​«នៅមិន​ទាន់​ហ៊ាន​សន្និ​ដ្ឋាន​ថា​ មួយ​ក្រុម​នេះ​ឡើង​ទៅ​ប្រទេស​ថៃ​ ដើម្បី​លួច​កាប់​ឈើ​គេ​រឺ​យ៉ាង​ណា​នៅ​ ឡើយ​ទេ​»​។​

            លោក​ស្រី​ ណា​រ៉េន​ មន្ត្រី​សម្រប​សម្រួល​អង្គ​ការ​អាដ​ហុក​ខេត្ត​ឧត្តរ​មាន​ជ័យ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ក្នុង​ដើម​ខែ​មករា​ ឆ្នាំ​២០១៤​នេះ​អាដ​ហុក​បាន​ទទួល​ករណី​ពាក់​ពន្ធ័​និង​ការ​បាញ់​សម្លាប់​ពល​រដ្ឋ​ខ្មែរ​មួយ​ករណី​ហើយ​ រហូត​មក​ដល់​ថ្ងៃ​ពុធ​នេះ​ ទើប​កើត​មាន​មួយ​ករណី​ទៀត​ ដែលសរុបទាំងអស់ពីរករណី​ហើយ។​

            ពាក់​ពន្ធ័​និង​ករណី​ខាង​លើ​នេះ​ លោក​ស្រី​ ណា​រ៉េន​ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​លុប​បំបាត់​ ឈ្មួញ​រក​ស៊ី​ឈើ​ខុស​ច្បាប់​នៅ​កម្ពុជា​ឲ្យ​អស់​ ទើប​អាច​ទប់​ស្កាត់​នូវ​ករណី​បាញ់​ប្រហារ​ពី​ទាហាន​ថៃ​ ប៉ុន្តែ​ លោក​បាន​បញ្ជាក់​ដែរ​ថា​ ការ​លុប​បំបាត់​ឈ្មួញ​ឈើ​ក្នុង​ពេល​សព្វ​ថ្ងៃ​គឺ​មិន​មាន​ប្រសិទ្ធ​ភាព​ទេ​ ដោយ​ចាប់​ ហើយ​ព្រលែង​ទៅ​វិញ​ ខណៈ​ពេល​អាជ្ញាធរ​ទទួល​បាន​លាភ​សក្តាៈរឺ​ប្រ​យោជន៍​ណា​មួយ​។​

ដោយ៖ អភិរក្ស 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [980]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [767]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1058]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1051]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [974]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ខ្មាន់​កាំភ្លើង​ដៃដល់​បាញ់សំលាប់​កង​ទាហាន​គែនយ៉ា ៥​នាក់និងជនស៊ីវិល ៣នាក់​

ប្រទេសគែនយ៉ា៖ កាលពីថ្ងៃអង្គារម្សិលមិញ ខ្មាន់កាំភ្ល...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [322]


​អ្នកទោស​៥នាក់​លួច​ហែក​គុក​ខេត្ត​រតន​គិរី​ រត់​រួច​៤នាក់ ​ចាប់​បាន​​វិញ​ម្នាក់​

រតនគិរី ៖ យ៉ាង​ហោច​ណាស់អ្នក​ទោស​​ចំនួន​៥នាក់ ក្នុង...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [310]


ការធ្លាក់​​យន្ត​ហោះនៅប្រទេស​​​ប៊ុល​លីវីឆក់​យក​ជីវិត​មនុស្ស​ ៨នាក់​

ប្រទេសប៊ុលលីវី៖ កាលពីយប់ម្សិលមិញនៅឯវេលាម៉ោង ២០:០០ន...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [268]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 18 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 139 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 653 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 758501​ នាក់