​IOM​​​សន្យាថា​នឹងធ្វើ​កិច្ច​សហប្រតិបត្តិ​ការជាមួយ ក្រសួងការងារ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  
ភ្នំពេញ៖អង្គការអន្តរជាតិទេសន្តរប្រវេសន៍ IOM សន្យាថានឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយ ក្រសួង​ការ​​ងារ​​ក្រោយពេ​​បញ្ចប់​​​ការសិក្សាស្រាវជ្រាវនិងនៅយុទ្ធសាស្រ្តដើម្បីធ្វើកិច្ចសហ​ប្រតិបត្តិ​ការ​ដោះ​ស្រា​យ​​​​​បញ្ហាទេសន្តរប្រវេសន៍។ ការសន្យានេះបានធ្វើឡើងកាលពីម្សិលមិញនោទីស្តីការ​ក្រសួងការងារ រវាង​ឯ/ឧ​បណ្ឌិត ​​អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោកវេជ្ជបណ្ឌិត  Leul A.​ MEKONNENប្រធាន​បេសកកម្មនៃអង្គការអន្តរជាតិទេសន្តរប្រវេសន៍ IOM  ប្រចាំកម្ពុជាចូលជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា ការងារ
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានមានប្រសាសន៏ថា  បច្ចុប្បន្ន បញ្ហទេសន្តរប្រវេសន៍ គឺជាប្រធាន​បទមួយដ៏ធំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្រសួងក៏កំពុងរៀបចំឲ្យប្រសើរឡើងនូវ​ប្រព័ន្ធ​​គ្រប់គ្រងទិន្នន័យពលករក្រៅប្រទេស ព្រោះថាមានពលករកម្ពុជា ច្រើនកំពុងធ្វើការងារ​នៅក្រៅ​ប្រទេស ដូចជា ថៃ ម៉ាឡេស៊ី និងកូរ៉េ ជាដើម ហើយក្នុងនោះ ក្រសួងមានការគ្រប់គ្រងល្អ​ចំពោះពលករ​នៅ​ប្រទេស​មួយចំនួន ឯមួយចំនួន ទៀតកំពុង​ជួប​បញ្ហាប្រឈម។
ឯ/ឧអ៊ិត សំហេង បន្តថា សកម្មភាព​បេស​កកម្មរ​បស់​អង្គការIOMពិត ជាមានអត្តប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់កម្ពុជា ពិសេសបញ្ហាពលករទេស​សន្តរ​ប្រវេស​ន៍​​រ​វាង​កម្ពុជា-ថៃ ព្រោះថានៅ​ប្រទេស​ថៃ​មាន​ពលករ​កម្ពុជាជាច្រើនទាំងស្របច្បាប់ និងមិនស្រប​ច្បាប់កំពុង​ធ្វើការនៅទីនោះ។ទន្ទឹមនឹងនេះ ឯកឧត្តម បានលើកឡើងថា បញ្ហាពលករទេសន្តរ​ប្រវេសន៍ទៅធ្វើការ​នៅ​ប្រទេសម៉ាឡេស៊ី ក៏ជាបញ្ហា​ប្រឈមដ៏ស្មុគ​ស្មាញ​របស់ក្រសួង ពិសេស​ការងារបំរើតាមផ្ទះ ដែលរងនូវ​ការ​រំលោភ​បំពាន់​សិទ្ធិយ៉ាងធ្ងន់ធ្ងរជាច្រើនករណី និងបញ្ហា​ពល​ករ​ដែល​ទៅធ្វើការមិន​ស្របច្បាប់​នៅ​ម៉ាឡេ​ស៊ី​។
ឯកឧត្តម បន្តថា ក្រសួងកំពុងខិតខំស្វែង​រក​នូវ​កិច្ចព្រមព្រៀងរួមគ្នាមួយរវាងកម្ពុជា-ម៉ាឡេស៊ី ដើម្បីដោះ​ស្រាយបញ្ហាទាំងនេះ​ដោយបាន​គូស​បញ្ជាក់យ៉ាងច្បាស់ថា ក្នុងពេល​ដ៏ខ្លី​ខាងមុខនេះ នឹងមានការផ្លាស់​ប្តូរនូវ​ទស្សន​កិច្ចការងារ​មួយ​រវាង​ថ្នាក់ដឹកនាំក្រសួងការងារកម្ពុជា និងក្រសួងការងារម៉ាឡេស៊ី ដើម្បីបញ្ចប់​នូវកិច្ច​​ពិភា​ក្សា​និងឈានទៅដល់ការចុះអនុស្សារណ​លើកិច្ចព្រមព្រៀងរួមគ្នាមួយ​ដោយខិតខំបង្កើន​នូវ​ចំនួនពល​ករ​ខាង​​​​ផ្នែក​ឧស្សាហកម្មផ្សេងៗ ជាជាងការងារបំរើតាមផ្ទះ សំដៅធ្វើយ៉ាងណាឲ្យ​ពល​ករ​កម្ពុជា​ទទួលបាន​ប្រាក់​ខែ​ខ្ពស់ និងមាន​ចំណេះជំនាញពេលត្រឡប់មក​កម្ពុជាវិញ។​ឯកឧត្តមបណ្ឌិត​ រដ្ឋ​មន្រ្តី​ក្រសួង​​ការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ យល់ឃើញថា ទោះ​ជា​យ៉ាងណាក៏ដោយ បញ្ហាសម្រាប់កម្ពុជា​គឺត្រូវពង្រឹង ប្រព័ន្ធគ្រប់គ្រង​ពលករទេសន្តរប្រវេសន៍​ឱ្យបានល្អ ហើយអង្គការIOM ពិតជាដៃគូមួយដ៏សាក សមបំផុត។ទន្ទឹមនឹងនេះ ឯក​ឧត្តម​បណ្ឌិត​រដ្ឋមន្រ្តីនឹងខិតខំដោះស្រាយនូវ បញ្ហាការងារក្នុង ប្រទេសតាម​រយៈការផ្តល់ព័ត៌​មាន​ទី​ផ្សារ​ការងារ​ឱ្យអស់ពីសមត្ថភាព មុនពេលពលករកម្ពុជា សម្រេច ចិត្តទៅធ្វើការ​នៅ​ក្រៅ​ប្រទេស ព្រោះថា​លក្ខ័ណ​ការងារ​នៅកម្ពុជាបច្ចុប្បន្ន ក៏កំពុងមាន ភាព​ល្អប្រសើរច្រើន ។
លោកវេជ្ជបណ្ឌិតMEKONNEN បានមានប្រសាសន៍ថា អង្គកាមានគម្រោងជាច្រើន​នៅ កម្ពុជា ហើយ​កន្ល​​​មកអង្គការIOMបានធ្វើការជាមួយក្រសួងលើប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ពល ករទេសសន្តរប្រវេសន៍។ តាមរយៈប្រព័ន្ធគ្រប់គ្រងទិន្នន័យនេះក្រសួងអាចគ្រប់គ្រង​នូវ​ចំនួនពលករក្រៅប្រទេស ប្រភេទការងារទីក​ន្លែងដែលពួកគាត់ធ្វើការ ក៏ដូចជាចំនួនពលករ និង ហេតុផលនៃការវិលត្រឡប់របស់​ពួកគាត់​មក​កម្ពុជា​វិញ​ផង​ដែរ។
អង្គការIOMក៏ធ្លាប់បានធ្វើ យុទ្ធ​នាការផ្សព្វផ្សាយបញ្ហាទេសសន្តរប្រវេសន៍ការបើក​វគ្គបណ្តុះ​បណ្តាល និងបានបោះពុម្ព​សៀវ​ភៅ​ណែនាំអំពីការធ្វើចំណាកស្រុកដោយ​សុវត្តិភាពនៅ​ទូទាំង​ប្រទេសកម្ពុជាទៀត​ផង​។​អង្គការIOMក៏កំពុងធ្វើារសិក្សាស្រាវជ្រាវអំពីការអនុវត្តន៍អនុស្សារណយោគ​យល់គ្នា​រវាង​កម្ពុជា-ថៃ​ស្តីពី​ពលករទេសសន្តរប្រវេសន៍៕ ដោយ​៖ អភិរក្ស
 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1097]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

និស្សិត ក្រីក្រ១០នាក់ទទួលអាហារូបកណ៏ជួសជុលបច្ចេកទេសរយៈពេល២ឆ្នាំ

បច្ចុប្បន្នកម្ពុជា ជាប្រទេសមួយដែលប្រកបដោយ សុខសន្តិ...អានបន្ត

ដំណឹងអាហារូបរករណ៍ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [711]


​ជប៉ុន​ផ្តល់ជំនួយ​៩​លាន​ដុល្លា​ដ​ល់​កម្ពុជា​សម្រាប់​បោស​សំអាត​មីន​និង​អភិវឌ្ឍន៍​ជនបទ​

ភ្នំពេញ៖ រាជរដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយឥតសំ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [405]


​អាកាស​ធាតុត្រជាក់​និង​មានភ្លៀង​តាមខេត្ត​មួយ​ចំនួនក្នុង​ប្រទេស​កម្ពុជា​

ភ្នំ​ពេញ៖ ធាតុអាកាសត្រជាក់ និងការមានភ្លៀងធ្លាក់ខ្ល...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [303]


ជិះ​​ឡាន​ជ្រុល​ចង្កូត​​បុក​មនុស្ស​ស្លាប់​ ២នាក់​និង​​រងរបួស ២១​នាក់​​

សហរដ្ឋអាមេរិក៖ កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ នៅក្ន...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [338]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 532 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1479 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 865156​ នាក់