WHO ផ្តល់មួកសុវត្ថិភាព៦០០ដល់​អ្នករត់​ ម៉ូតូឌុប និងអ្នក​បើក​បរ រ៉ឺម៉កកង់បី
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ អង្គការសុខភាពពិភពលោកដែលហៅកាត់ថា WHOបានធ្វើការផ្តល់មួកសុវត្ថិភាព​ចំនួន៦០០មួក
ដល់​គោលដៅអ្នករត់ម៉ូតូឌុប និងអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉ក ដើម្បីចូលរួមជំរុញ​ការ​ពាក់​​មួកសុវត្ថិភាព និង​
កាត់បន្ថយការប៉ះទង្គិចក្បាលដែលកើតឡើងដោយគ្រោះថ្នាក់ច​រាចរណ៍​ជាយ​​ថា​ហេតុ នៅក្នុងប្រទេសកម្ពុជា។

ពិធីផ្តល់មួកសុវត្ថិភាពដល់ក្រុមគោលដៅខាងលើ កាលពីថ្ងៃទី១៥ ខែកក្កដាម្សិលមិញ លោក​ស្រី​វេជ្ជបណ្ឌិត
ម៉ូម៉ូ តាគូជី តំណាងអង្គការWHOមានប្រសាសន៍ថា នេះជាសកម្មភាពក្នុង​ការ​លើក​កម្ពស់ការពាក់មួក​សុវត្ថិភាព​
ដល់អ្នកប្រើប្រាស់ម៉ូតូ ជាពិសេសអ្នកបើបរម៉ូតូសណ្តោង​រ៉ឺម៉ក។ «ការពាក់មួកសុវត្ថិភាព គឺជាមធ្យោបាយ​តែមួយ​
គត់ដែលមានប្រសិទ្ធិភាពបំផុត ដែលអាច​កាត់បន្ថយរបួសក្បាលធ្ងន់ធ្ងររហូតដល់ទៅ៧០ភាគរយ និងស្លាប់​
ដោយ​របួសក្បាលបាន៤០​ភាគរយ ដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍នៅពេលធ្វើដំណើរតាមម៉ូតូ»។
លោកស្រី ម៉ូម៉ូ តាគូជី បន្តថា អ្នកធ្វើដំណើរតាមម៉ូតូ គឺជាអ្នកប្រឈមគ្រោះថ្នាក់ខ្ពស់ជាងគេនៅ​ក្នុងប្រទេស​
កម្ពុជា ហើយភាគច្រើននៃអ្នកស្លាប់ គឺជាមនុស្សពេញកម្លាំងពលកម្មដែលមានអាយុប្រមាណពី១៥​ឆ្នាំ​ទៅ៣៩​
ឆ្នាំ ពិសេសភាគច្រើននៃអ្នកទាំងនោះ គឺជាអ្នករកចំណូលចិញ្ចឹមគ្រួសារ។ ដូច្នេះការស្លាប់​របស់ពួកគេ ប៉ះពាល់​
យ៉ាង​ខ្លាំងទៅដល់ចំណូលក្នុងគ្រួសារ និងសង្គមជាតិទាំងមូល។
យោង​តាម​របាយការណ៍​របស់​ប្រព័ន្ធ​ព័ត៌មាន​ជន​រង​គ្រោះ​និង​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​
ថា​ កាលពី​ឆ្នាំ​មុនមានគ្រោះថ្នាក់ចរាចរណ៍ចំនួន៤,២៥០ករណី និងមាន​ជន​រង​គ្រោះ​សរុប​ចំនួន​១៥,៦១៥​នាក់​
ក្នុង​នោះ​ស្លាប់​ចំនួន​១,៩៦៦​នាក់​និង​រង​របួសធ្ងន់​ចំនួន​៥,៣៤៩នាក់​ គិត​ជា​មធ្យម​ចំនួន​អ្នក​ស្លាប់​ជាង​៥​នាក់​និង​
របួសធ្ងន់​១៥​នាក់​ក្នុង​មួយ​ថ្ងៃ​ដែល​ក្នុង​នោះ​មាន​ករណី​បង្ក​ឡើង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​។​ អត្រាគ្រោះថ្នាក់​នាឆ្នាំ​
២០១២កន្លងទៅនេះ បានធ្វើឲ្យខាត​បង់ថវិកាប្រមាណ៣២៩លានដុល្លារអាមេរិក។
លោកស្រី ម៉ូម៉ូ តាគូជីបញ្ជាក់ថា ប្រការដែលគួរឲ្យព្រួយបារម្ភបំផុតនោះ គឺការពាក់មួក​សុវត្ថិភាពនៅមាន​កម្រិត​
ទាបនៅឡើយ ក្នុងខណៈពេលដែលអ្នកបើកបរម៉ូតូ៦៥ភាគរយ​បានពាក់​មួកសុវត្ថិភាព តែអ្នកដំណើរជាមួយ​
មានតែ​៩ភាគ​រយ​ប៉ុណ្ណោះ បានពាក់មួកសុវត្ថិភាព។
លោក ពៅ ម៉ាលី អគ្គនាយករងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិ​សុវត្ថិភាពចរាចរណ៍​
ផ្លូវគោក ក្នុងពិធីចូលរួមចែកមួកសុវត្ថិភាពនេះ មានប្រសាសន៍ថា នេះជា សកម្មភាពក្នុងយុទ្ធនាការនៃការ​
អប់រំជាសាធារណ ដើម្បីបង្កើនការពាក់មួកសុវត្ថិភាព។ មួកសុវត្ថិ​ភាពជាថ្នាំបង្ការជីវិត។ មួកសុវត្ថិភាពមួយ ជួយ​
ជីវិតម្នាក់។ លោកបន្តថា ការផ្សព្វផ្សាយដល់អ្នក​បើកបរម៉ូតូនិងអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉ក​ឲ្យយល់ដឹង​អំពី​
សុវត្ថិភាពចរាចរណ៍ អាចកាត់បន្ថយ​គ្រោះថ្នាក់ចរាចរណ៍យ៉ាងមានប្រសិទ្ធភាព និងសម្រេចបាននូវផែនការ​
សកម្ម​ភាព​ជាតិទសវត្សរ៍​សុវត្ថិ​ភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០១១-២០២០ខាងមុខនេះ។លោក ពៅ ម៉ាលី បញ្ជាក់​
ឲ្យដឹងថា អត្រាអ្នកពាក់មួកសុវត្ថិភាពរបស់អ្នកបើកបរ និងអ្នករួមដំណើរតាមម៉ូតូ នៅក្នុងរាជធានីភ្នំពេញ នៅ​
ពេលថ្ងៃមានចំនួន៦១ភាគរយ និងពេលយប់៤៤ភាគរយ ចំណែកនៅតាមខេត្តដូច​ជា​សៀមរាប អ្នកជិះម៉ូតូពាក់​
មួក​សុវត្ថិភាពនៅពេលថ្ងៃ៥៦ភាគរយ និងពេលយប់៣៧ភាគរយ។ ខេត្តកណ្តាល អ្នកជិះម៉ូតូពាក់មួកសុវត្ថិភាព​
នៅពេលថ្ងៃ៤៨ភាគរយ និងពេលយប់៣៥ភាគរយ។ ខេត្តកំពង់ស្ពឺ អ្នកជិះម៉ូតូពាក់មួកសុវត្ថិភាពនៅ​ពេលថ្ងៃ២៥​
ភាគរយ និងពេលយប់១២ភាគរយ។ និងខេត្តកំពង់ចាម អ្នកជិះម៉ូតូពាក់មួកសុវត្ថិភាពនៅពេលថ្ងៃ២៦ភាគរយ
និងពេលយប់៦ភាគរយ។
លោក លី ឡុង អ្នករត់ម៉ូតូឌុបក្នុងរាជធានីភ្នំពេញ ដែលបានទទួលមួកសុវត្ថិភាពពីកម្ម​វិធីនេះ យល់ឃើញថា
ការ​ជំរុញការពាក់មួកសុវត្ថិភាពក្នុងចំណោមអ្នកធ្វើដំណើរ គឺជាសកម្មភាព​មួយត្រឹមត្រូវបំផុត ប៉ុន្តែចំណុចដែល​
គួរឲ្យព្រោះបារម្ភបំផុតនោះ គឺអ្នកធ្វើដំណើរពីក្រោយអ្នករត់​ម៉ូតូឌុបមានការរើស​អើងមួកសុវត្ថិភាពនៅ​ពេល​
ដែល​មាន​ការពាក់ដដែលពីគ្នា។ យើងមានមួកណាដូរសម្រាប់ភ្ញៀវរបស់យើង បើពួកគាត់ទាមទាររកមួកថ្មី។
ពួកគេថា មួកយើង​ហ្នឹង​ចាស់ៗ ក្អែលច្រើន ដូច្នេះគេមិនហានពាក់ទេ!។
តាមការសិក្សាស្រាវជ្រាវជាអន្តរជាតិ បានបង្ហាញថា ការពាក់មួកសុវត្ថិភាព ដែលមាន​​គុណ​​ភាព​និងបានត្រឹម​
ត្រូវ អាចកាត់បន្ថយអត្រាស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ដល់ទៅ៤២​ភាគរយ និង​ការរងរបួសក្បាលធ្ងន់​
ធ្ងរ​ដល់ទៅ៦៩ភាគរយ៕ 

ដោយ៖ ស-ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

ទិន្នន័យប្រព័ន្ធជនរងគ្រោះបង្ហាញ ថា១៤ភាគរយនៃអ្នករងគ្រោះគឺជាអ្នកថ្មើរជើង

ទិន្នន័យប្រព័ន្ធជនរងគ្រោះបង្ហាញថា១៤ភាគរយនៃអ្...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [403]


រួមគ្នាការផ្សព្វផ្សាយ​កុំ​ឲ្យមានការ​រើស​អើងចំពោះ​​អ្នកផ្ទុកមេរោគអេដស៍ ​​

ភ្នំពេញ ៖ ​ក្រុមអ្នកប្រឈមខ្ពស់និងក្រុមអ្នកសារព័ត៌ម...អានបន្ត

សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [772]


ភាពយន្តចំនួន ៦៩ ​ បានដាក់បញ្ចាំង​ដោយឥតគិត​ថ្លៃនៅរោងកុន ​ចំនួន៤​

មជ្ឈមណ្ឌល បុប្ផាណា និង ក្រសួងវប្បធម៌និងវិចិត្រសិល្...អានបន្ត

អំពីតារាកម្ពុជា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [875]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 466 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1941 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 2173 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1134628​ នាក់