​​ហេតុអ្វីបាន​​ជាគេងាក​មក​ប្រើប្រាស់​​ប័ណ្ណធនាគារ​ ​និង​ ​Eftpos Machine​​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ ម៉ាស៊ីនឆូតកាត ឬ Eftpos Machine គឺជាប្រភេទម៉ាស៊ីនដែលទូទាត់សាច់ប្រាក់​ដោយ​ការប្រើនូវប័ណ្ណ​ឥណ​ពន្ធ ឬប័ណ្ណធនាគារ ក្នុងការទូរទាត់ទំនិញ ឬសេវាកម្ម​ដោយមិនចាំបាច់​ប្រើសាច់ប្រាក់ និង បង្កើននូវសុត្ថិភាព​ខ្ពស់​ដល់អ្នកប្រើប្រាស់។​ Eftpos Machine មានប្រភព​មកពី បច្ចេកវិទ្យានៅក្នុងសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៨១ និងត្រូវ​បាន​ប្រើ​ប្រាស់​យ៉ាងឆាប់រហ័ស តាមបណ្តាប្រទេសផ្សេងទៀត ពីព្រោះម៉ាស៊ីននេះបានភ្ជាប់ជាមួយគុណប្រយោជន៏យ៉ាង​ច្រើនជូនប្រជាពលរដ្ឋ។

Eftpos Machine មានគុណប្រយោជន៍ដូចជាសុវត្ថិភាពលើការចំណាយក្នុងពេល​ទូទាត់លើ​ទំនិញឬសេវាកម្មគឺ អ្នកអាចមានទំនុកចិត្តចំពោះប្រតិបត្តិការសាច់ប្រាក់របស់អ្នកគឺមាន​សុវត្ថិភាពដោយប្រើលេខកូដសម្ងាត់រវាងបណ្ណ័ ធនាគាររបស់អ្នក និងម៉ាស៊ីនឆូតកាតនេះ។ការដាក់សាច់ប្រាក់ជាប់ខ្លូនអាច មានភាពប្រថុយប្រថាន ខ្ពស់ក្នុងការ បាត់បង់។ ផ្ទុយមកវិញ​ប្រសិនបើ ទីផ្សារជ្រើសរើស ប្រើប្រាស់ម៉ាស៊ីន​នេះ អ្នកមិនចាំបាច់បារម្ភក្នុងការបាត់បង់សាច់​ប្រាក់​នោះទេ ពីព្រោះអ្នកអាចទិញទំនិញ បានដោយប្រើប្រាស់បណ្ណ័ធនាគារ។​

ម៉្យាងទៀត​ភាពងាយ​ស្រួលដោយអ្នកមិនចាំបាច់យកសាច់ប្រាក់ជាប់ខ្លួន ខណៈ​ពេលចង់​ទិញ​ទំនិញ។ នៅពេល ខ្លះ សាច់ប្រាក់មានទំហំច្រើន ការដាក់ជាប់ខ្លូនចូលក្នុងផ្សារទិញឥវាន់​គឺមាន​ភាព​លំបាក ។ ដូច្នេះការប្រើប្រាស់ បណ័្ណ ធនាគារ និងម៉ាស៊ីនឆូតកាតនេះអាចផ្តល់ភាព​ងាយ​ស្រួល​ជាង។ មិនតែប៉ុណ្ណោះអ្នកនឹងចំណេញពេលវេលា ច្រើន ដោយ មិនចំបាច់ទៅរក​ម៉ាស៊ីន​ដើម្បី​ដកប្រាក់ទេ។

ចំណែកការដក់ប្រាក់ អ្នកក៏អាចដក់ប្រាក់បន្ទាន់ពីអ្នកលក់ប្រចាំហាងជាមួយម៉ាស៊ីននេះ​ផង​ដែរ នៅពេលលោកអ្នក មិនអាចស្វែងរកម៉ាស៊ីនដកប្រាក់ATMបាន។ នៅប្រទេសកម្ពុជា តាមការសិក្សាស្រាវជ្រាវ ឧស្សាហកម្មនៃការប្រើ ប្រាស់បណ្ណ័ធនាគារ មានការកើនឡើង ខ្ពស់ពី៥២៩.៩០០ ក្នុងឆ្នាំ ២០០៨ ដល់១៣០០ ០០០បណ្ណ័ក្នងឆ្នាំ២០១២។ ឧស្សាហកម្មនេះ​ត្រូវបាន​គេព្យាករថាកើនឡើងចំនូន១០,៩៦% ពី ១,៥ លានបណ្ណ័ធនាគារក្នុងឆ្នាំ ២០១៣ ដល់ ២,៣ លានបណ្ណ័ក្នុងឆ្នាំ២០១៧។

ការរីកចម្រើននេះ​គឺបានទទួលឥទ្ធិពល ពីកំណើនប្រជាជនការផ្លាស់ប្តូររបៀបចំណាយ, កម្រិត​ខ្ពស់ក្នុងការផ្តល់
សេ វាធនាគារអេឡិចត្រូនិក​និងការផុសឡើង នៃនិន្នាការទិញឥវ៉ានតាម​ប្រព័ន្ធ​អ៊ីនធើណេត។​យ៉ាងណាមិញនៅ ប្រទេសកម្ពុជាមានធនាគារមួយចំនូនតូចតែប៉ុណ្ណោះ ដែល​បានជុំរុញឲ្យមានការប្រើប្រាស់ម៉ាស៊ីនឆូតកាតនេះ។

នាយកយុទ្ធសាស្រ្តនិងហិរញ្ញវត្ថុនៅធនាគារCIMB​ លោក ហេង វុទ្ធី បានបញ្ជាក់ដឹងថា វាពិតណាស់ដែរ ម៉ាស៊ីន នេះ ត្រូវបានប្រើប្រាស់នៅប្រទេសជាច្រើន។​ ធនាគារCIMB ដែលមាន​វត្តមាន នៅតាមប្រទេសមួយដូចជាម៉ាឡេស៊ី ឬ សឹង្ហបុរីក៏បានដាក់ឲ្យមាន ការប្រើប្រាស់ ម៉ាស៊ីននេះផងដែរ។ ប៉ុន្តែនៅកម្ពុជាធនាគារCIMB​មិនទាន់បានណែនាំ ម៉ាស៊ីននេះនៅ​ឡើយ​ទេ។ តាមការសង្កេត របស់លោក ចំពោះការប្រើប្រាសម៉ាស៊ីននៅកម្ពុជាថា នេះជាជំហ៊ាន​មួយ មិន ទាន់ទូលំទូលាយ ដោយប្រជាជនខ្មែរគឺ មានភាពស្ទាក់ស្ទើរច្រើនក្នុងការប្រើប្រាស់។

ជាពិសេសធនាគារមានការពិបាក ក្នុងការបញ្ចុះបញ្ចូលអ្នកលក់ធ្វើការណែនាំអតិថិជនរបស់​ខ្លូនប្រើប្រាស់ បណ្ណ័ ធនាគារក្នុងការទូទាត់ ទំនិញឬសេវាកម្មនេះនៅឡើយ។ ម៉្យាងវិញទៀត​សេដ្ឋកិច្ច​ស្រុកខ្មែរគឺយកសាច់​ប្រាក់ជា​មូល​ដ្ឋាន។ ក្នុងនោះដែរអ្នកលក់ប្រចាំហាងខ្លូនគាត់​ផ្ទាល់​គឺចង់បានសាច់ប្រាក់ ជាជាងការប្រើប្រាស់ម៉ាស៊ីនឆូត​កាតរ​បស់​ធនាគារ។ ចំណែក​ទស្សនៈរបស់អតិថិជន ចំពោះបណ្ណ័ធនាគារ ដូចជាអេធីអ៊ឹម គឺសម្រាប់ដកសាច់ប្រាក់​ពីធនា​គារ មិនមែនយកមកប្រើប្រាស់ក្នុងការទិញឥវាន់ទេ។

ដូច្នេះការប្រើប្រាស់ម៉ាស៊ីនឆូតកាត ក្នុង​ប្រទេស​កម្ពុជាទាមទាររយៈពេលបន្ថែម ពីព្រោះ​ទាំង​អ្នក​​លក់ និងអ្នក់ទិញ​តម្រូវ​ឲ្យមានការពង្រីកចំណេះដឹង និងការយល់ដឹង​ផ្នែកបច្ចេកវិទ្យា​នេះ​ឲ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយថែម​ទៀត៕​​ ដោយ​៖ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

កម្ពុជានឹងធ្វើខ្លួនឲ្យទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [818]

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៥នេះ បានសម្តែងនូវមហិច្ឆិតាក្នុងការដឹកនាំប្រទេស​ក្លាយពីប្រទេស​​ដែល​មានចំណូលទាប​ ទៅជាប្រទេស​មាន​ចំណូល​មធ្យម កម្រិតទាប ក្នុង រយៈពេលខ្លីខាងមុខនេះ ... អានបន្ត


​អូស្ត្រាលី​ផ្តល់​​ហិរញ្ញប្បទា​ន​​ប្រមាណ​៨៥,៣​​លាន​ដុល្លារ​លើ​កិច្ច​សហការអភិវឌ្ឍ​​កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [699]

ភ្នំពេញៈ រដ្ឋាភិបាល​អូស្ត្រាលី​គ្រោង​ផ្តល់​ហិរញ្ញប្បទាន​កិច្ចសហប្រតិបត្តិការ​ស​ ម្រា​ប់​ឆ្នាំ​២០១៣-២០១៤ ប្រមាណ​៨៥,៣ លាន​​ដុល្លារ​អាម៉េរិក ដើម្បី​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ដោយ​ផ្តោតជាសំខាន់​លើ គម្រោង​ក្នុង​វិស័យ​សុខាភិបាល​អប់រំ និង​បណ្តុះ​បណ្តាល កសិកម្ម អភិបាលកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និង​បោសសម្អាត​មីន​ផងដែរ​។​... អានបន្ត


​ក្រុមហ៊ុនធានារ៉ាប់រង​រដ្ឋកាមិនកូ​ កើនទុន​ដល់៤២លាន​ដុល្លារក្នុង​ឆ្នាំ​២០១៣​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [787]

ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងរដ្ឋកាមិនកូ បានកើនទុនហៅថា បុព្វលាភរ៉ាប់រងដល់ទៅ៤២លាន​ដុល្លារក្នុងឆ្នាំ២០១៣ បើគិត ជាភាគរយស្មើនឹង១៥ភាគរយ។បុព្វលាភនេះ គិតចាប់ពីឆ្នាំ​២០០​២​ដែលមានទុនតែ៤លានដុល្លារអាមេរិកតែប៉ុណ្ណោះ​របាយ​... អានបន្ត


​អូស្ត្រាលីបានផ្ដ​ល់​ជំនួយ៦០០ ​លានដុល្លារដល់កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [619]

ភ្នំពេញៈ ​អូស្ត្រាលី​បានផ្ដល់​ជំនួយ​ជិត ៦០០ លាន​ដុល្លារ​អាមេរិក​មក​ឲ្យ​ប្រទេស​កម្ពុជា សម្រាប់​ការ​កាត់បន្ថយ​ភាពក្រីក្រ តាម រយៈ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព ហើយ​ជំនួយ​អូស្ត្រាលី​គឺ​ផ្ដោតទៅលើ​វិស័យ​សុខាភិបាល និង អប់រំ និង​ទៅលើ​ការលើកកម្ពស់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ការ​ដឹកជញ្ជូន​ផលិតផល​កសិកម្ម​មក​កាន់​ទីផ្សារ​ផងដែរ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

មនុស្ស១០នាក់​ត្រូវបានឃាត់​ខ្លួនខណៈ​ពេលបំរុងឆ្លង​ដែនទៅកាប់​ឈើនៅថៃខុសច្បាប់​

ពលករខ្មែរចំណាកស្រុក១០នាក់ ត្រូវបានកម្លំាងការិយាល័យ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [307]


ការ​វាយ​ប្រហារដោ​យគ្រាប់​បែក​រ៉ាកែត​នៅស៊េរីឆក់​យក​ជីវិត​មនុស្សយ៉ាង​ហោច​ណាស់​​ ១៨នាក់​​

ប្រទេសស៊េរីៈ កាលពីថ្ងៃពុធម្សិលមិញនៅក្នុងទីក្រុង Al...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [379]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 4 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 203 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 863880​ នាក់