ភ្នំពេញ៖ កំណើនសេដ្ឋកិច្ច ភ្ញៀវទេចរណ៏ ក្នុងព្រះរាជណាចក្រកម្ពុជា កំពុងទាក់ទាញ អ្នកវិនិយោគទន់ មកចូលរួមអភិវឌ្ឍន៏ប្រទេស នូវវិសយ័ ជាច្រើន ក្នុងនោះ ទីផ្សារថ្មីលើវិស័យ ម្ហូប អាហារ ក៏ការកើតឡើងដែរ ។ ជាក់ស្តែង ភោជនីយដ្ឋាន លំដាប់ផ្កាយ ៥Petra ដែល ជាភោជនីយដ្ឋាន បែបអ៊ីស្លាម ហាឡា បានដាក់ឲ្យដំណើរការដំបូងនូវប្រទេសកម្ពុជាដើម្បី បំរើជូន អ្នកកាន់សាសនាមួយនេះ ក៏ដូចជាបំពេញតំរូវការរបស់ ភ្ញៀវជាតិ និងអន្តរជាតិផងដែរ ។
អ្នកស្រី Hanin Al Bustami ចៅកែហាង Petra.បានឲ្យដឹងថា លោកស្រីមានភាពសប្បាយចិត្តខណៈពេល មានហាង ដែលជារបស់ខ្លួនឯង ដែលមានរស់ជាតិជាលក្ខណៈអាហារហាឡា។ អ្នកស្រីបន្តថា ហាងអាហារហាឡានេះគឺជា ហាង ស្តង់ដាលំដាប់ផ្កាយ៥នៅប្រទេសកម្ពុជា ដែលរស់ ជាតិរបស់វាមិនខុសពីហាឡាម្ហូបអ៊ីស្លាមដទៃទៀត ដែល ពួកគេចូលចិត្ត។សម្រាប់ហាងរបស់គាត់ គឺមិនមានការប្រើប្រាស់នូវសារជាតិអាកុលអ្វីនោះទេ។
អ្នកស្រីបញ្ជាក់ថា មានមូលហេតុម្ស៉ាងដែលជម្រុញឲ្យអ្នកស្រីសម្រេចចិត្ត បើកហាងមួយនេះនៅប្រទេសកម្ពុជា គឺដោយសារ តែពីមុន មក នៅពេល បានឈានជើងចូលមកដល់ទីនេះលើកដំបូង គឺគាត់ត្រូវការញុំា នូវប្រភេទម្ហូបរបស់ហាឡានេះ ប៉ុន្តែមិនមានកន្លែងណាលក់នូវម្ហូបដែលអ្នកស្រីចង់ទទួលទាននោះទេ ក្រោយមកគាត់មានក្តីស្រម៉ៃថាគួរតែមានហាងផ្ទាល់ខ្លួននៅក្នុងប្រទេសកម្ពុជា។ជាមួយគ្នានេះអ្នកស្រីHanin Al Bustami បានចូលរួមធ្វើម្ហូបដែលត្រូវជំនាញរបស់គាត់ ដើម្បីដាក់បង្ហាញដល់មហាជននៅក្នុងថ្ងៃបុណ្យនៃវប្បធម៌ជាតិរបស់ប្រទេសគាត់ ខណៈនោះអ្នកស្រី បាន ទទួលការគាំទ្រពីមហាជន ជាច្រើននៅក្នុងស្នាដៃធ្វើម្ហូបដ៍មានប្រជាប្រិយិ៍ភាពនោះ។អ្នកស្រី បានបន្ថែមថា ខ្ញុំមានក្តីរំពឹងទុកថា អាចនឹង មានមនុស្សជាច្រើនទាំងជនជាតិខ្មែរ និងបរទេស ចូលរួមគាំទ្រនូវប្រភេទ អាហារប្រចាំហាងរបស់គាត់ ដែលមានដូចជា Quzi និង Seeniyat Samak និង SayadiyetSamakរួមទាំងភេសជ្ជដ៏ល្បីផងដែរ Karkadeh ។
លោកDHERAR NASER ALTUWAIJRI អគ្គរដ្ឋទូតប្រទេសគុយវ៉ែត ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថាសូមអបអរសាទរចំពោះការបើកភោជនីយដ្ឋាន បែបលក្ខណៈជាសាសនាឥស្លាមនៅក្នុងប្រទេសកម្ពុជា ហើយសង្ឃឹមថា ការបើកដំណើរការនេះ នឹងមានអ្នកគាំទ្រ និងចូលចិត្តច្រើន ។ ពេលនេះ អ្នកកាន់សាសនាឥស្លាមដែលមកកម្ពុជា ពិតជាមិនពិបាកស្វែងរកម្ហូបរបស់ពួកគេនោះទេ ព្រោះកម្ពុជា មានភោជនីយដ្ឋានដែលមានម្ហូបជារបស់ប្រទេសពួកគេដែរ ៕
ដោយ៖ អភិរក្ស