​​ការចុះ​បញ្ជីពា​ណិជ្ជកម្ម​បើក​អាជីវកម្ម​ក្រុមហ៊ុន​នៅកម្ពុជា​ក្នុងឆ្នាំ ​២០១៣​ បានធ្លាក់​ចុះយ៉ាង​ខ្លាំង​ប្រមាណ១២%​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញៈ​ពាក់ព័ន្ធទៅនឹងការ​ចុះបញ្ជី​ពាណិជ្ជកម្ម​បើក​អាជីវកម្ម​ក្រុមហ៊ុន​ថ្មីៗ​នៅ​កម្ពុជាវិញឃើញថានៅ​ក្នុង​ឆ្នាំ​២០១៣ ​កន្លង​មកនេះ​ បានធ្លាក់ចុះយ៉ាងខ្លាំងប្រមាណ​ ១២%​ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​ ២០១២​ បញ្ហា​ទាំង​អស់នេះ​ត្រូវ​បាន​ស្តី​បន្ទោស​ដោយសារ​តែ​ការ​ ជាប់​គាំង​នយោបាយ​តែ​មូ​យ​គត់​ដែល​ដើមចម​ធ្វើ​វិនិយោគិន​មិន​​ហាន​ប្រថុយប្រថាន​វិនិ​យោគ​​នៅ​ទី​នេះ​ ។

​​យោង​តាម​របាយការណ៍​ពី​ក្រសួងពាណិជ្ជកម្ម​ដែល​យើងទទួលបាននោះ បង្ហាញ​ថា​ កម្ពុជា​តាម​រយៈ​ ក្រសួង​ពាណិ​ជ្ជកម្ម​កម្ម​ បាន​ផ្តល់​លិខិត​អនុញ្ញាត​ទៅ​ឲ្យ​ក្រុមហ៊ុន​ថ្មីៗ​ចំនួន​ ២​ពាន់​ ៩៨៦​ក្រុមហ៊ុន​នៅ​ក្នុង​ឆ្នាំ​ ២០១៣​ តួលេខ​នេះ​បាន​ធ្លាក់​ចុះ​ ១២​ ភាគរយ​បើ​ ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​ ២០១២​ ដែល​ចំនួន​ ៣៣៨៦​​ ក្រុមហ៊ុន​ ដែល​ត្រូវ​បាន​ចុះបញ្ជី​ពាណិជ្ជកម្ម​បើក​ក្រុមហ៊ុន​នៅ​កម្ពុជា​។​

​របាយការណ៍​ដដែល​បង្ហាញ​ទៀត​ថា​គិត​ចាប់ពី​ខែមករា​រហូត​ដល់​ខែ ធ្នូ ​ឆ្នាំ ​២០១៣​ ក្រសួងពាណិ​ជ្ជ​កម្ម​បាន​ទទួល​ចុះបញ្ជី​ក្រុមហ៊ុន​បរទេស​ចំនួន​ ១​ពាន់​ ៤៤៨​ ក្រុមហ៊ុន​ បាន​ធ្លាក់​ចុះ​ ៩​ភាគរយ​ និង​ក្រុមហ៊ុន​ក្នុង​ ស្រុក​របស់​កម្ពុជា​បាន​ចុះបញ្ជី​ចំនួន​ ១​ពាន់​ ៥៤០​ ក្រុមហ៊ុន​ ពោល​ធ្លាក់​ចុះ​ ១៤​ភាគរយ​ បើ​ធៀប​ទៅ​នឹង​ រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​ ២០១២​កន្លង​ទៅ​។​

​ករណីនេះដែរ ក្រុម​អ្នក​តាមដាន​សេដ្ឋកិច្ច​សង្គម​បាន​អះអាង​ថា​ការ​ធ្លាក់​ចុះ​នៃ​ ការ​ចុះបញ្ជី​ពាណិជ្ជ​កម្ម​នេះ​ បណ្តាល​មកពី​ការ​អូស​បន្លាយ​នៃ​ការ​ជាប់​គាំង​ផ្នែក​នយោបាយ​នៅ​កម្ពុជា​ចាប់តាំងពី​ ខែកក្កដា​ឆ្នាំ​២០១៣​កន្លង​មកនេះ​ បញ្ហា​អស់នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​មួយ​ចំនួន​នៅ​តែ​រង់ចាំ​អ៊ុត​ មើល​ស្ថានការណ៍ ដើម្បីធ្វើ​ការ​វិនិយោគ​ជា​បន្ត​ទៀត​។​ ដូច្នេះ​ការ​ជាប់​គាំង​នយោបាយ​យូរ​ប្រាកដ​ណាស់​ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់សេដ្ឋ​កិច្ច​ជាតិ​ជា​មិន​ខាន​។​

គួរ​បញ្ជាក់​ថា ​ក្រុមហ៊ុន​បរទេស​ដែល​មក​វិនិយោគ​នៅ​កម្ពុជា​ ភាគច្រើន​មក​ពី​ប្រទេស​ចិន​,​ កូរ៉េ​ខាង​ត្បូង​,​ ជប៉ុន​,​ ម៉ា​ឡេ​ស៊ី​,​ និង​ វៀតណាម​។​ ក្រុម​អ្នក​វិនិយោគ​ទាំងនោះ​ បាន​ដំណើរការ​ពាណិជ្ជកម្ម​ របស់​​ខ្លួន​ ទៅ​លើ​វិស័យ​សំខាន់ៗ​មួយ​ចំនួន​ដូច​ជា​ វាយ​ន​ភណ្ឌ​កាត់ដេរ​,​ ស្បែកជើង​,​ កសិកម្ម​,​ ក​សិ​-​ឧស្សាហកម្ម​,​ ទេសចរណ៍​,​ និង​សំណង់​ អចល​ន​ទ្រព្យ….​ជាដើម​៕​​ ដោយ៖ ភីន រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

កម្ពុជា​បង្កើន​ការ​នាំ​ចេញ​ផលិត​ផល ទៅ​កាន់​ទីផ្សារ​​ប្រទេស​ជប៉ុន
ពាណិជ្ជកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [807]

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា សហការជាមួយនាយកដ្ឋានពាណិជ្ជកម្ម និងវិនិយោគ​នៃមជ្ឈមណ្ឌល​អាស៊ាន-ជប៉ុន ផ្តល់ការយល់ដឹងពី និតិវិធីនៃការនាំចេញផលិតផលកម្ពុជា ដល់​វិស័យ​ឯកជន ជា​ប្រយោជន៍​... អានបន្ត


​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា ​និង​ម៉ាឡេស៊ី ​កើន​ដល់​ជាង​ ៤០០ ​លាន​ដុល្លារ​​នាឆ្នាំមុន​
ពាណិជ្ជកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [622]

ភ្នំពេញ៖ ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ម៉ាឡេស៊ី ក្នុង ឆ្នាំ​២០១៣ បាន​កើន​​ដល់​ចំនួន ៤២៨.៨៣ លាន​ដុល្លារ​អាម៉េរិក កើន​លើស​ឆ្នាំ ២០០៩ ចំនួន​ដល់ ១៥៤ ភាគរយ ដែល​កាលពី​ឆ្នាំ ២០០៩ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​ចំនួន​ត្រឹមតែ ១៦៨.៧២ លាន​ដុល្លារ អាម៉េរិក​ប៉ុណ្ណោះ​។​... អានបន្ត


​ឆ្នាំ២០២០ ​កម្ពុជា​គ្រោង​នាំកៅស៊ួចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ឲ្យបាន​២០​ម៉ឺនតោន ​
ពាណិជ្ជកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [644]

ភ្នំពេញៈ ​ថ្លែងនៅក្នុងសែន ពិធី​ប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្ម​កម្ពុ​ជា ​សម្រាប់ឆ្នាំ២០១៤ ដល់ ឆ្នាំ​២០១៨ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន ​បាន​រំពឹង​ទុកជាមុន​ថា ការនាំចេញ​កៅស៊ូរបស់ប្រទេស​...... អានបន្ត


​ឆ្នាំ២០១៣ ​ទុននាំ​ចូលសម្ភារៈ​សំណង់​មានការ​កើនឡើង​ប្រមាណជា​១៤​ភាគរយ ​
ពាណិជ្ជកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [638]

ភ្នំពេញៈ​ ខណៈពេលដែល​វិស័យ​សំណង់​មាន​សកម្មភាព​សាងសង់​ច្រើន​កម្ពុជា​ តម្លៃ​ទុន​នាំ​ចូល​សម្ភារៈ​​សំណង់​កាលពី​ឆ្នាំ​២០១៣​កន្លង​ទៅ​ ការវិនិយោគសំណង់អគារ ផ្លូវថ្នល់ រោងចក្រ សណ្ឋាគារ ជាដើមនោះ បានកើនឡើង​១៤ភាគរយ​ បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១២​។... អានបន្ត


​ផលិតក​ររោង​ម៉ាស៊ីនកិនស្រូវ​នៅតែជួប​បញ្ហាលំបាក​ក្នុង​ការ​នាំ​អង្ករចេញ​
ពាណិជ្ជកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [654]

ភ្នំពេញ៖ ផលិតកររោងម៉ាស៊ីនកិនស្រូវនៅតែជួបបញ្ហាលំបាកក្នុងការនាំអង្ករចេញទៅលក់​ក្រៅ​ប្រទេសបើ ទោះ​បី​ជា​មានការជួយអន្តរាគមន៍ពីរាជរដ្ឋាភិបាលក៏ដោយ។វិសយ័ឯកជនជាពិសេសផលិតកររោង​ម៉ាស៊ីនកិនស្រូវមានការ​ត្អូញ​ត្អែរអំពីបញ្ហាមួយចំ​នួនពាក់ពន្ធ័ នឹងតំលៃអគ្គិសនីសេវាដឹកជញ្ជូនអង្ករទៅកាន់កំពង់ផែ​នឹងបញ្ហាផ្សេងៗមួយ​ចំនួន​​ទៀតដែលនាំអោយរាំង ស្ទះការនាំចេញស្រូវអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​សេដាកគ្រោង​បង្កើន​សមត្ថភាព​ផលិត​បន្លែ​សរីរាង្គ​ឱ្យបាន​ទ្វេដង​សម្រាប់ឆ្នាំ​២០១៤​

ភ្នំពេញ៖ មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជ...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [356]


​កម្ពុជា​រំពឹ​ង​ថា ​នឹង​មាន​ភ្ញៀវ​ទេសចរ​ជន​ជាតិ​ចិន​មក​ទស្សនា​ មានចំនួនច្រើនក្នុង​ឆ្នាំ​២០២០​ ខាងមុខ​​

ភ្នំពេញ៖ រដ្ឋ​មន្ត្រី​ក្រ​សួង​ទេសចរណ៍លោក ​ថោង ខុន ...អានបន្ត

ទេសចរណ៍ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [573]


អ្នកទោស​ ៩២​នាក់​ត្រួវ​បានដោះលែង​រយះពេល​ ៩ថ្ងៃ​សំរាប់​ថ្ងៃបុណ្យ​ណូអែល​

អៀកឡង់ខាងជើង៖ កាលពីថ្ងៃអង្គារម្សិលមិញ ប្រទេសអៀកឡង់...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [288]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 45 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 53 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 863730​ នាក់