ភាពយន្តចំនួន ៦៩ ​ បានដាក់បញ្ចាំង​ដោយឥតគិត​ថ្លៃនៅរោងកុន ​ចំនួន៤​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ មជ្ឈមណ្ឌល ​បុប្ផាណា និង​ ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ សហការ​ជាមួយ​រោងភាព​យន្ដ​ជា​ដៃ​គូ​ចំនួន​៤ បាន​ដាក់​បញ្ចាំង​ភាពយន្ត​ជាតិ និង​អន្ដរជាតិ ប្រកប​ដោយ​គុណភាព ចំនួន​​៦៩ រឿង មក​ពី​១៩​ប្រទេស ដោយ​ឥត​គិត​ថ្លៃ ជូន​សាធារណជន​ទស្សនា ។ ​នេះ​មហោ​ស្រព​​ភាពយន្ត​អន្ដរជាតិ​កម្ពុជា លើក​ទី​៤ ដែលដាក់បញ្ចាំង ពី​ថ្ងៃ​ទី​៧ ដល់​១២  ។

មហោស្រព​ភាពយន្ត​អន្ដរជាតិ​កម្ពុជា ធ្វើ​ឡើង​​​​ដើម្បី​ជម្រុញ​ទស្សនិកជន​ខ្មែរ ឲ្យ​វិល​ត្រឡប់​ទៅ​កាន់​រោងភាពយន្ត ព្រម​ទាំង​ចែក​រំលែក​មនោសច្ចេតនា​របស់​ខ្លួន នៅ​ចំពោះ​មុខ​ផ្ទាំង​សំពត់​ស។ ​ភាពយន្ត​ល្អ​ៗ​មក​ពី​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់ និង​ពិភពលោក ត្រូវ​បាន​ ​ប្រមូល​យក​មក​ចូល​រួម ដើម្បី​ចែក​រំលែកបទ​ពិសោធន៍​ផលិត​ភាពយន្ត​ល្អ​ៗ ​ដល់​ផលិតករ និង​សមិទ្ធិករ​កម្ពុជា ក្នុង​គោលដៅពង្រឹង និង​ពង្រីក​វិស័យ​ភាពយន្ត​នៅ​កម្ពុជា ឲ្យ​កាន់​តែ​រីក​ចម្រើន ។ មហោស្រព​ភាពយន្ត​នេះ​ថា ជា​ការ​បើក​ឱកាស​ដល់​ផលិតករ​វ័យ​ក្មេង ក្នុង​ការ​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​ដល់​សាធារណជននិងជនបរទេស នៅជុំវិញពិភពលោកផងដែរ ។ ហើយ​ដើម្បី​ជម្រុញ​ការ​ផលិត​ភាពយន្ត​កម្ពុជា ឲ្យ​កាន់​តែ​ដើរ​លឿន​ទៅ​មុខ​ទៀត ។ ភាពយន្ត​ទាំងអស់ គឺ បានបង្ហាញពីវប្បធម៌ អរីយធម៌ ប្រពៃណី របស់បណ្តាលប្រទេសនីមួយៗ។

មហោស្រព​ឆ្នាំ​នេះ ក៏​នឹង​មាន​វត្តមាន​​ភ្ញៀវ​កិត្តិយស​ចូល​រួម ជា​ម្ចាស់​ពាន​រង្វាន់​អូស្កា អ្នក​ដឹក​នាំ​រឿង​ជនជាតិ​បារាំង, សមិទ្ធិករ​ភាពយន្ត​ឯកសារ​ជើង​ចាស់ ជនជាតិ​អូស្ដ្រាលី, នៅក្នុង​ឱកាស​ ចាប់បើកមហោស្រព​ ខ្សែភាពយន្តអន្តរជាតិកម្ពុជា ក៏មានការប្រគល់ពាន​រង្វាន់ ដល់ ​សមិទ្ធិករ​និង​ផលិតករ​ភាពយន្ត​ខ្មែរ គឺ លោក ប៉ាន់ រិទ្ធី និងតារាសម្តែង ផងដែរ ។

លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានមានប្រសាសន៏ ថា បើទោះ បី  ខ្សែភាព យន្តទាំងអស់ដែលបានដាក់បញ្ចាំងនាពេលនេះ វាបានឆ្លុះបញ្ចាំងពី ​ទេព​កោសល្យ​ស្នាដៃ វប្បធម៌ខុសៗ ​គ្នា​យ៉ាង ណាដោយ  ក៏ខ្សែភាពបានបង្ហាញពីការ អប់រំ ការរស់នៅ ការរួមសហការគ្នា របស់សមិទ្ធិករ​​ ក្នុងការ ថតខ្សែ ភាព យន្ត។ លោកជំទាវា បានបញ្ជាក់ថា កម្ពុជា បារាំងបាន​ចុះ​ហត្ថលេខាថតខ្សែភាពយន្តរួមគ្នា ដែល​ជាការ​បើក​ផ្លូវឲ្យ​ផលិត​កម្ម​ភាពយន្ត​នៅ​កម្ពុជាយើង អាចស្វែងរក​ដៃ​គូ​ជាមួយ​ផលិតកម្ម​ភាពយន្ត​នៅ​ប្រទេស បារាំង។ ហើយ​យើង​សង្ឃឹម​ថា​ តាម​រយៈផលិត​កម្មនេះ គឺ​មាន​ការ​ត្រៀម​បម្រុង​ហើយ នូវ​ការ​ថត ខ្សែភាពយន្ត​រួម​គ្នា រវាងកម្ពុជា និង​បារាំង ជាជំហាន​បន្ទាប់។ ហើយ​ម្យ៉ាងទៀត វាក៏​ជា ​ឱកាស​ឲ្យក្មេងៗ អ្នក​ដឹកនាំរឿង ​សិល្បករកម្ពុជា អាចមាន​ឱកាស​ស្វែង​រក​បទពិសោធន៏​ជា មួយ​ដៃគូបារាំង»។ ដោយ៖ អភិរក្ស

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

សម្តេចនាយករដ្ឋមន្រ្តី៖ កម្ពុជាមិនទាន់ឆ្លង ផុតទាំងស្រុងពីផលវិបាកនៃស្លាកស្នាមសង្រ្គាមនៅឡើយទេ

សម្តេចនាយករដ្ឋមន្រ្តី៖ កម្ពុជាមិនទាន់ឆ្លងផុត...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [417]


សម្តេចតេជោ សែន អំពាវនាវឲ្យអាចារ្យ អាចារិនី និងលោកតា លោកយាយ ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា

សម្តេចតេជោ​ សែន អំពាវនាវ​ឲ្យអាចារ្យ ​អាចារិន...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [448]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 146 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2029 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 349 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1132543​ នាក់