កម្ពុជាកំពុងសិក្សាពីរបៀបធ្វើរបាយការណ៍ពិសេសមួយ ដែលផ្តោតលើភាពរីកចំរើននៃការអនុវត្តកាតព្វកិច្ចលើអនុសញ្ញាសិទ្ធជនពិការ
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ អ្នក​ស្រី​ CATHERINE PHUONG​ អ្នក​សម្រប​សម្រួល​ផ្នែក​ច្បាប់​ នៃ​ការិ​យាល័យ​ឧត្តម​ស្នង​ការ​ទទួល​បន្ទុក​សិទ្ធ​មនុស្ស​ នៃ​អង្គ​ការ​សហ​ប្រជាតិ​ប្រចាំ​នៅ​កម្ពុជា​បានថ្លែងនៅក្នុងសិក្ខាសាលា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ថា កម្ពុជាគួរតែមាន​របាយ​ការណ៍​ជាក់លាក់មួយ​និយាយ​​​អំពី​ការ​ចាត់​វិធាន​ការ​នា​នា​ ដើម្បី​អនុវត្ត​នូវ​កាតព្វ​កិច្ច​របស់មន្ត្រីពាក់ពន្ធ័​ ដែល​ស្រប​តាម​អនុ​សញ្ញា​ស្តី​ពី​សិទ្ធ​ជន​ពិការ​ ខណៈ​ដែល​ប្រទេស​នេះ​ បាន​ផ្តល់​នូវ​សច្ចាប័ន​រួច​ហើយ​លើ​អនុ​សញ្ញាសិទ្ធ​ជន​ពិការ​។

​            អ្នក​ស្រី​ CATHERINE PHUONG​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ប្រទេស​កម្ពុជា​អនុ​សញ្ញា​ស្តី​ពី​សិទ្ធ​ជន​ពិការ​ ត្រូវ​បាន​អនុម័ត​ដោយ​មហា​សន្និបាត​អង្គ​ការ​សហ​ប្រជា​ជាតិ​ នៅ​ថ្ងៃទី​១៣​ ខែ​ធ្នូ ឆ្នាំ​២០០៦​ បន្ទាប់​មក​ប្រទេស​នេះ​ បាន​ចុះ​ហត្ថលេខា​លើ​អនុ​សញ្ញា​នេះ​នៅ​ថ្ងៃទី​១​ ខែ​តុលា​ ឆ្នាំ​២០០៧​ ក្រោយ​មក​បាន​ផ្តល់​សច្ចា​ប័ន​ដល់​អនុ​សញ្ញា​នេះ​នៅ​ថ្ងៃទី​២០​ ខែ​ធ្នូ​ ឆ្នាំ​២០​១២​ និង​បាន​ចូល​ជា​ធរ​មាន​អស់​រយៈ​ពេល​៣០​ថ្ងៃ​ បន្ទាប់​ពី​ការ​ផុ្តល់​សច្ចាប័ន​ ដែល​ត្រូវ​និង​ថ្ងៃទី​១៩​ ខែ​មករា​ ឆ្នាំ​២០១៣​។ អ្នក​ស្រី​មាន​ប្រសាសន៍​ថា​៖«​ហេតុ​អ្វី​បាន​ជា​ត្រូវ​ដាក់​ជូន​នូវ​របាយ​ការណ៍​នេះ​?​ អង្គ​ការ​សហ​ប្រជា​ជាតិ​និង​ធ្វើ​ការ​ពិនិត្យ​ឡើង​វិញ​ នូវ​ការ​អនុវត្ត​របស់​ប្រទេស​នី​មួយ​ៗ​ ដោយ​ធ្វើ​ការ​កំណត់​នូវ​ចំណុច​ខ្លាំង​ និង​ចំណុច​ខ្សោយ​ ដើម្បី​ភាព​ងាយ​ស្រួល​នៅ​ក្នុង​ការ​ស្វែង​រក​នូវ​ការ​ជួយ​ឧបត្ថម្ភ​ពី​អ្នក​ជំនាញ​ការ​ឯក​រាជ្យ​ ព្រម​ទាំង​ធ្វើ​ការ​ស្វែង​យល់​បន្ថែម​នូវ​ការ​យល់​ដឹង​ពី​អនុ​សញ្ញា​នេះ​ ដើម្បី​ពង្រឹង​ការ​សម្រប​សម្រួល​ក្នុង​រដ្ឋា​ភិបាល​និង​សង្គម​ស៊ីវិល​…។​

            លោកសែម សុខា រដ្ឋលេខាធិការ​​ក្រសួង​​សង្គម​កិច្ចអតីតយុទ្ធ​ជន​ និងយុវនីតិសម្បទាបានមានប្រសា​ស​ន៏​​ថា ដើម្បី​បំពេញ​កាតព្វកិច្ចជារដ្ឋភាគី នៃអនុ​សញ្ញាស្តីពីសិទ្ធិជនពិការ រាជរដ្ឋាភិបាលបាន​​ចេញអនុ​ក្រឹត្យ​លេខ ២១៦ អនក្រ.ប​ក​ប្រគល់​​ភារកិច្ច​ជូន​ក្រុម​ប្រឹក្សាសកម្មភាពជនពិការ ដើម្បី ដឹកនាំ ចាត់ចែង អនុវត្ត និងធ្វើរបាយការណ៍​បូកសរុប​លើការ​អនុវត្ត​អនុសញ្ញា ស្តីពីសិទ្ធិជនពិការ ធ្វើ​របាយការណ៍​ស្តីពីស្ថាន​ភាព​ជនពិការជូនរាជរដ្ឋាភិបាល រៀបចំ​ផែន​ការយុទ្ធសាស្ត្រជាតិ និង​ផែន​​ការ​​សកម្មភាពទាក់ទិន​នឹងពិការ​ភាព ដែល​បច្ចុប្បន្នក្រុមប្រឹក្សាសកម្ម​ភាព​​ ជនពិការកំពុងបាននឹង​ដំណើរ​​ការយ៉ាង​សកម្ម ក្នុងការរៀប​ចំផែន​នេះរ​យៈពេល​៥ឆ្នាំ២០១៤-២០១៨។​ឯ/ឧបញ្ជាក់ថា ក្រោយពេលផ្តល់​សច្ចាប័នរាជរដ្ឋាភិបាល​កម្ពុជា​​​​​​បាន​ត្រៀមខ្លួន​ជាស្រេច ​ក្នុង​ការអនុវត្ត​អនុសញ្ញានេះ​ដូច​ដែលមានចែងនៅក្នុងមាត្រា៤ ការធានា​និង​​​លើក​ស្ទួយ​សមិទ្ធិ​ពេញ​លេញ​នូវសិទ្ធិមនុស្ស និងសេរីភាព​​ជា​សារវន្ត​ទាំង​អស់​សម្រាប់​ជនពិការ​ដោយ​គ្មាន​ការ រើស​អើង​ចំពោះ​ពិការ​ភាព​ណា​មួយ​ឡើយ។        

លោក​ឯម​ ចន្ទ័​មករា​ អគ្គ​លេខា​ធិការ​នៃ​អគ្គ​លេខាធិការ​ដ្ឋាន​ ក្រុម​ប្រឹក្សា​សកម្ម​ភាព​ជន​ពិការ​បាន​ មាន​ប្រសាសន៍​ថា​ លោក​មិន​ទាន់​ដឹង​អំពី​ទំហំ​នៃ​ភាព​ទូលំ​ទូលាយ​ ក្នុង​ការ​រៀប​ចំ​ធ្វើ​របាយការណ៍​ខាង​លើ​នេះ​យ៉ាង​ណា​នៅ​ឡើយ​ទេ​ ដោយ​សារ​តែ​កម្ពុជា​គឺ​ជា​ប្រទេស​ដែល​ទើប​តែ​ចាប់​ផ្តើម​រៀបចំ​ធ្វើ​របាយ​ការណ៍​នេះ​ជា​លើក​ដំបូង​។ លោក​បន្ត​ថា​ អ្វី​ដែល​ត្រូវ​ធ្វើ​នៅ​ពេល​នេះ​ គឺ​ការ​ពង្រឹង​ឡើង​វិញ​នូវ​ការ​អនុវត្ត​ជាក់​ស្តែង​ ដើម្បី​ធ្វើ​ឲ្យ​របាយការណ៍​ ដែល​បាន​ផ្ញើ​ទៅ​អង្គ​ការ​សហ​ប្រជា​ជាតិ​បាន​ប្រកដ​ទៅ​ដោយ​ភាព​ច្បាស់​លាស់​ និង​ដើម្បី​ភាព​ងាយ​ស្រួល​នៅ​ក្នុង​ការ​ឆ្លើយ​សំណួរ​របស់​ពួក​គេ​ផង​។​ លោក​បញ្ជាក់​ថា៖​«​ជា​មួយ​គ្នា​នេះ​ វា​គ្មិន​ផ្នែក​ច្បាប់​នៃ​ការិយា​ល័យ​ឧត្តម​ស្នង​ការ​អង្គ​ការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា​ បាន​មក​បង្ហាញ​អំពី​យុទ្ធ​សាស្រ្ត​នៃ​ការ​អនុវត្ត​អនុ​សញ្ញា​ និង​ការ​ធ្វើ​របាយការណ៍​ ទៅ​គណៈ​កម្មាធិការ​សិទ្ធ​ជន​ពិការ​នៃ​អង្គ​ការ​សហ​ប្រជា​ជាតិ​ផង​ដែរ​ ដូច្នេះ​យើង​ត្រូវ​តែ​ខិត​ខំ​ស្វែង​យល់​នូវ​យុទ្ធ​សាស្រ្ត​ទាំង​នោះ​»​។​ អភិរក្ស

           

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បង្កើតសមាគមន៍មនុស្សចាស់នៅទូទាំងប្រទេស
សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 10 កន្លងទៅ • បើកមើល : [799]

មន្ត្រីរដ្ឋាភិបាលកម្ពុជា បានជម្រុញឲ្យមន្ត្រីពាក់ពន្ធ័ទាំងអស់ ត្រូវរួមគ្នាបង្កើតសមាគមន៍មនុស្សចាស់ឲ្យបានកាន់តែច្រើនថែមទៀតនៅទូទាំងប្រទេស ដើម្បីធ្វើការឆ្លើយតបទៅនិងសេចក្តីត្រូវការរបស់មនុស្សចាស់ នាពេលបច្ចុប្បន្ននេះ។... អានបន្ត


ជប៉ុនជួយពង្រឹងការគ្រប់គ្រង​ច្បាប់​កម្ម​សិទ្ធិ​ដីធ្លី​ក្រ​សួង​រៀបចំដែនដី នគររូបនី យកម្មនិងសំណង់និងក្រសួងយុត្តិធម៌
សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 10 កន្លងទៅ • បើកមើល : [738]

រដ្ឋាភិបាលជប៉ុនជួយពង្រឹងការគ្រប់គ្រងច្បាប់កម្មសិទ្ធិដីធ្លី ដល់ក្រសួងរៀប ចំដែន ដី នគររូបនី យកម្មនិងសំណង់ និងក្រសួងយុត្តិធម៌ ដើម្បីធានាឲ្យ ពលរដ្ឋកាន់ តែមានសិទ្ធិពេញ លេញក្នុងការកាន់កាប់ដីធ្លីរបស់ខ្លួន ដោយស្របច្បាប់និងគ្មានផលទំនាស់កើតឡើង។... អានបន្ត


វិទ្យាស្ថាន​សហប្រតិបត្តិ​ការណ៏អន្តរជាតិ​កម្ពុជាបានបង្រៀន​ពីវិធីអប់រំចិត្ត​សាស្រ្តដល់និស្សិត​
សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 10 កន្លងទៅ • បើកមើល : [861]

ភ្នំពេញ៖ និស្សិតវិទ្យាស្ថានសហប្រតិបត្តិការណ៏អន្តរជាតិកម្ពុជាចំនួន១០០០នាក់ បាន​ចូលរួ​ម​សិក្ខា​សាលា​ស្តីពីចិត្តសាស្រ្តដែលរៀបចំឡើងដោយវិទ្យា​ស្ថានសហ​ប្រតិប​ត្តិ​ការណ៏អន្ត​រជា​តិ​ក​ម្ពុ​ជា​ ក្រោម​វត្តមាន ឯ/ឧបណ្ឌិត ដួងចាន់ជួងចាន់អម្រិត នាយកវិទ្យាស្ថាន​ស​ហប្រតិ​បត្តិ​ការ​ណ៏អន្តរជាតិកម្ពុជា ។... អានបន្ត


សមាគមសារព័ត៌មាន បានបង្កើតសហព័ន្ធអ្នកសារព័ត៌មានជាតិកម្ពុជា
សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 11 កន្លងទៅ • បើកមើល : [764]

ភ្នំពេញ៖ ក្រសួងព័ត៌មាន បានផ្តួចផ្តើមការពិភាក្សាមួយដែលបានឈានដល់ការបង្កើតសហព័ន្ធសារព័ត៌មាន ដើម្បីអោយមានការរួបរួមគ្នាក្នុងសហគមអ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា។... អានបន្ត


និស្សិតសកលវិទ្យាល័យភូមិន្ទ​ទទួល​បានការ​យល់​ដឹងបន្ថែមអំពីយេនឌ័រ
សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 11 កន្លងទៅ • បើកមើល : [683]

អង្គការ យេនឌ័រដើម្បីការអភិវឌ្ឍ នៅកម្ពុជា​ បញ្ជ្រៀបការ​យល់​ដឹង​ពី​អនុស​ញ្ញាស្តីពី ការលប់បំបាត់រាល់​ទម្រងនៃការរើសអើងលើស្រី្តភេទ ដល់ និស្សិត​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ប្រមាណជាង២០០នាក់ ដើម្បីលុបបំបាត់អំពើ​ហិង្សា នៅក្នុងប្រទេសកម្ពុជា ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ការបន្ទុះ​គ្រាប់​បែក​នៅ​ប្រទេស​អ៊ីរ៉ាក់​ឆក់​យក​ជីវិត​មនុស្ស ១៦នាក់​

ប្រទេសអ៊ីរ៉ាក់៖ កាលពីថ្ងៃម្សិលមិញមនុស្ស ១៦នាក់បានស...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [335]


​រដ្ឋាភិបាល​សម្រេចបង្កើន​ទុន២៦​លានដុល្លារ​អាមេរិកដល់​មូលនិធិទ្រទ្រង់​និង​អភិវឌ្ឍន៍​​វិស័យក​​សិកម្ម​

ភ្នំពេញ៖ រដ្ឋាភិបាលសម្រេចបង្កើនទុន២៦លានដុល្លារអាមេ...អានបន្ត

កសិកម្ម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [684]


​ឆ្នាំ២០២០ ​កម្ពុជា​គ្រោង​នាំកៅស៊ួចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ឲ្យបាន​២០​ម៉ឺនតោន ​

ភ្នំពេញៈ ​ថ្លែងនៅក្នុងសែន ពិធី​ប្រកាសដាក់ឱ្យអនុវត្...អានបន្ត

ពាណិជ្ជកម្ម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [644]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 31 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 34 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 863711​ នាក់