ជប៉ុនផ្តល់ថវិកា​ជាង១១ម៉ឺន​ដុល្លារសម្រាប់​គម្រោងតំឡើង​ប្រព័ន្ធផ្គត់ផ្គង់​ទឹកស្អាតនៅខេត្តកែប​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ ដោយមានកិច្ចសហប្រតិបត្តការសេដ្ឋកិច្ចជាមួយកម្ពុជា រដ្ឋាភិបាលជប៉ុន បានផ្តល់ ជំនួយឥតសំណង​សម្រាប់​គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយគូសាណូណិ) ជាទឹកប្រាក់ចំនួន ១១២,៤២៣ដុល្លារ​អាមេរិក ដល់មន្ទីរឧស្សហ្សកម្ម រ៉ែ និងថាមពលខេត្តកែប សម្រាប់គម្រោងតំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅក្រុង​កែប និងស្រុកដំណាក់ចង្អើរ ។

នៅក្នុងពិធីចុះហត្ថលេខាផ្តល់គម្រោងនាព្រឹកថ្ងៃទី១៦ខែមករា​ឆ្នាំ២០១៤ នៅស្ថានទូតជប៉ុន​ប្រចាំកម្ពុជា លោក គូម៉ា​ម៉ារ៉ូយូជិ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាព​របស់​ប្រទេសជប៉ុនបានមានប្រសាសន៍ថា គម្រោងនេះមាន​គោល​​បំណងកែលម្អរការទទួលបាន​ទឹកស្អាតសម្រាប់ផឹកក្នុងតំបន់២ នៃខេត្តកែប ដោយការតំឡើងប្រព័ន្ធ​ចម្រោះ​​ទឹក​ដែលមាន​សមត្ថភាពអាចច្រោះទឹកបាន ២៥០០លីត្រក្នុង១ម៉ោង ។ ហើយទឹកស្អាតដែលច្រោះបាន​ដោយប្រព័ន្ធ​​នេះ​​និងត្រូវរក្សាទុកក្នុងបាសាំងស្តុកទឹកធំៗចំនួន៣ ដែលផ្តល់ជូនដោយគម្រោង​សម្រាប់​ចែក​ចាយ​ដល់​ប្រជាពល​រដ្ឋក្នុងមូលដ្ឋានប្រើប្រាស់។

លោកឯកអគ្គរាជទូតបន្តថា គម្រោងនេះនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនជាង៨៥០០​នាក់ក្នុងមូលដ្ឋាន និង ភ្ញៀវទេសចរណ៍ប្រមាណ៧៦០,០០០នាក់ដែលមកកំសាន្តក្នុងតំបន់នេះ ជារៀងរាល់ឆ្នាំ លោកថា បច្ចុប្បន្ន​​នៅតំបន់​នេះ​ពុំទាន់មានទឹកស្អាតប្រើប្រាស់នៅឡើយទេ ។ ហើយការកែលម្អរការទទួលបានទឹកស្អាតពិសារ គឺជាតម្រូវការ​​​​​​​​ចាំបាច់ក្នុងមូលដ្ឋានរបស់​មនុស្សជាតិ និងជាគោលដៅមួយក្នុងចំណោមគោលដៅ​អភិវឌ្ឍន៍សហសវត្ស​​​របស់​កម្ពុជា។ រដ្ឋាភិបាលជប៉ុនបានផ្តល់អទិភាពខ្ពស់ទៅលើវិស័យនេះ និងកំពុងបន្តកិច្ចគាំទ្រដល់ការខិតខំ ប្រឹងប្រែង​របស់​​កម្ពុជា តាមរយៈការសាងសង់រោងចក្រផលិតទឹកស្អាត និងការផ្គត់ផ្គង់កិច្ច​សហប្រតិបត្តិការបច្ចេក​ទេសនៅក្នុង​​​តំបន់ជាច្រើននៃប្រទេសនេះ។លោក យស់ មុន្នី ប្រធានមន្ទីរឧស្សាហកម្ម រ៉ែ និងថាមពល ខេត្តកែប បានមាន​ប្រសាសន៍​ថា  ក្រោយពីទទួលបានជំនួយនេះ មន្ទីរនឹងយកមកអនុវត្តគម្រោងដោយទិញរថយន្ត សម្រាប់​ច្រោះទឹក​ស្អាត ១គ្រឿង សាងសង់ជើងទម្រ និងស៊ីទែនស្តុកទឹកចំនួន៣កន្លែង ទិញរឺម៉កម៉ូតូ​សម្រាប់ដឹកទឹកចំនួន៣គ្រឿង​ ប៊ីដុងទឹកចំណុះ៣០លីត្រចំនួន១២០ និងសម្ភារៈផ្សេងៗទៀត ដែលបានកំណត់នៅក្នុងគម្រោងនេះ។​

លោក យស់ មុន្នី បានបង្ហាញថា ក្រោយគម្រោងនេះចាប់ផ្តើម ដំណើរការ ប្រជាពលរដ្ឋ​ដែលរស់​នៅទីតាំង​​​​ទាំង​៣ខាងលើនឹងទទួលបានផលប្រយោជន៍ពីគម្រោងនេះ។ ក្នុងនោះ ទីតាំងស្រះ​ទឹកនៅមុខមន្ទីរឧស្សាហកម្ម ប្រជា​ពលរដ្ឋនៅភូមិកែបប្រមាណជា២៦៤៩នាក់ និងភូមិថ្មី ប្រមាណ២៣៣៥នាក់ នឹងរួមទាំងសណ្ឋាគារ ផ្ទះសំណាក់ជា​​ច្រើនទៀតនឹងទទួល​បានផលពី គម្រោងនេះ។ សម្រាប់ស្រះទឹកភ្នំព្រួស គឺភូមិកំពង់ត្រឡាច និងភូមិដំណាក់ចង្អើរ​ដែលមានប្រជាពលរដ្ឋ​ប្រមាណ​ជា៥០០០នាក់ និងទីតាំងទំនប់ទឹកវាលវង់ សម្រាប់ភូមិ​ក្រាំងលាវ និងភូមិកោះសោម ដែលមានប្រជាពលរដ្ឋជាង២ពាន់គ្រួសារនឹងត្រូវទទួលបាន​ទឹកស្អាតប្រើប្រាស់ពីគម្រោងនេះផងដែរ។លោក បញ្ជាក់​ថា បច្ចុប្បន្ននេះខេត្តកែប ពុំទាន់មានប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់នៅ​ឡើយ ទេ ប្រជាជននៅទីតាំងទាំងបី ពី​មុន​​​ប្រើប្រាស់ទឹកពីស្រះ ត្រពាំង ទំនប់ និង​អណ្តូងផ្ទាល់ខ្លួន ប្រើប្រាស់តែប៉ុណ្ណោះ ហើយចាប់ពីទទួល​បានគម្រោង​​នេះទៅប្រជាពល​រដ្ឋនឹងឈប់ប្រើប្រាស់ ទឹកបែបមុនទៀតហើយ គឺប្រើប្រាស់ទឹកស្អាតដើម្បីលើកស្ទួយ​ជីវភាព និង​សុខមាលភាពជា​ប្រចាំថ្ងៃ ដែលនឹងចាប់ដំណើរការពីអំឡុងចុង​ឆ្នាំ២០១៤​នេះតទៅ។

លោក កែន សន្ថា អភិបាលនៃគណអភិបាលខេត្តកែប បានសម្តែងនូវជំនឿចិត្តយ៉ាងមុតមាំថា ក្រោយពីគម្រោង​​​​​​នេះដំណើរការ ពលរដ្ឋដែលរស់នៅក្នុតតំបន់ទាំងនោះលែងប្រឈម លើ​កង្វះទឹកស្អាតជាក់ជាពុំខានឡើយ ទោះ​ជាពុំទាន់អាចផ្គត់ផ្គង់ទូទាំងខេត្តបានក៏ដោយ តែបាន​ជួយរំលែកការខ្វះខាតទឹកស្អាតបានមួយចំណែកធំ។ តែទោះ​ជា​យ៉ាងនេះក៏ដោយ ក៏លោកនូវ​តែរំពឹងទៅលើការសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹក​​ស្អាតខា្នតធំសម្រាប់​បំពេញសេចក្តីត្រូវ​របស់​ប្រជាពលរដ្ឋទូទាំងខេត្ត ប៉ុន្តែជាត្រូវការចំណាយថវិកាច្រើនសម្រាប់សាងសង់អាងស្តុកទឹក និង​ស្ថានីយ៍ថ្មី​។ចំណែកលោក ឯក សុនចាន់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម វិញបានមាន​ប្រសាសន៍អរគុណ​ចំពោះ​រដ្ឋាភិបាលជប៉ុនដែលបានផ្តល់គម្រោងដ៏មានសារៈសំខាន់នេះ ដល់ ប្រជាជនកម្ពុជា​​ដែលកំពុងតែត្រូវ​ការ​ទឹក​ស្អាតចាំបាច់សម្រាប់ប្រើប្រាស់ក្នុងមូលដ្ឋាន ។ លោក​ថា​ជប៉ុនជាប្រទេសដែលផ្តល់ជំនួយច្រើនជាងគេតាំងពីឆ្នាំ​១៩៩៣មកម្ល៉េះ  ហើយសម្រាប់​វិស័យទឹកស្អាតនេះវិញ ជប៉ុនបានជួយទាំងស្រុងដែលគិតរហូតមកដល់ពេលនេះ ប្រជាជន​​កម្ពុជារស់នៅតាមទីប្រជុំជនបានទទួលទឹកស្អាតកើនឡើងដល់ប្រមាណជា៦៨ភាគរយ​ ក្នុង កំរិតទូទាំង​ប្រទេស៕

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​គ.ជ.ប.​ប្រកាសថ្ងៃ​ឃោសនា​បោះឆ្នោត​ក្រុមប្រឹក្សារាជធានី/ខេត្ត ​ ក្រុង​ និងស្រុក/ខណ្ឌ​

ភ្នំពេញៈយោងតាម​សេចក្តីជូនដំណឹង​របស់​គណៈកម្មាធិការ​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [311]


ក្រុមយុវជនគាំទ្រ​ផែនការបង្កើត​ច្រកចេញចូល​តែមួយក្នុង​ការជ្រើសរើស​ពលករទៅធ្វើ​ការនៅក្រៅប្រទេស​

ភ្នំពេញ៖ ការពង្រឹងយន្តការត្រួតពិនិត្យការជ្រើសពលករទ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [272]


មេដឹក​​​នាំរបស់​ពួកឧទាមប្រចាំ​ប្រទេស​ស៊េរី​ត្រួវ​បានគេសម្លាប់នៅ​ទី​ក្រុង ​Aleppo​

ប្រទេសស៊េរី៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ការបំផ្ទុះគ្...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [339]


សាឡាង​ដឹក​អ្នក​ដំណើរ​មក​ពីទី​ក្រុង​ហុងកុង​ជួបឧបទ្ទវ​ហេតុ​នៅក្បែរ​កោះ ​Hei Ling Chau​

ប្រទេសចិន៖ យោងតាមការរៀបរាប់របស់មន្រ្តីប៉ូលីសចិនមួយ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [324]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 129 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 363 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864040​ នាក់