បើមិនមានការ​ប្រែប្រួលទេ​អ្នកជំនាញ​ការជប៉ុន​នឹងមកជួយ​ធ្វើកំណែ​ទម្រង់បោះ​ឆ្នោតក្នុងខែនេះ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ បើមិនមានការប្រែប្រួលទេ អ្នកជំនាញការបច្ចេកទេសជប៉ុនគ្រោងនឹងមកជួយធ្វើការសិក្សាស្រាវ ស្តីពីការ​ធ្វើ​​កំណែទម្រង់បោះឆ្នោតនៅកម្ពុជាក្នុងខែមករានេះ តាមការស្នើរបស់ប្រមុខរដ្ឋាភិបាល។តបតាមការស្នើសុំរបស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានស្នើឱ្យនាយករដ្ឋមន្ត្រី ជប៉ុន ស៊ីនហ្សូ អាបេ បញ្ជូនអ្នកជំនាញការជប៉ុនមកជួយធ្វើកំណែទម្រង់នៅកម្ពុជានោះ លោក គូម៉ាម៉ារូ យូជិ ឯកអគ្គរាជ​ទូតជប៉ុនប្រចាំកម្ពុជា មានប្រសាសន៍ថា ជប៉ុននឹងបញ្ជូនអ្នកជំនា​ញ​ការជប៉ុន មកចូលរួមសិក្ខាសាលា​​មួយដែល​​រដ្ឋា​ភិបាលគ្រោងរៀបចំឡើងក្នុងខែមករានេះ ដើម្បីឱ្យគ្រប់និន្នា​ការ​​​ទាំងអស់ ​ចូលរួមផ្តល់យោបល់ ក្នុងការធ្វើកំណែ​ទម្រង់​​បោះឆ្នោត។ការថ្លែងបែបនេះ របស់ឯកអគ្គរាជទូតជប៉ុន ធ្វើឡើងក្នុងជំនួបពិភាក្សាការងារមួយរវាង ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៣ធ្នូឆ្នាំ២០១៣។

លោក បានបញ្ជាក់ទៀតថា ជប៉ុនមិនមែន ជួយកម្ពុជាតែ ផ្នែកនយោបាយ សេដ្ឋកិ​ច្ច​​ និងសង្គម ប៉ុ​ណ្ណោះ​ទេ  ប៉ុន្តែ ជប៉ុននឹងជួយ កម្ពុជាក្នុងការធ្វើ កំណែទម្រង់ រដ្ឋផងដែរ។យ៉ាងណាក៏ដោយ មន្ត្រីស្ថានទូតជប៉ុន​ទទួលបន្ទុកផ្នែក​​នយោ​​បាយប្រាប់ទូរទស្សន៍ ហង្ស មាស ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះកាលពីល្ងាចម្សិលមិញថា ជប៉ុនមិនទាន់​សម្រេចចិត្តច្បាស់លាស់ក្នុងការបញ្ជូនអ្នកជំនាញការមកកម្ពុជាទេ ប៉ុន្តែជប៉ុនកំពុងធ្វើការពិចារណាលើរឿងនេះ។ចំណែកគណបក្សនយោបាយជាប់ឆ្នោតទាំងពីរ ក៏មានឆន្ទៈក្នុងការធ្វើកំណែទម្រង់ដូចគ្នាដែរ ក្នុងការចរចាកន្លងមក ប៉ុន្តែនៅសល់ចំណុចខ្លះដែលទាមទារអោយគណបក្សទាំងពីរត្រូវតែធ្វើសម្បទានគ្នាទៅវិញទៅមក ទើបការចរ​ចា​នេះ មានច្រកចេញរួច។គណបក្សប្រជាជនកម្ពុជានៅតែបើកចំហទ្វារចរចាដដែល ខណៈគណបក្ស​សង្រ្គោះ​ជាតិ​នៅតែដាក់លក្ខខណ្ឌខ្ពស់ ជាហេតុធ្វើឱ្យបរាជ័យនៃការគ្រោងជួបចរចានេះ៕

ដោយ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1329]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1109]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1409]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1426]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1337]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​បណ្តាប្រទេស​ក្នុង​តំបន់អាស៊ី​នឹងអ៊ឺរ៉ុប ​បង្កើតកិច្ចស​ហការប្រឆំាង​អំពើ​ជួញដូរមនុស្ស​

ភ្នំពេញៈ បណ្តាប្រទេសក្នុងតំបន់អាស៊ី និងសហភាពអ៊ឺរ៉ុ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [420]


កម្ពុជាធ្វើលំហាត់​សមយុទ្ធទ្រង់​ទ្រាយធំលើក​ទី៤នៃការបង្ការ​គ្រោះថ្នាក់ធ្លាក់យន្តហោះ​

ភ្នំពេញ៖ ប្រទេសកម្ពុជា បានធ្វើលំហាត់​សមយុទ្ធជាលក្ខ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [415]


​មេបក្ស​ប្រឆាំង​​ស្នើ​រាជរដ្ឋាភិបាល​គិតគូរ​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម​​ផង​

ភ្នំពេញ៖ ប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី ដែល...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [399]


សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រល...អានបន្ត

វិភាគព្រឹត្ដិការ​ណ៍ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [576]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 31 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 276 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1428 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1040971​ នាក់