អង្គការសង្គមស៊ីវិល​ធ្វើសន្និសីទ​កាសែតដាក់​លក្ខណ្ឌ៣ចំណុច​ដល់រដ្ឋាភិបាល​ក្នុងការដោះ​លែងជន​ជាប់ចោទទាំង២៣នាក់​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ អង្គការសង្គមស៊ីវិលចំនួន៧ រួមទាំងភរិយារបស់លោក វ៉ន ពៅ នៅព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៤នេះ បានរៀបចំធ្វើសន្និសីទសារព័ត៌មានមួយនៅផ្ទះរួមមិត្ត ដែលមាន​ទីតាំង​ស្ថិត​នៅ​ផ្ទះលេខ២១៦ផ្លូវលំ លេខ២៧១ ភូមិ​ត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ ក្រោយស្ថានីយ៍ប្រេងឥន្ទៈតេឡា ទល់មុខស្នាក់ការកា​បាទ​ក្រហម​​​​កម្ពុជា ក្នុង​រាជធានី​​ភ្នំពេញ​​ ដើម្បីដាក់លក្ខណ្ឌចំនួន៣ចំណុចដល់រាជរដ្ឋាភិបាល និងបានស្នើឲ្យ​សហគមន៍​ជាតិ និង​​​អន្តរជាតិ ព្រមទាំងស្ថាទូត នៅកម្ពុជាដាក់គំនាបមកលើរាជរដ្ឋាភិបាល​ក្នុងគោលបំណង​ដោះលែងជនជាប់ចោទទាំង​២៣​នាក់ រួមទាំង​លោក​ វ៉ន ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធឲ្យមានសេរីភាពឡើងវិញ។

នៅក្នុងសន្និសីទសារព័ត៌មាននោះគេឃើញមានវត្តមាន តំណាងអង្គការទាំង៧នោះរួមមាន សមាគមប្រជាធិប​តេយ្យ​ឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA), សម្ព័ន្ធសហគមន៍ កសិករ កម្ពុជា (CCFC) , សហព័ន្ធសហជីពកម្ម​​​​​​ករ​​ចំណី​​​​​អាហារ និងសេវាកម្មកម្ពុជា (CFSWF) , សមាគមមន្រ្តី រាជការ ឯករាជ្យកម្ពុជា (CICA) , បណ្តាញយុវជនកម្ពុជា (CYN) , បណ្តាញកម្មករធ្វើការតាមផ្ទះកម្ពុជា(CDWN) , និងមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្មករកម្ពុជា (CWCD)​ ។ ដែលមាន​តំណាង​​​​របស់ខ្លួនចូលរួមដូចជា ព្រះតេជគុណ ប៊ុត ប៊ុនតេង  លោក សរ បូរ៉ា លោក ហេង សំអ៊ន លោក ម៉ៃ រិទ្ធ និង​​លោក​ស្រី ប្រាក់ សុវណ្ណារី ដែលជាភរិយាលោក វ៉ន ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យនៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​​​​ត្រូវបានអាជ្ញាធរចាប់ខ្លួន​កាលពីថ្ងៃទី​២​មករា ដែលត្រូវតុលាការចោទប្រកាន់ពីបទ​បង្ករអំពើហិង្សា​ដែលមាន​​ស្ថានទំងន់​ទោសនិងបំផ្លាញ​ទ្រព្យសម្បត្តិសាធារណៈឯកជន ហើយប្ចុប្បន្នកំពុងនៅក្នុងពន្ធាគារ​ត្រពាំង​ថ្លុង ក្នុង​ខេត្ត​កំពង់ចាមនោះ ។

លោក ស្រី ប្រាក់ សុវណ្ណារី បានលើកឡើងនៅក្នុងសន្និសីទព័ត៌មាននោះថា ក្នុងនាមនាងខ្ញុំជា​ភរិយា​របស់​លោក វ៉ន់ ពៅ សូមឲ្យអង្គការជាតិ-អន្តរជាតិ នានា និងស្ថានទូតនៅ​ក្នុង​ប្រទេសកម្ពុជា​ទាំងអស់ដាក់គំនាបលើ​រដ្ឋាភិបាល​​​ធ្វើ​​​យ៉ាង​​​​​​​ណាឲ្យដោះលែង លោក វ៉ន់ ពៅ និងកម្មករ២៣នាក់ផ្សេងទៀត ដោយឥតលក្ខខណ្ឌ ព្រោះពួកគេពុំបានធ្វើ​អ្វី​​​​ខុស​​​​ពីច្បាប់​រដ្ឋ​ធម្មនុញ្ញនោះទេ គឺគ្រាន់បញ្ចេញសិទ្ធិក្នុងការទាមទាប្រាក់ឈ្នួលជូនកម្មករ និយោជិតដោយ​អហឹង្សាតែ​​ប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត អ្នកស្រីស្នើឲ្យដោះលែងប្តីរបស់ខ្លួនជាបន្ទាន់ និងគ្មាន លក្ខណ្ឌ ព្រោះប្តីអ្នកស្រីរងរបួស​ជាទំងន់ក្នុងហេតុការបង្រ្កាបរបស់អាជ្ញាធរ និង មានជំងឺ​ប្រចាំ​កាយជាទំងន់ ដែលត្រូវការអ្នកមើលថែទាំ និងថ្នាំព្យា​បាល​​​ប្រចាំថ្ងៃជាចាំបាច់ ហើយបច្ចុប្បន្ន លោក វ៉ន ពៅ កំពុងមានការឈឺចាប់យ៉ាងខ្លាំងក្នុងរាងកាយ ដោយសារមុខ​របួសចាស់ និងជំងឺពងបែកនៅក្នុងពោះវៀត ព្រោះមិនបានលេបថ្នាំប៉ុន្មានថ្ងៃមកហើយ។

ក្រៅពីនោះតំណាងអង្គការសង្គមស៊ីវិលទាំងនោះ បានលើកឡើងដូចៗគ្នាថា​គឺទាមទារឲ្យ​ដោះ​លែងសកម្មជន​​​សិទ្ធិ​មនុស្ស លោក វ៉ន់ ពៅ និងកម្មករ២៣នាក់ផ្សេងទៀត , ទាមទារឲ្យបញ្ឈប់​អំពើហិង្សានិងស្នើសុំឲ្យ​ចាប់ខ្លួនជនដែល​ប្រព្រឹត្តអំពើហិង្សាមកដាក់ទោសតាមច្បាប់, និង​ទាម​ទារ​ប្រាក់ឈ្នួលគោល១៦០ ដុល្លារសម្រាប់កម្មករគ្រប់វិស័យ។ចំណែក លោក ហេង សំអ៊ន អគ្គលេខាធិការសមាគម ប្រជាធិបតេយ្យ ឯករាជ្យនៃសេដ្ឋកិច្ច ក្រៅប្រព័ន្ធ បានលើក​ឡើង​​​​នៅក្នុងពិធីនោះថា ប្រសិនបើពុំដោះលែង លោក វ៉ន ពៅទេ លោក​នឹងដឹកនាំសមាជិករបស់លោក ធ្វើបាតុកម្ម​ក្នុង​​​​ពេលឆាប់ៗខាងមុខនេះ ​ដើម្បី​ឲ្យ​ដោះ​លែង​លោក វ៉ន ពៅ និង អ្នកដទៃទៀត ។ ហើយលោកក៏គ្រោងដាក់ពាក្យ​បណ្តឹងទៅ អង្គការ​ពលកម្មអន្តរជាតិILO និងសហគមន៍អន្តរជាតិ ជាច្រើន ទៀត ក្នុងករណីខាងលើនេះ។បើទោះជា​​មាន​​​ការលើកឡើងយ៉ាងនេះក្តី លោកអគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក្រសួងមហាផ្ទៃ បាន​បញ្ជាក់នៅថ្ងៃ​​ព្រហស្បត្តិ៍ម្សិល​មិញនេះថា ជន​ជាប់ចោទទាំង​២៣​នាក់ រួមទាំង​លោក​វ៉ន ពៅ មាន​សុខភាព​ជាធម្មតា និង​គ្មាន​ជំងឺ​បៀតបៀន​នោះទេ ដោយ​គ្រាន់​តែ​មាន​​របួស​ស្នាម​បន្តិចបន្តួច ដែល​បណ្តាលមកពី​ការប៉ះទង្គិច​គ្នា​នោះ​។ ហើយសព្វថ្ងៃខាង​ពន្ធ​នាគារ បាន​យក​ចិត្តទុកដាក់​ព្យាបាលរបួស​ជូនពួកគេ ​។ ហើយក្រុម​គ្រួ​សារ​​សាច់ញាតិ​ទាំងអស់នៃ​ជនជាប់​ចោទអាច​ជួប​សួរ​សុខទុក្ខ​ជនជាប់ចោទដោយ​មិនចាំបាច់​ទាក់ទង​មកអគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក្រសួងមហាផ្ទៃ​ទៀតផង។​សូមបញ្ជាក់​ថា លោក វ៉ន ពៅ និងបក្ខពួក របស់ខ្លួនជាច្រើននាក់ទៀត ត្រូវបានចាប់ខ្លួន កាល ពីថ្ងៃទី០២ ខែមករា ឆ្នាំ ២០១៤ ក្រោយការប៉ះទង្គិច គ្នាជាមួយកម្លាំងយោធា អង្គភាពឆ័ត្រ យោង ៩១១ ក្រោយពីពួកគេបាន នាំគ្នាបិទផ្លូវ និងដើរ​ញុះញង់កម្មករ ឲ្យចូលរួមធ្វើបាតុកម្ម និងបំផ្លិច បំផ្លាញទ្រព្យសម្បត្ដិរោងចក្រ នៅសង្កាត់កំបូល ខណ្ឌ ពោធិ៍សែន​ជ័យ ៕ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

ពលរដ្ឋកំពុងព្រួយបារម្ភពីជំនន់ទឹកភ្លៀវគំរាម​ក្រុង​ប៉ោយ​ប៉ែត

ប៉ោយប៉ែត​៖ ហេដ្ឋារចនាសម្ព័ន...អានបន្ត

កសិកម្ម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [385]


លោក គុយ ប៊ុនសន ៖ ​ជនជាប់ចោទទាំង​២៣នាក់ ​មានសុខភាពធម្មតាទេ​

ភ្នំពេញ៖ នៅថ្ងៃព្រហស្បត្តិ៍នេះ អគ្គនាយកដ្ឋាន​ពន្ធន...អានបន្ត

ព័ត៌មានច្រើនទៀត • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [736]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 101 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 4499 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 555 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1039255​ នាក់