ខ្មែរក្រោមទាមទារ​ឲ្យរដ្ឋាភិបាល​កម្ពុជាជួយដោះ​ស្រាយពីរការ​រំលោភសិទ្ធិ​សំណាក់រដ្ឋា​ភិបាលវៀតណាម​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ តំណាងពលរដ្ឋខ្មែរកម្ពុជាក្រោមមានព្រះសង្ឃនៅព្រឹកថ្ងៃទី៨​ខែម​ក​រា ឆ្នាំ២០១៤ បានទាមទារឲ្យ រដ្ឋាភិបា​លជួយអន្តរាគមន៍​ដោះ​ស្រា​​​​​​​​​យបញ្ហា​រ​រំ​លោភ សិទ្ធិ​​​ពី​សំ​​​ណាក់រដ្ឋាភិ​បាលវៀតណាមដែល​កំ​ពុ​ង​រំ​លោ​ភ​សិ​ទ្ធិ​នា​ពេ​ល​បច្ចុប្បន្ន ។លោក សឺន ជុំជួន ប្រធានបណ្តាញយុវជនខ្មែរកម្ពុជាក្រោមបា​នលើកឡើ​ង​ក្នុ​ង​ស​​ន្នី​សិ​​ទកា​​សែតបានស្នើ សុំឲ្យរដ្ឋាភិបាល​ជួយអន្តរាគមន៍ និង​ដោះ​​​ស្រា​យការរំលោភសិទ្ធិ ពីរ​រដ្ឋាភិបាលវៀតណាមដែលបានរំលោភសិទ្ធិ សេរីភាព រប​ស់​​​​ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម។

លោក​ សឺន ជុំជួន បន្តថា​ទាក់ទងនិងស្នើសុំដល់នេះតំណាងខ្មែរកម្ពុជាក្រោមបានដាក់​លិខិតទៅក្រសួងការរបទេស និងសហប្រតិបត្តិការអន្តរជាតិដើម្បីជួយអន្តរាគមន៍ប៉ុ​ន្តែ​ភា​គីក្រសួងបានលើកឡើងថាវាស្ថិតក្នុងដែនដីអធិបតេយ្យ ភាពក្រោមការ​គ្រប់​​គ្រ​ងរដ្ឋា​ភិ​បា​ល​វៀតណាម ។ ការឆ្លើយតប ពីក្រសួងការ​ប​រ​ទេ​សនេះ​មិ​ន​ត្រូ​វ​​បា​ន​ចេ​ញលិ​ខិតជា​ប​ទ​ដ្ឋា​ន​ត្រឹ​ម​ត្រូ​វទេ គឺគ្រាន់តែឆ្លើយតប តាមទូរស័ព្ទមកតំណាងបងប្អូនកម្ពុជាក្រោមតែប៉ុណ្ណោះ ។ការឆ្លើយ តបតែ សំដីតាមទូរស័ព្ទនេះមិនអាចយកជាការបានទេដោយចង់ឲ្យក្រសួងការបរ​ទេសឆ្លើតបតនោះ តំណាងខ្មែរកម្ពុជា ក្រោមក៏ដូចជាអង្កការសមាគមខ្មែរកម្ពុជាក្រោម​ដើម្បីសិទ្ធិមនុស្សនិងអភិវឌ្ឍន៍បានសសេរ លិខិត ដាក់ទៅក្រសួង ការបរទេសសុំផ្តល់ជាព័តមា​នលា​យល​ក្ខអក្សរជាផ្លូវការ ។

តាមសេចក្តីស្នើឲ្យក្រសួងការបរទេសផ្តល់ព័តមានជាលាយលក្ខអក្សរជាផ្លូវការសសេរសេរថាកាលពីថ្ងៃទី២ខែ
មករា ឆ្នាំ២០១៤កន្លងមកសម្លេងបុរសម្នាក់បានទូរស័ព្ទប្រាប់ ថាមកពីក្រសួងការបទេស​ និងសហប្រតិបត្តិការអន្តរ ជាតិ បានផ្តល់ព័តមានថា ក្រសួងការ​បរទេសបានទទួលលិខិតរបស់អង្កការសមាគមខ្មែរក្រោម រួចហើយក្រសួង ការបរ ទេ សសូមឆ្លើយតបថាខ្មែក្រោមគឺប្រជាពលរដ្ឋវៀតណាម ដូច្នេះឋិតនៅក្រោមការគ្រប់គ្រងរបស់ ប្រទេស វៀត ណាម។

លិតខិតដែលគ្រោងដាក់ឲ្យក្រសួងការបរទេស​បានឲ្យ​ដឹ​ង​ទៀ​ត​ថា បុរសម្នាក់ដែល លើកឡើងនោះមានន័យរដ្ឋា​ភិបាលមិន​អា​ច​ជួ​​យ​អ​ន្ត​រា​ចំ​ពោះពល​រដ្ឋ​ខ្មែ​រ​ក្រោម ដែលកំពុងរងការ រំលោភ សិទ្ធិមនុស្សនៅកម្ពុជា ក្រោម។ក្នុង លិខិតបានទទួលស្គាល់ថាពលរដ្ឋខ្មែរក្រោមបច្ចុប្បន្នគឺជាប្រជាពលរដ្ឋវៀតណាម ពិតប្រាកដមែន ពីព្រោះថាពូក គាត់បានកើត និងរស់នៅក្រោមច្បាប់ការគ្រប់គ្រងរបស់ប្រ ទេសវៀតណាម  ប៉ុន្តែទោះជាយ៉ាងណាក៏ដោយពួក គាត់ខ្មែរក្រោមនៅតែជាជនជាតិខ្មែរ ដោយមិនបានអាចប្រកែកបាន ហើយស្ថិតក្រោមការការពារច្បាប់កម្ពុជា។

ចំណែកលោក​តំាងសារៈតំណាងខ្មែរកម្ពុជា បានលើកឡើង​ព្រះរាជសេ​ច​ក្តី​ថ្លែ​ង​កា​រ​​ណ៍របស់ អតីតព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហនុ ​ព្រះបរម​រ​ត​ន​កោ​ដិធ្លា​ប់មា​ន​ព្រះរាជបន្ទូលថា  ចំពោះខ្មែរទំាងប្រុស ទំាងស្រី ដែលរស់ នៅក្រៅប្រទេសកម្ពុជា ត្រូវ​តែ​ទទួ​លស្គាល់ជាខ្មែ ពេ ញទី ពេលលក្ខខណៈ ច្បាប់នៅលើទឹកដីកម្ពុជា​ ទោះបីជា​ពួ​ក​គេ​បាន​បានសញ្ជាតិប្រទេ សដែលពួកគេកំពុងស្ថិតនៅក៏ដោយ។ ការមានសញ្ជាតិ​ពីរឬ​បី​ សិទ្ធិរប​ស់​ខ្មែរ ហើយការ ណ៍ទំាងនេះក៏ត្រូវបានទទួលស្គាល់ដែរ។

លោក​តំាង សារៈ បន្តថាក្នុងច្បាប់រដ្ឋមធ្មនុញ្ញាឆ្នាំ១៩៩៣ ត្រង់មាត្រា៣៣ ក​ថាខ​ណ្ឌ​បាន​ចែងថា ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅឯបរទេសត្រូវបានរដ្ឋការពារ។ចំ​ណែ​ក​ច្បាប់សញ្ជាតិនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០០៦មាត្រា ៣ ចែងថា ប្រជាពលរដ្ឋ ខ្មែ​រ​ដែ​ល​កំ​ពុងរស់នៅឯបរទេសត្រូវបានរដ្ឋការពារតាមគ្រប់មធ្យោបាយការទូត និងមិន បាត់បង់​​ស​ញ្ជាតិដោយ​ឯកឯង។

ដោយមានមាត្រាច្បាប់រដ្ឋមធ្មនុញ្ញ និងព្រះរាជសេចក្តីថ្លែងការ​ណ៍​ជាមូលដ្ឋានគតិ យុត្តិពិតប្រាកដ ក្នុងការការពារ ខ្មែក្រោម ដែលកំពុងរស់នៅ ឯកម្ពុជា ក្រោ​មតំណាងប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ស្នើយ៉ាយទទូចដល់ក្រសូង ការបរទេស និងសហប្រតិ​បត្តិការ អន្តរជាតិ ក្នុងនាមរដ្ឋាភិបាលកម្ពុជាមេត្តធ្វើអន្ត រាគមន៍ទៅរដ្ឋាភិបាលសារធារ នរដ្ឋសង្គនិយមវៀតណាម បញ្ឈប់នូវការំលោភសិទ្ធិមនុស្ស មកលើពលរដ្ឋខ្មែរ ក្រោម៕ អត្ថបទៈ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

អគ្គីភ័យ​កំណាច​លេប​ត្របាក់​រោងចក្រ​ក្រណាត់​នៅក្នុង​ប្រទេស​បង់ក្លាដេស​

ប្រទេសបង់ក្លាដេស៖ កាលពីថ្ងៃសុក្រនេះ រោងចក្រក្រណាត់...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [355]


​កោះទ្រង់​ ខេត្តក្រចេះ​ បានក្លាយ​ជាកោះ​និស្ស័យ​សម្រាប់​ភ្ញៀវទេសចរ​អន្តរជាតិ​

ក្រចេះ៖ ​កោះ​ទ្រង់ ​ស្ថិត​នៅ​ឆ្ងាយ​ពី​រាជ​ធានី​ភ្ន...អានបន្ត

ទេសចរណ៍ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [542]


ឧទ្ធម្ភាគចក្រ​របស់​រដ្ឋាភិបាល​ស៊េរី​ទំលាក់​គ្រាប់បែក​មកលើ​តំបន់​ពួកឧទាម​ ស្លាប់​ ២២នាក់​

ប្រទេសស៊េរី៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ឧទ្ធម្ភាគចក្...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [343]


បើកការដ្ឋាន​ពង្រីកផ្លូវ​វេងស្រេងពី​រង្វង់មូល​ចោមចៅ​

ភ្នំពេញ៖ កំណាត់ផ្លូវថ្នល់កៅស៊ូវ៉េងស្រេងប្រវែងជិត៧គ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [384]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 360 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1009 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864686​ នាក់