ភ្នំពេញ៖ចង្កៀងគោមខ្នាតធំដែលត្រៀមដាក់បង្ហាញនៅក្នុងពិព័រណ៍នៃទំនាក់ទំនងមិត្តភាពរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិនប្រចាំឆ្នាំ២០១៣ដែលគ្រោងនឹងរៀបចំនៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រក្នុងរាជធានីភ្នំពេញនោះបានស្ថាបនាសម្រេចបានជាង៨០ភាគរយហើយ។ពិព័រណ៍ចង្កៀងគោមខ្នាតធំនេះត្រូវបានរៀបចំឡើងដោយលោកឧកញ្ញាឆាវអ៊ីនទ័រប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនខ្មែរហ្វឺសអ៊ិនវេសមេនហូឌីងគ្រុប(ខ្មែរហូឌីង) និងមានកិច្ចសហការរៀបចំនិងលើកទឹកចិត្តពីក្រសួងវប្បធម៌វិចិត្រសិល្បៈកម្ពុជាសាលារាជធានីភ្នំពេញនិងផ្តល់ការគាំទ្រពីម្ចាស់មជ្ឈមណ្ឌលពិព័រកោះពេជ្រ។
សូមជម្រាបថាពិព័រណ៍ចង្កៀងគោមខ្នាតធំដែលមិនធ្លាប់បានឃើញនៅក្នុងប្រទេសកម្ពុជានេះនឹងរៀបចំ
ប្រារពឡើងនៅថ្ងៃទី១៩ខែកញ្ញារហូតដល់ថ្ងៃទី១៨ខែតុលាឆ្នាំ២០១៣មានរយៈពេល១ខែដើម្បីរឹតចំណង
សាមគ្គីភាពមិត្តភាពនិងទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិននិងជាការអបអរខួបលើកទី៥៥ឆ្នាំនៃចំណងការទូ
រវាងប្រទេសទាំងពីរដែលត្រូវបានប្រសិទ្ធិនាមថាជាឆ្នាំមិត្តភាពកម្ពុជា-ចិន។
មួយចំណែកទៀតពិព័រណ៍នេះក៏នឹងបង្ហាញឲ្យមនុស្សនៅលើពិភពលោកស្គាល់កាន់តែច្បាស់ពីព្រះរាជាណាចក្រកម្ពុជាដែលជាព្រះរាជាណាចក្រអច្ឆរិយៈនិងជាប្រទេសដ៏ចំណាស់មួយមានវប្បធម៌ទំនាមទម្លាប់
ប្រពៃណីសិល្បៈច្បាស់លាស់និងមានសុខសន្តិភាពស្ថិរភាពនយោបាយយ៉ាងពេញលេញដែលធានាដល់ការវិនិយោគរបស់ធុរជនទាំងក្នុង និងក្រៅប្រទេសលើផ្នែកកសិកម្មពាណិជ្ជកម្មនិងសេដ្ឋកិច្ចពិសេសជាងនេះទៅទៀតគឺចង់បង្ហាញដល់អ្នកទេសទាំងឡាយឲ្យមកទស្សនាប្រទេសដ៏ល្អផូរផងមួយនេះនៅក្នុងទ្វីបអាស៊ីអាគ្នេយ៍នៅក្នុងឱកាសចុះពិនិត្យទីតាំងឧបករណ៍និងចង្កៀងគោមនោះគេឃើញព្រះវត្តមានសម្តេចព្រះរាមនរោត្តមបុប្ភាទេវីសមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងតំណាងអ្នកឧកញ៉ាឆាវអ៊ីនទ័រប្រ
ធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនខ្មែរហ្វឺសអ៊ិនវេសមេនហូឌីងគ្រុប។
ក្នុងឱកាសចុះពិនិត្យនោះលោកប៉ាន់អាននីង(Bai an ning) អគ្គាធិការគណៈកម្មាធិការរៀបចំនិងគ្រប់គ្រងពិព័
រណ៍នោះបានឲ្យដឹងថាពិព័រណ៍ខាងលើនេះគ្រោងនឹងចាប់ផ្តើមនីថ្ងៃទី១៩កញ្ញ៉ានេះហើយបច្ចុប្បន្នក្រុមអ្នក បច្ចេកទេសកំពុងមមាញឹកដើម្បីឲ្យទាន់ពេលវេលាព្រោះពេលវេលាក៏កាន់តែរំកិលជិតមកដល់ហើយមកដល់ ពេលនេះយើងសម្រេចបានជាង៨០ភាគរយហើយដែរ។លោករំពឹងថាអ្វីនឹងរួចរាល់នៅមុនថ្ងៃទី១៨ខែនេះអាច ដាក់តាំងបង្ហាញជូនភ្ញៀវជាតិនិងអន្តរជាតិទស្សនាដោយសប្បាយរីករាយក្រៃលែងបំផុត។គួររំលឹក ផងដែរ ថា តាមទម្លាមទម្លាប់ជំនឿរបស់ប្រជាជនចិនគឺចង្កៀងគោមជាតំណាងនៃសេចក្តីសុខនិងភាពសប្បាយរីករាយ របស់ប្រជាជាតិមួយប៉ុន្តែសម្រាប់ពេលនេះចង្កៀងគោមដែលនឹងដាក់តាំងបង្ហាញនៅក្នុងប្រទេសកម្ពុជានេះគឺ សំដៅលើការរឹតចំណងសាមគ្គីភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងប្រទេសកម្ពុជានិង សា ធារណរដ្ឋប្រជាមានិតចិនក៏ដូចជានាំមកនូវសេចក្តីសុខសប្បាយរីកចំរើនរុងរឿងលើគ្រប់វិស័យល់ប្រជាជន នៃប្រទេសទាំងពីរកម្ពុជា-ចិនជានិច្ចនិរន្តរៀងទៅ ។ ជាមួយគ្នានេះគេបាន ឃើញមាន រំលេចលំអរ ទៅដោយរូម ភាពវប្បធម៌ប្រពៃណីជំនឿសាសនានិងអរិយៈវត្ថុដ៏មហាសាលគឺប្រាសាទអង្គរប្រា សាទព្រះវិហារនិងវប្បធម៌ ខ្មែរដ៏ល្អផូរផង់ដទៃទៀតជាច្រើនដែលត្រៀមដាក់តាំងបង្ហាញរួមគ្នាជាមួយវប្បធម៌ជំនឿសាសនាប្រៃណីចិនដទៃៗទៀតយ៉ាងស្អេកស្កាស់។ សូមជម្រាបផងដែរសម្រាប់តម្លៃសំបុត្រចូលទស្សនាមហាពិព័រណ៍ចង្កៀងគោមនេះសម្រាប់ពេលថ្ងៃមាន តម្លៃ ៥ដុល្លារនិងសម្រាប់ពេលយប់មានតម្លៃ១៥ដុល្លារអាមេរិក។ចំណែកថ្ងៃប្រាព្វពិធីបើកពិព័រណ៍ដំបូង មាន ការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាធម្មពោធិសាលជាស៊ីមប្រធានព្រឹទ្ធសភានៃព្រះរាជា ណាចក្រកម្ពុជានិងលោកស្រីឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា៕
ដោយ ៖ សស្អាត