ព្រះសកម្មភាពសម្តេចរាជបុត្រី ប្រធាន គណបក្សហ្វ៊ុនស៊ិនប៉ិច នៅខេត្តបន្ទាយមានជ័យ
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

      បន្ទាយមានជ័យ៖ចាប់តាំងពី​ថ្ងៃទី​៤  ដល់​ថ្ងៃទី​៥  ខែឧសភា ឆ្នាំ​២០១៣  នេះ សម្តេច​បុត្រី ព្រះអនុជ
នរោត្តម អរុណរស្មី ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច   អម​ព្រះ​ដំណើរ​ដោយ​លោក កែវ ពុទ្ធរស្មី   ប្រធាន​
ឧ​ត្ត​ម​ក្រុមប្រឹក្សា​គណបក្ស លោក ញឹក ប៊ុនឆៃ  ប្រធាន​ក្រុមការងារ​ចុះ​ពង្រឹង​មូលដ្ឋាន​ខេត្ត  បាន​យាង
ចុះ​សួរសុខទុក្ខ​សមាជិក សមាជិកា ជា​អ្នកគាំទ្រ​ចំនួន​ប្រមាណ​១១.៥០០​នាក់    ក្នុងស្រុក​ចំនួន​៤​ស្រុក
ជួប​ដោយឡែក​ពីគ្នា​នៃ​ខេត្តបន្ទាយមានជ័យ​។

តាម​កម្មវិធី​ដែល​   បានគ្រោង​ទុក​នោះ  នៅ​ព្រឹក​ថ្ងៃទី​៤   ខែឧសភា   ឆ្នាំ​២០១៣  សម្តេច​រាជបុត្រី​ព្រះអនុជ
នរោត្តម អរុណរស្មី  យាង​សម្ពោធ​អគារ​ចំនួន ២​ខ្នង   មាន​ចំនួន​១០​បន្ទប់   ជា​អំណោយ​របស់លោក ញឹក
ប៊ុនឆៃ  ឧបនាយករដ្ឋមន្ត្រី  និង​ជា​អគ្គលេខាធិការ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច   ដោយមាន​ការចូលរួម​ពី​សមា
ជិក សមាជិកា​ចូលរួម​ចំនួន​១.១៥០​នាក់​។
​បន្ទាប់មក នៅ​រសៀល​ថ្ងៃ​ដដែល​នេះ   សម្តេច​រាជបុត្រី​ព្រះអនុជ  នរោត្តម  អរុណរស្មី  បាន​យាង​កាត់​ខ្សែ
បូ ដាក់អោយ​ប្រើប្រាស់​នូវ​ផ្លូវលំ​១​ខ្សែ ប្រវែង​២.៣០០​ម៉ែត្រ  ស្ថិតនៅ​ភូមិ​ថ្មពួក  ឃុំ​ថ្មពួក ស្រុក​ថ្មពួក  ខេត្ត
បន្ទាយមានជ័យ   ជា​អំណោយ​របស់លោក​ឧបនាយករដ្ឋមន្ត្រី  ញឹក  ប៊ុនឆៃ    ហើយ​ព្រះអង្គ​ក៏បាន​យាង​បញ្ចុះបឋមសិលា សម្រាប់​កសាង​សាលារៀន​ចំនួន​១​ខ្នង​ទៀតផង​ដែរ ដោយមាន​ការចូលរួម​ពី​សមាជិក
​គាំទ្រ ចំនួន​៣.៤០០​នាក់​ផងដែរ​។​

ដោយឡែក នៅ​ព្រឹក​ថ្ងៃទី​៥  ខែឧសភា ឆ្នាំ​២០១៣   សម្តេច​បុត្រី ព្រះអនុជ នរោត្តម អរុណរស្មី បាន​យាង​
សម្ពោធ​សម​ទ្ធិ​ផល​មួយចំនួន ក្នុងនោះ​រួមមាន កុដិ ខឿន​ព្រះវិហារ និង​ក្លោងទ្វារវត្ត​ឧ​ត្ត​មរ​ត្ញា​រាម (​ហៅ​វត្ត​
ត្រពាំងថ្ម​) ស្ថិតនៅ ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ សម្រាប់​ប្រគេន​ព្រះសង្ឃ ប្រើប្រាស់
​ក្នុង​ផ្លូវ​ព្រះពុទ្ធសាសនា ដោយមាន​ការចូលរួម​ពី​សមាជិក​គាំទ្រ ចំនួន​៣.២០០​នាក់​។         បន្ទាប់មក នៅ​
រសៀល​ថ្ងៃ​ដដែល​នេះ ព្រះអង្គម្ចាស់​ក្ស​ត្រី ក៏បាន​យាង​បន្ត ដើម្បី​ជួប​សំណេះសំណាល​ជាមួយ​សកម្មជន
អ្នកគាំទ្រ​ចំនួន​៣.៣០០​នាក់​ទៀត នៅ​វត្ត​អូរ​ស្ងួត ឃុំ​អូរ​ស្ងួត ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ​         ។​

​លោក ញឹក ប៊ុនឆៃ ឧបនាយករដ្ឋមន្ត្រី   និង​ជា​អគ្គលេខាធិការ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច   បាន​ថ្លែង​នៅក្នុង
​ឱកាស​ពិធី​សម្ពោធ​សមិទ្ធផល​ទាំង​៤​កន្លែង​នោះ​ថា យើង​មាន​ភ័ព្វសំណាង​ខ្លាំងណាស់​ដែល​សម្តេចព្រះ
​នរោត្តម សីហនុ   ព្រះមហាក្សត្ រ ”​ព្រះ​បរម​រតន​កោដ្ឋ​”   និង​ជា​ព្រះបិតា​ស្ថាបនិក​ ហ្វ៊ុនស៊ិនប៉ិច ព្រះអង្គ​
បាន​បន្សល់​ទុកអោយ​យើង​នូវ​មរតក​ដ៏​មានតម្លៃ  ដែល​មិនអាច​កាត់ថ្លៃ​បាន​នោះ  គឺ​ហ្វ៊ុនស៊ិនប៉ិច         ។

ពីព្រោះ​ហ្វ៊ុនស៊ិនប៉ិច   បាន​នាំមក​ជូន​ជាតិ​មាតុភូមិ​នូវ បាវចនា   ជាតិ សាសនា  ព្រះមហាក្សត្រ  ទង់ជាតិ
ភ្លេងជាតិ លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស   ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា   និង​ជាពិសេស​របបរាជា
និយម ដែល​ប្រជារាស្ត្រ​ខ្មែរ​ស្រលាញ់​ចូលចិត្ត និង​ចង់បាន​បំផុត​នោះ​។       លើសពីនេះ​ទៀត លោក​អគ្គ
លេខាធិការ ក៏បាន​ជម្រាបជូន​អង្គពិធី​ផងដែរ​ថា ហ្វ៊ុនស៊ិនប៉ិច     នៅមាន​ភ័ព្វសំណាង​មួយទៀត គឺ​យើង​
បាន​សម្តេច​បុត្រី ព្រះអនុជ នរោត្តម អរុណរស្មី​(​កូនស្រី​ពៅ​របស់​សម្តេចឪ​) ព្រះអង្គ​បានមក​គង់ប្រថាប់​ជា
​ប្រធាន​គណបក្ស​។     

ហើយ​សម្តេច​រាជបុត្រី​គឺជា​បុត្រី​របស់​សម្តេចព្រះ​នរោត្តម សីហនុ ហើយ​ព្រះអង្គ​ពុំ​ដែលមាន​ប្រវត្តិ​មិនល្អ​
ណាមួយ ឬ​អំពើពុករលួយ ឬក៏​បទល្មើស​ណាមួយ​កន្លងមក​នោះទេ​។
ដូចនេះ យើងទាំងអស់គ្នា ត្រូវ​រួមគ្នា​អោយបាន​សកម្ម​ថែមទៀត​ក្នុង​ការកសាង និង​ពង្រឹង​បក្ស ត្រូវ​ប្រមូល
​អ្នកគាំទ្រ​នៅ​ទូទាំងប្រទេស  អោយបាន​ច្រើន​ទៅតាម​មូលដ្ឋាន​ភូមិ   ឃុំ សង្កាត់​ក្នុង​មូលដ្ឋាន​របស់ខ្លួន​។
 

លោក​បានបង្ហាញ​ពី​ក្តីសង្ឃឹម ​របស់​ហ្វ៊ុនស៊ិនប៉ិច​ក្រោម​ការដឹកនាំ​របស់​សម្តេច​រាជបុត្រី ព្រះអនុជ នរោត្តម
អរុណរស្មី ប្រធាន​គណបក្ស​ថា យើង​នឹង​ទទួលបាន​នូវ​អាសនៈ​ច្រើន​លើសពី​ការរំពឹងទុក​របស់​យើង​។​

​បន្ទាប់មក សម្តេច​រាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មាន​ព្រះ​សវនីយ៍​
ទៅកាន់​អ្នកគាំទ្រ នាឱកាស​ពិធី​សម្ភោ​ធ និង​សំណេះសំណាល​ថា ព្រះអង្គ​មាន​ហឫទ័យ​សប្បាយរីករាយ​
ខ្លាំងណាស់ បានមក​ជួប​មុខ​លោកតា   លោកយាយ  មាមីង  បងប្អូន  ក្មួយៗ​ទាំងអស់​ក្នុង​ខេត្តបន្ទាយមាន
ជ័យ​យើង​នេះ​។

         សម្តេច​រាជបុត្រី​ក៏បាន​ថ្លែង​អំណរ​អរគុណ​ចំពោះ​បងប្អូន​ខ្មែរ​យើង​នៅ​ ទូទាំងប្រទេស​ដែល​បាន​ចូល
រួម​កាន់​ព្រះរាជ​មរណទុក្ខ​ថ្វាយ​សម្តេចព្រះ​   វររាជបិតា​របស់​ព្រះអង្គ​គឺ​សម្តេច​ព្រះបិតា​ឯកភាព​ផ្សះផ្សា​ជាតិ
បង្រួបបង្រួម​ជាតិ​បាន​យាង​ចូល​ទិវង្គត​កាលពី​ថ្ងៃទី​១៥    ខែតុលា  ឆ្នាំ​២០១២   នាទី​ក្រុង​ប៉េកាំង​នៃ​សាធារ
ណរដ្ឋ​ប្រជាមានិត​ចិន​។        ការបាត់បង់​សម្តេចឪ សម្តេច​តា របស់​យើង គឺជា​ការបាត់បង់​ដ៏​ធំធេង​ណាស់​
សម្រាប់​ជាតិ​ទាំងមូល ពីព្រោះថា​ព្រះអង្គ​ជា​ព្រះមហាក្សត្រ​ដ៏​ល្បីល្បាញ​តែមួយ​ព្រះអង្គ​គត់ ដែល​ប្រទេស
​លើ​សកលលោក​ទទួលស្គាល់​ជា​រដ្ឋបុរស​កសាង និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ ។   លើសពីនេះ​ទៀត សម្តេច​
រាជបុត្រី ព្រះអនុជ  នរោត្តម អរុណរស្មី បានស្នើ​សុំអោយ​អ្នកគាំទ្រ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច  ទាំងអស់​នៅ​ទូ
ទាំង​ប្រទេស​ត្រូវ​បន្ត​ប្រឹងប្រែង​បន្ថែមទៀត​ក្នុងការ​ យកចិត្តទុកដាក់​ជួយ​ដល់​ប្រជារាស្ត្រ​នៅក្នុង​មូលដ្ឋាន​
របស់ខ្លួន​៕

ដោយ៖សស្អាត

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [734]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [756]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [800]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [695]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [654]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ការបាក់​ស្រុត​គុហា​នៅប្រទេស​អេហ្ស៊ីប​ឆក់យក​ជីវិត​មនុស្ស​ចំនួន​ ៨នាក់​

អេហ្ស៊ីប៖ យោងតាមប្រភពព័ត៌មាន AFP បានអោយដឹងកាលពីថ្...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [341]


ស្តាប់គេនិយាយពីស្ថានភាពជីវិតពលករ ចំណាកស្រុកនៅប្រទេសថៃ

ស្តាប់គេនិយាយពីស្ថានភាពជីវិត​ពលករ​ ច...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [336]


ក្រុម​ Sunderland ​យកឈ្នះ​លើ​ក្រុម​ Man Utd ដោយ​លទ្ធផល​​ ២-១​ ​នៅក្នុង​វគ្គ ​Penalty

អង់គ្លេស៖ កាលពីវេលាម៉ោង ២នឹង៤៥នាទីរំលងអាធ្រាត ក្រុ...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [337]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 276 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 526 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864203​ នាក់