ក្រចេះ ៖ កម្លាំងសមត្ថកិច្ចចម្រុះ នៃផ្នែករដ្ឋបាលព្រៃឈើក្រចេះសហការជាមួយកម្លាំងកងរាជអាវុធហត្ថ យោធា និង នគរបាល បានចាប់ឈើប្រណីតជាង ១០០កំណាត់ដែលក្រុមឈ្មួញបានគរស្តុកទុកក្នុងព្រៃ ត្រៀមដឹកទៅលក់ នៅប្រទេសវៀតណាម។ប្រតិបត្តិការពេញមួយថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៤ នៅក្នុងឃុំរលួសមានជ័យស្រុកសំបូរ ខេត្តក្រចេះ នោះសមត្ថ កិច្ច បានរក ឃើញឈើប្រណីតដែលមានមុខកាត់ធំៗជាង១០០កំណាត់ សុទ្ធសឹងជាប្រភេទឈើធ្នង់។លោក ព្រាប សុទ្ធារ៉ា នាយផ្នែក រដ្ឋ បាលព្រៃឈើក្រចេះបានឲ្យភ្នាក់ងារកាសែតប្រចំាតំបន់នោះដឹងថា លោក ឆេង គឹមស៊ុនប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកផ្នែក រដ្ឋបាលព្រៃឈើ តែងតែដាស់តឿននិងចង្អុល បង្ហាញឲ្យបង្ក្រាប និង ទប់ស្កាត់រាល់បទល្មើសព្រៃឈើ។
ដោយមានការចង្អុលបង្ហាញនេះ លោកបានប្រើប្រាស់កម្លាំងរដ្ឋបាលព្រៃឈើ សហការជា មួយកងកម្លាំងប្រដាប់អាវុធ ចម្រុះ ចុះទៅដល់ទីតាំងក្រុមឈ្មួញ ដែលបានដឹកឈើមកស្តុកទុក បម្រុងដឹកយកទៅលក់ នៅប្រទេសជិតខាងបានទាន់ពេលវេលា។ប្រភពព័ត៌មានបានឲ្យដឹងថា ក្រោយរឹបអូស ឈើប្រណីតទាំងអស់ត្រូវបានដឹកយកទៅរក្សា ទុកនៅថ្នាលបណ្តុះកូនឈើខ្សារ។ ដោយឡែកក្រុមឈ្មួញដែលត្រូវបានគេស្គាល់ថា ជាឈ្មួញជើងចាស់នោះ គេនៅមិនទាន់ដឹងថាសមត្ថកិច្ចជំនាញពាក់ព័ន្ធ នឹង ត្រូវចាត់វិធាន ការបន្តយ៉ាងណានៅឡើយទេ៕
ដោយ៖ភីនរ៉ា