ទេសចរអន្តរជាតិ​ជិត៦ សែននាក់​មកទស្សានាកម្ពុជា​តាមច្រកអន្តរជាតិ​ប៉ោយប៉ែត ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

      ភ្នំពេញ៖ ភ្ញៀវ​ទេសចរ​​អន្តរ​ជាតិ​ ​ចូល​​មកទស្សនា​កម្ពុជា​ តាម​ច្រក​ទ្វា​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ រយៈ​ពេល​១២ ខែ​​ឆ្នាំ​២០១៣​កន្លងទៅថ្មីៗនេះ មាន​​ទេសចរអន្តរជាតិជិត​ ៦ សែន​​នាក់​។ ​នេះ​បើ​យោង​ទៅតាម​ប្រសាសន៍​របស់លោក ជង់ ឡឹម ប្រធាន​មន្ទីរ​ទេសចរណ៍ខេត្ត​បន្ទាយ​មានជ័យ។ ​​​ចំនួន​នេះ​បាន​បង្ហាញ​ពី​ការ​ឡើង​​តិច​តូច​​ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​មុន​ ដោយ​សារ​វិបត្តិ​នយោបាយ​នៅ​ប្រទេស​ថៃ​ ដែល​នាំ​ឲ្យ​ភ្ញៀវ​មាន​ចំនួន​ថយ​ចុះ។

      លោកប្រធានមន្ទីរទេសចរណ៍ខេត្ត ​បាន​បន្ថែម​​ថា​ ចំនួន​នេះ​​​មាន​ការ​​កើន​ឡើង​​០,៧២ ភាគ​រយ​ បើ​ប្រៀប​ធៀប​ក្នុង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១២​ ​ដែល​មាន​​ភ្ញៀវ​ទេសចរ​​អន្តរ​ជាតិ​ឆ្លង​កាត់​ជាង​៥ សែន​​​​នាក់​។ ភ្ញៀវ​ទេសចរ​ទាំង​នេះ​មក​ពី​១៥៧ ប្រទេស​ ហើយ​ភ្ញៀវ​ទេសចរ​ ដែល​មក​កម្ពុជា​មាន​ចំនួន ១០ប្រទេស រួមមាន៖​​ ថៃ រុស្ស៊ី ​ កូរ៉េ​ខាង​ត្បូង​ អង់គ្លេស​ សហរដ្ឋ​អាមេរិក​ ចិន​ ជប៉ុន​ បារាំង​ អាល្លឺម៉ង់​ និង​ប្រទេស​ឥណ្ឌូណេស៊ី។ ហើយចំនួន​ភ្ញៀវ​ទេសចរ​​ដែល​នាំ​មុខ​គេនោះ​មាន​ ថៃ​ រុស្ស៊ី​  និង​ប្រទេស​កូរ៉េ​ខាង​ត្បូង។​    

      ​ប្រធាន​មន្ទីរ​ទេសចរ​ណ៍រូបនេះ​ បញ្ជាក់​ថា​ យ៉ាង​ណា​ក៏​ដោយ​​មន្ត្រី​ទេស​ចរ​ ​កម្ពុជា​បាន​រំពឹង​ទុក​យ៉ាង​​មុះ​មុត​ថា​ នៅ​ឆ្នាំ​បន្ទាប់​កម្ពុជា​ នឹង​មាន​ភ្ញៀវ​ទេសចរណ៍​​មាន​ការ​កើន​ឡើង​ ជា​ពិសេស​​នៅខេត្ត​សៀម​រាប​ បន្ទាយ​​មាន​ជ័យ​ កំពត កំពង់​សោម និង​ខេត្ត​ព្រះ​សីហនុ​ជាដើម​ ដែល​សុទ្ធ​តែ​មាន​​តំបន់​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​​ទាំង​ក្នុង​ និង​ក្រៅ​ស្រុក​មក​​កម្សាន្ត​ជា​ហូ​រ​ហែរ​។គួររំលឹកថា កាល​ពី​ពេល​កន្លង​មក​ លោក​ ថោ​ង​ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​​ មាន​ប្រសាសន៍​ថា​ ប្រទេស​​កម្ពុជា​រំពឹង​ថា​ នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​៤​លាន​នាក់​ ក្នុង​ឆ្នាំ​២០១៣​​ ស្មើនឹង​កំណើន​​​​​១២%​ បើ​ប្រៀបធៀប​​ឆ្នាំ​២០១២​​។​

​      លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ បាន​ប្រាប់​ដល់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​កិច្ចប្រជុំ​នៃ​ក្រសួង​ទេសចរ​ណ៍​​​កាល​ពី​ឆ្នាំ​២០១៣​ថា​ “​ឆ្នាំ​មុន​ យើង​បាន​ទទួល​នូវ​ភ្ញៀវ​ទេសចរ ​អន្ដរជាតិ​៣.៥៨​លាន​នាក់​ ស្មើនឹង​កំណើន​២៤%​ ហើយ​បាន​ ផ្ដល់​ចំណូល​២.២​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​”​។​ ​ឆ្នាំ​នេះ​ យើង​ជឿ​ថា​ប្រទេស​យើង​នឹង​អាច​ទទួល​បាន​ភ្ញៀវ​ទេសចរ​រហូត​ដល់​៤​លាន​នាក់​”​។​លោកបញ្ជាក់​ថា​ ប្រហែល​៧៥%​នៃ​ភ្ញៀវ​ទេសចរ​ គឺ​មក​ពី​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ និង​ប្រហែល​១៦%​​មក​ពី​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​។ បើយោងតាមទិន្នន័យពី​ក្រសួង​ទេសចរណ៍​បង្ហាញ​ឱ្យដឹងថា ក្នុង​រយៈ​ពេល១០​ខែ​ដំបូង​នៅ​ឆ្នាំ​២០១៣​នេះ ភ្ញៀវ​ទេសចរ​បរទេស​មក​ទស្សនា​កម្ពុជា​មាន​៣,៥ លាន​នាក់ ជា​តួ​លេខ​ដែល​កើន​១០,៥ ភាគរយ ធៀប​នឹង​ឆ្នាំ​មុន​៕ សេរីមករា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1451]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1218]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1522]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1554]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1449]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

រាត្រី​សប្បុធម៌​របស់​សមាគម​អតីត​និស្សិត​បរទេស​រៃអង្គាស​ប្រាក់​បាន​២​ម៉ឺន​ដុល្លារ​

ភ្នំពេញ៖ រាត្រីសប្បុធម៌របស់សមាគមអតីតនិស្សិតបរទេសកា...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [393]


​គណបក្ស​​ជាប់​ឆ្នោត​​ទាំងពីរ ​ព្រមព្រៀង​គ្នា​៣​ចំណុច​​បន្ថែមទៀត​

ភ្នំពេញៈ គណបក្សនយោបាយ​ទាំង​២ ដែល​បាន​ជួបចរចារ​នៅថ្...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [683]


បាក់​ពិដាន​នៅរោង​មហោស្រព​ Apollo​ របួស ​៧៦នាក់​

ទីក្រុងឡុងដ៍៖ កាលពីយប់ថ្ងៃព្រហស្បត្តិ៍ម្សិលមិញ មនុ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [447]


លោក គុយ ប៊ុនសន ៖ ​ជនជាប់ចោទទាំង​២៣នាក់ ​មានសុខភាពធម្មតាទេ​

ភ្នំពេញ៖ នៅថ្ងៃព្រហស្បត្តិ៍នេះ អគ្គនាយកដ្ឋាន​ពន្ធន...អានបន្ត

ព័ត៌មានច្រើនទៀត • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [790]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 274 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1404 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 2173 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1134091​ នាក់