សុខ មន្នីពិសី ​ទាក់ទងប្រុស​នៅអាមេរិកតាមទូរស័ព្ទ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ ៖ តារាសម្តែង និងជាតារាបង្ហាញម៉ូដ ប្រចាំក្រុម Sun Super Model សម្បូរមន្តស្នេហ៍ កញ្ញា សុខ មុន្នីពិសី ចាប់​​តាំ​ង​ពីចូលប្រឡូកក្នុងវិថីសិល្បៈរហូតមកដល់ពេលបច្ចុប្បន្ននេះ ប្រជាប្រិយភាពតារារូបនេះ ហាក់ដូចជា​មានភាព លេច​​​ធ្លោគួរសម តាមរយៈការបញ្ចេញសមត្ថភាព ផ្ទាល់ខ្លួន និងរូបសម្រស់ដ៏ស្រស់សោភា។ មិនត្រឹមតែប៉ុណ្ណោះ នាងក៏តារាស្រី តែងធ្វើឲ្យក្រុមកន្លង់ៗទាំងក្នុង និងក្រៅស្រុកប៉ងប្រាថ្នា ចង់ក្រេបក្លិនថ្ពាល់ក្រពុំ ដ៏សែនក្រអូប​របស់​នាងទៀតផង។

ទន្ទឹមនឹងអាជីពការងារសិល្បៈ កាន់តែមានសន្ទុះជាងមុនបន្តិចនេះ ក៏មានព័ត៌មាន អំពីរឿងរ៉ាវជីវិត ស្នេហាឯកជន របស់តារាស្រីរូបនេះថា នាងបាននឹងកំពុងតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយបុរសអាណិកជន ក្រៅស្រុកម្នាក់ ទើបធ្វើឲ្យមានការសង្ស័យថា សុខ មុន្នីពិសី អាចកំពុងផ្តើមស្នេហ៍ដំបូង។ ស្របគ្នានេះ ក៏ធ្លាយដំណឹងមកទៀតថា រាល់​ថ្ងៃតារាវ័យក្មេងរូបនេះ បានលួចលាក់បង្កើតស្នេហ៍ដ៏ផ្អែមល្ហែមជាមួយបុរសអាណិកជនខ្មែរ រស់នៅលើទឹកដី​សហរដ្ឋ​​អាមេរិក ។ប្រភពពីរង្វង់អ្នកសិល្បៈ បានឲ្យដឹងថា សព្វថ្ងៃតារាសម្តែង និងជាអ្នកបង្ហាញម៉ូដ វ័យក្មេងរូប​ស្រស់ កញ្ញា សុខ មុន្នីពិសី កំពុងតែសម្ងំ សាងសម្ព័ន្ធភាពស្នេហ៍ ដ៏ផ្អែមល្ហែម ជាមួយបុរសវ័យជាង៤០ឆ្នាំ ដែលជា​អាណិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក។ ចំពោះទំនាក់ទំនងស្នេហ៍ រវាងតារាសម្តែងនាង សុខ មុន្នី ពិសី និង បុរស​អាណិកជនឆ្លងទ្វីប ត្រូវបានប្រភពខាងលើ និយាយថា រហូតមកដល់ពេលនេះ មានរយៈពេលជិត២ឆ្នាំ មកហើយ ។

ប្រភពបន្ថែមថា សុខ មុន្នីពិសី និងគូស្នេហ៍ តែងតែទាក់ទង រកគ្នាជាប្រចាំ តាមរយៈ ការ និយាយទូរស័ព្ទឆ្លងឆ្លើយគ្នា ទៅវិញទៅមក​ហើយ។ ម្យ៉ាងទៀតបុរសម្នាក់នោះ តែងជួយផ្គត់ផ្គង់ឧបត្ថម្ភ ដល់ជីវភាពរស់នៅ ប្រចាំថ្ងៃរបស់​​នាង​ទៀត​​ផង។កញ្ញា សុខ មុន្នីពិសី គឺជាតារាសម្តែង និងតារាបង្ហាញម៉ូដ ប្រចាំក្រុម Sun Super Model នាងក៏ជា តារាស្រី​មួយដួង ដែលមានសម្រស់ស្រស់ស្អាត ឆើតឆាយ ធ្វើឲ្យបុរសៗជាច្រើន បានឈ្លក់វង្វេង រហូតមានអ្នកខ្លះព្យាយាម តាមទាក់ទងសុំ ធ្វើជាម្ចាស់គ្រងបេះដូង របស់នាងទៀតផង៕ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1566]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1340]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1657]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1697]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1591]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

សម្តេចអរុណរស្មីបន្តយុទ្ធនាការ​ឃោសនា​នៅរាជធា​នីភ្នំពេញ

ភ្នំពេញ៖ដោយសំឡឹងឃើញលទ្ធភាពថាអាចស្រូបយកសន្លឹក...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [448]


​លើកកម្ពស់​គុណភាពអប់រំ ​ដើម្បីកំណើន​ សេដ្ឋកិច្ច ​និងការអភិវឌ្ឍន៍នៅកម្ពុជា​

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា សម្ព័ន្ធ​គណនេយ...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [805]


ប៉ូលីស​​​ចំនួន​ ៧នាក់​ត្រួវបានគេសំ​លាប់​នៅក្នុងរដ្ឋ​ Chhattisgarh​

ប្រទេសឥណ្ឌា៖ កាលពីថ្ងៃសុក្រម្សិលមិញ មន្រ្តីប៉ូលីសឥ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [498]


បេឡារូសនឹង​កែលំអរ​ទំនាក់ទំនង​ និងធ្វើកិច្ចសហ​ប្រតិបត្តិការ​ទ្វេភាគី​ជាមួយនឹងកម្ពុជា​

ភ្នំពេញ៖ អ្នកការទូតនៃសាធារណរដ្ឋបេឡារូសប្រចាំនៅកម្ព...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [400]


ឈើក្រញូង និងនាងនួន​ជិត​៣០០​ដុំ​ត្រូវ​កម្លាំង​ចម្រុះ​បង្រ្កាប​បាន

ខេត្តស្ទឹងត្រែង៖ ក្រុមសមត្ថ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [590]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 41 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 300 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230399​ នាក់