ឈើក្រញូង និងនាងនួន​ជិត​៣០០​ដុំ​ត្រូវ​កម្លាំង​ចម្រុះ​បង្រ្កាប​បាន
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ខេត្តស្ទឹងត្រែង៖ ក្រុមសមត្ថកិច្ចចម្រុះខេត្ត បានចុះធ្វើការទប់ស្កាត់និងបង្ក្រាបបានឈើគ្រញូង​ចំនួន​២៧១​ដុំ
និងឈើប្រណិតបេង និងនាងនួនចំនួន១៦ដុំទៀត។ ការ​បង្ក្រាប​​​នេះ​​ធ្វើឡើងនៅវេលាពីរដាច់ ដោយ​ឡែក​ពី
គ្នានិងទីតាំងពីរ​ផ្សេ​ងៗគ្នា ក្រោមបទបញ្ជាដ៏តឹងរឹង របស់ គណៈបញ្ជាការឯកភាពខេត្តស្ទឹងត្រែងលោក កុល
សំអុល ។

ក្រុមសមត្ថកិច្ចបានបា្រប់ឲ្យដឹងថា ហេតុការចុះបង្ក្រាបនៅលើកទី១ ធ្វើឡើងទៅលើការដឹក​ជញ្ជូន ឈើគ្រញូង​
តាមរថយន្តប្រភេទកាមរីស៊េរីឆ្នាំ៩១ នាវេលាម៉ោង៧ និង៤០នាទីយប់ ថ្ងៃសៅរ៏ ទី៣ ខែសីហា នៅជិតស្ពានថ្ម
ក្នុងភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង រឹបអូសរថយន្តកាមរីបំរើឲ្យការដឹកជញ្ជូន បទល្មើសបាន​
១គ្រឿង និងឈើគ្រញូងចំនួន១៥៧ដុំ ស្មើនឹង៨៦៣គីឡូក្រាមនឹងលើកទី២ ត្រូវបាន ធ្វើឡើងនៅផ្ទះស្តុក​ឈើ​
មួយកន្លែង ដកហូតឈើគ្រញូងបានចំនួន១១៤ដុំ ស្មើនឹង៥៨៣គីឡូក្រាម ហើយ បានបន្តទៅបង្ក្រាប ឈើ​នៅ​
មាត់កំពង់ទូកដរសាមឃួយ នៃមាត់ទន្លេសេសាន ស្ថិតក្នុងភូមិសាមឃួយ ឃុំ សាមឃួយ ស្រុកសេសាន ខេត្ត​
ស្ទឹងត្រែង នាថ្ងៃអាទិត្យទី៤ ខែសីហា ឆ្នាំ២០១៣ វេលាម៉ោង១១ និង៤៥នាទីថ្ងៃត្រង់ រឹបអូសបាន​ឈើបេង​មាន​
ចំនួន៩ដុំ និងឈើនាងនួនមានចំនួន៧ដុំថែមទៀត ។

មន្ត្រីផ្នែករដ្ឋបាលព្រៃឈើខេត្ត បានបា្រប់ឲ្យដឹងថា នៅក្រោយការបង្ក្រាប វត្ថុតាងបង្កបទល្មើស ខាងលើ ត្រូវ​
បាន​បញ្ជូនយកទៅរក្សាទុក នៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង ហើយឈើគ្រញូង ដែលបាន​មកពីការ​
បង្ក្រាបទាំងពីរទីតាំងនោះ មានចំនួន២៧១ដុំ ស្មើនឹង១៤៤៦គីឡូក្រាម ព្រមទាំងឈើ បេង និងនាងនួន​មាន​
ចំនួន​១៦ដុំ ស្មើនឹង០ម៉ែត្រគូប៤៩៥ផ្លាន (០,៤៩៥ម៉ែត្រគូប) ។

ក្រុមសមត្ថកិច្ចចម្រុះបាននិយាយថា ការចុះបង្ក្រាបជំនួញឈើគ្រញូងនៅលើកទី១ ម្ចាស់ឈើមិន ត្រូវបាន​
ស្គាល់​ឈ្មោះនោះទេ រីឯតៃកុងរថយន្តបានបើកទ្វាររតគេចខ្លួនបាត់ទាំងយប់ ។ ហើយព្រឹត្តការ ដែលបាន​
កើតឡើង​ នៅក្នុងពេលបង្ក្រាបឈើនៅលើកទី២ មុនឈានដល់ការរឹបអូស និងដកហូតបាន ឈើគ្រញូង
ឈើបេង និងនាងនួនទាំងនោះ កម្លាំងសមត្ថកិច្ចចម្រុះ​ បានសុំសហការចុះបង្ក្រាប ពីអាជ្ញា ធរដែនដី និង​
សមត្ថិកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសាមឃួយ នៅគ្រានោះគ្មាននរណាចូលរួមបង្ក្រាបនោះ ទេ ។ក្រោយមក​
ក៏ស្រាប់តែលេចចេញមុខលោកឡត ផាន់ណា ជាប្រធានភូមិសាមឃួយ មកស្រែក ឡូឡា និងជេរដៀល​
ប្រមាថ​ក្រុមសមត្ថកិច្ចយ៉ាងចាស់ដៃក្នុងបំណងធ្វើការរារាំង មិនឲ្យរឹបអូស​ឈើប្រណិ​ត​ទាំង នោះ រួចក៏ជិះម៉ូតូ​
ចាកចេញទៅបាត់ ។

ក្រុមសមត្ថកិច្ចនិយាយទៀតថា បន្ទាប់មកមានក្រុមយុវជន៣ទៅ៤នាក់ មកស្រែកឡូឡាដាក់ សមត្ថកិច្ចថា
បើហ៊ានចាប់ឈើគ្រញូងនេះគេនឹងដុតឈើទាំងនេះចោល ភ្លាមនោះក្រុមនោះបានប្រើក្មេង ឲ្យទៅ​ទិញសាំង​
ចំនួនពីរដប មកចាក់ដុតឈើនោះចោល។ គ្រានោះដែរលោកក្រឡាបញ្ជី អមសាលា ដំបូង និងអយ្យការខេត្ត
ចំនួនពីរនាក់បានមកដល់ទីតាំងផ្ទះស្តុកឈើគ្រញូង ហើយបានបញ្ជាឲ្យធ្វើការ រឹបអូស ។ មិនយូរប៉ុន្មាន​លោក​
ឡត ផាន់ណា ប្រធានភូមិសាមឃួយ ក៏បានមកម្តងទៀត ហើយរារាំងមិន ឲ្យក្រុមសមត្ថកិច្ចចម្រុះ​រឹបអូសនោះ​
ទេ មិនតែប៉ុណ្ណោះថែមទាំងបានស្រែកជេរប្រទេច និងដៀលត្មេះក្រុម សមត្ថកិច្ច ជាពិសេសដៀលត្មេះ​ដល់​
លោក​ក្រឡាបញ្ជី យ៉ាងចាស់ដៃ ។

គួរបញ្ជាក់ថា នៅរយះពេលកន្លងមក គណៈអភិបាលខេត្តស្ទឹងត្រែង បានបើកកិច្ចប្រជុំគណៈបញ្ជា ការឯក​
ភាពខេត្តមួយ ដើម្បីដាក់វិធានការក្នុងការចុះទប់ស្កាត់ និងបង្ក្រាប នូវគ្រប់ករណីបទល្មើសដែល កើត មាន​
ឡើងនៅលើដែនដីរដ្ឋបាលខេត្តស្ទឹងត្រែង ជាពិសេសបង្ក្រាបទៅលើបទល្មើសព្រៃឈើ ៕  

 

ដោយ៖ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1217]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1013]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1318]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1329]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1239]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

សត្វព្រៃនៅ​កម្ពុជា​កំពុង​​រង​​នូវ​​ការ​បំ​ផ្លិច​បំផ្លាញ​ឲ្យ​ផុត​ពូជ​

ព្រះវិហារ ៖ សត្វព្រៃ​គ្រប់​ប្រភេទកំពុង​ទទួលរ...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [501]


​សៀវភៅបំណិតជីវិត​៣០​ប្រធានបទ​ត្រូវបានដាក់​ឲ្យប្រើប្រាស់​ជាផ្លូវការ​

ភ្នំពេញ៖ គម្រោងកែលម្អរកា​រអប់រំកម្រិតមូលដ្ឋាននៅកម្...អានបន្ត

វិស័យអប់រំនៅកម្ពុជា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [996]


រដ្ឋសភា ពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីការបង្ការ និងការពន្លត់អគ្គិភ័យ

រដ្ឋសភាពិភាក្សានិង​អនុម័ត​ សេចក្តីព្...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [325]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 373 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2116 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 965016​ នាក់