បេឡារូសនឹង​កែលំអរ​ទំនាក់ទំនង​ និងធ្វើកិច្ចសហ​ប្រតិបត្តិការ​ទ្វេភាគី​ជាមួយនឹងកម្ពុជា​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ អ្នកការទូតនៃសាធារណរដ្ឋបេឡារូសប្រចាំនៅកម្ពុជា ដែលមាន​និវេសនដ្ឋាន នៅសាធារណរដ្ឋ​​សង្គម​និយម​វៀតណាម បានបង្ហាញពីកិច្ចខិតខំព្យាយាមកែលំអរទំនាក់ទំនង និង​ធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាច្រើនវិស័យ តាមរយៈការធ្វើទស្សនកិច្ចរបស់ រដ្ឋមន្រ្តីក្រសួងការបរទេស ដែលនឹងមកបំពេញទស្សនកិច្ច​នៅ​កម្ពុជា នាខែមីនា ឆ្នាំ២០១៤ ខាងមុខនេះ ។លោក Valary Sadokho ឯកអគ្គរដ្ឋ ទូតនៃសាធារណរដ្ឋបេឡារូស ប្រចាំ​នៅកម្ពុជា ដែលមាន​និវេសនដ្ឋាន នៅសាធារណរដ្ឋសង្គមនិយមវៀតណាមបានថ្លែងថា ដំណើរទស្សន​កិច្ច​ របស់រដ្ឋ​មន្រ្តីការបរទេសនេះ ក្នុងគោលបំណង​ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយ​នឹងកម្ពុជា លោកថ្លែងយ៉ាងដូច្នេះ កាលពីដើម​សប្តាហ៍កន្លងទៅនេះក្នុងកិច្ចជំនួបមួយ​ជាមួយ​នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ក្រសួង​​ការ​ពារជាតិ ។

អ្នកការទូតរូបនេះបានបន្តថា ប្រទេសបេឡារូស កំពុងព្យាយាមកែលំអរទំនាក់ទំនង និង​ធ្វើកិច្ចសហ​ប្រតិបត្តិការ​​ជាមួយ កម្ពុជាជាច្រើនវិស័យ ហើយលោកថា ដំណើរទស្សនកិច្ច របស់លោករដ្ឋមន្រ្តីក្រសួងការបរទេសនាពេលនេះ គឺជាការបើកផ្លូវ ឲ្យរដ្ឋមន្ត្រីការបរទេស​បេឡារូស មកធ្វើទស្សនកិច្ចនៅកម្ពុជានាខែមិនាឆ្នាំនេះ ។ គ្រានោះដែរ លោក​ទូត ក៏បានថ្លែង​អំពីការរីកចម្រើននៅប្រទេសរបស់លោក លើវិស័យឧស្សាហកម្មកសិកម្ម យោធា សុខា​ភិបាល និង​វិស័យផ្សេងៗជាច្រើនទៀត។ក្នុងកិច្ចជំនួបនោះដែរ នាយឧត្តមសេនីយ៍ នាង ផាត ក៏បានសម្តែងការស្វាគមន៍ ចំពោះ​លោក វ៉ាឡារី សាដូខូ ដែលបានអញ្ជើញមកបំពេញ និងធ្វើការងារនៅកម្ពុជា។ លោក នាង ផាត បានលើកឡើងថា ក្នុងដំណើរទស្សនកិច្ច របស់រដ្ឋមន្រ្តី ក្រសួងការបរទេស នៃសាធារណ​រដ្ឋបេឡារូសនេះ នឹងធ្វើឲ្យកិច្ចសហ​​ប្រតិបត្តិ​ការ ជាទ្វេភាគីជាមួយកម្ពុជា កាន់តែល្អប្រសើរ​ថែមទៀត។លោកនាយឧត្តមសេនីយ៍បានបន្តថា រាជរដ្ឋាភិបាល​កម្ពុជា​​ក្នុងអាណត្តិទី៥ ក្រោមការដឹកនាំ​របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី មានគោលនយោបាយ​ទំនាក់​ទំនងក្នុង និងក្រៅប្រទេស កាន់តែទូលំទូលាយ ក្នុងនោះកម្ពុជាធ្វើការកែទម្រង់ ជាច្រើនវិស័យ រួមទាំង​វិស័យ​កងទ័ពផងដែរ ហើយសម្រាប់ដំណើរទស្សនកិច្ច របស់រដ្ឋមន្រ្តី នៃប្រទេសអតីត ក្រោមការគ្រប់គ្រង របស់សហ​ព័ន្ធសូវៀតនេះ នឹងធ្វើឲ្យទំនាក់ទំនងការបរទេសកម្ពុជា កាន់តែ​រីក​ធំធាត់បន្ថែមទៀត ហើយមិនតែប៉ុណ្ណោះ នឹង​ធ្វើ​ឲ្យ​​​ចំណងមិត្តភាពទ្វេភាគីកម្ពុជា និង​បេឡារូស កាន់តែខិតជិតគ្នាផងដែរ ទាំងវិស័យនយោបាយ សេដ្ឋកិច្ច និង​យោធា៕

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1097]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

រថយន្តរ៉េវហ្វ័របោះ​ពួយ​បុកបង្កាន់ ដៃ​ស្ពាន​៧មករា​​ក្រឡាប់​បះ​ជើង​ស្លាប់២ របួស​៣​នាក់​

រថយន្តរ៉េវហ្វ័របោះ​ពួយ​បុកបង្កាន់ ដៃ​ស្ពាន​៧...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [358]


សេចក្តីប្រកាសព័ត៌មានស្តីពីការអនុវត្តសេចក្តីសម្រេចរបស់អង្គប្រជុំ​

ភ្នំពេញ ៖​ សេចក្តីប្រកាសព័ត៌មានស្តីពីការអនុវ...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [438]


ប៉ូ​លីស​ស្រី​កំ​ពូល​ម្នាក់​ត្រូ​វ​បាន​គេ​ធ្វើ​ឃាត​

អាកានីស្ថាន ​៖ ​ប៉ូលីស្រីម្នាក់​​ត្រូវបានជនម...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [341]


​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញនៅ​តែរក្សាតម្លៃថេរដដែល​រយៈពេល​១៤​ឆ្នាំមកនេះ​​

ភ្នំពេញ៖មន្ត្រីជាន់ខ្ពស់រដ្ឋាករស្វយ័តក្រុងភ្នំពេញន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [339]


ប្រវត្តិទិវា​នារីអន្តរជាតិ ​៨ មីនា ​

ភ្នំពេញៈ ទិវា​នារី​អន្តរជាតិ​(៨​មិនា​) គឺជា​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [295]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 262 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1903 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 865580​ នាក់