ភ្នំពេញ៖ យុវជនមកពីប្រទេសជប៉ុន និងយុវជនកម្ពុជា បានជួបពិភាក្សាគ្នាជាការផ្លាស់ប្ដូរវប្បធម៌ និងការ
សម្ដែងសិល្បៈ ដើម្បីរួមចំណែកលើកកម្ពស់ដល់ការផ្លាស់ប្ដូរបទពិសោធន៍ និងចំណេះដឹងទាក់ទងនឹងការ
ចូលរួមបង្ហាញសកម្មភាពសិល្បៈ វប្បធម៌របស់យុវជន សម្រាប់ជួយពង្រឹងនូវទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំ ។
នៅក្នុងកម្មវិធីសម្ដែងសិល្បៈ បង្ហាញម៉ូត យុវជនអាស៊ីកម្ពុជា ឆ្នាំ២០១៣ កាលពីរសៀលថ្ងៃទី ០៤ ខែសីហា
លោកស្រី យូស៊ីដា អេរី ប្រធានគណៈកម្មការរៀបចំកម្មវិធីយុវជនអាស៊ីកម្ពុជា បាន បញ្ជាក់ថា កម្មវិធីនេះត្រូវ
បានធ្វើឡើង ដើម្បីជម្រុញដល់ទំនាក់ទំនង និងចំណងមិត្តភាពរវាងយុវជន នៃប្រទេសជប៉ុន និងយុវជនកម្ពុជា
បានយល់ដឹង និងអាចស្គាល់អំពីវប្បធម៌គ្នាទៅវិញទៅមក ហើយ ជួយលើកកម្ពស់សមត្ថភាពរបស់យុវជន តាម
រយៈការសម្ដែងសិល្បៈ ក្នុងការថែរក្សាទំនាក់ទំនង កិច្ច សហប្រតិបត្តិការប្រកបដោយចិរភាព ។
លោក ឈួន បូរិត នាយកប្រតិបត្តិអង្គការយុវជនខ្មែរ និងអភិវឌ្ឍសង្គម(KYSD) បានបញ្ជាក់ឲ្យ ដឹងថា ការ
សម្ដែងសិល្បៈ និងផ្លាស់ប្ដូរវប្បធម៌រវាងយុវជន និងយុវជននៃប្រទេសទាំងពីរ នឹងជួយលើក កម្ពស់ដល់ទំនាក់
ទំនង និងកិច្ចសហប្រតិបត្តិការ កាន់តែរីកចម្រើនបន្ថែមទៀត ហើយជួយពង្រឹងផ្នែក វិស័យសេដ្ឋកិច្ច ពិសេស
ជម្រុញអ្នកទេសចរណ៍ជនជាតិជប៉ុន ឲ្យចូលមកទស្សនានៅកម្ពុជា ។
លោកបានបន្តថា យុវជនមានតួនាទីសំខាន់ណាស់ក្នុងការលើកកម្ពស់វិស័យវប្បធម៌ ដែលតាមរយៈនេះ ធ្វើឲ្យ
យុវជន និងយុវជននៃប្រទេសទាំងពីរកាន់តែស្គាស់គ្នាយ៉ាងជិតស្និទ្ធ បន្ថែមទៀត ហើយអាចឈានទៅដល់ការ
ពង្រឹងទំនាក់ទំនងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ នៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ ។
ចំណែក កញ្ញា តុំ ទាវ ជានិស្សិតរៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបង្ហាញអំពីចំណាប់អារម្មណ៍
ដោយលើកឡើងថា ការបង្កើតកម្មវិធីនេះឡើងគឺដើម្បីផ្ដល់ឱកាសដល់យុវជន នៃ ប្រទេសទាំងពីរ បានជួប
ពិភាក្សាគ្នា ក្នុងការផ្លាស់ប្ដូរវប្បធម៌គ្នាទៅវិញទៅមក ពិសេសការពង្រឹងទំនាក់ ទំនង និងកិច្ចសហប្រតិបត្តិ
ការរវាងប្រទេសកម្ពុជា និងជប៉ុន ។
សូមបញ្ជាក់ថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងចូលរួមអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៦០ឆ្នាំ
ទិវារឹតចំណងមិត្តភាពរវាងប្រទេសជប៉ុន និងកម្ពុជា និងខួបលើកទី៤០ ចំណងមិត្តភាព កិច្ចសហប្រតិបត្តិ
ការអាស៊ាន ជប៉ុន ហើយផ្ដល់ឱកាសដល់យុវជនជប៉ុន និងកម្ពុជា បានជួបពិភាក្សា គ្នាដោយផ្ទាល់ តាមរយៈ
ការសម្ដែងសិល្បៈ និងការផ្លាស់ប្ដូរវប្បធម៌គ្នាទៅវិញទៅមករវាងប្រទេស ទាំងពីរ ៕
ដោយ៖ ស.ស្អាត