គុយវ៉ែតគាំទ្រចំពោះលិទ្ធិប្រជាធិប​តេយ្យ​នៅ​កម្ពុជា និង​អប​អរ​សាទរ​ចំពោះ​លទ្ធ​ផល​ឈ្នះ​ឆ្នោត​របស់​គណបក្ស​ប្រជាជនកម្ពុជា
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតគុយវ៉ែត ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែង​នូវការអបអរសាទរចំពោះលទ្ធផល​បោះ​ឆ្នោត ដែលគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនៈលើការបោះឆ្នោតជ្រើស​តាំងតំណាងរាស្រ្ត​និតិ​ការ​ទី៥នេះ និងគាំទ្រចំពោះការប្រកាន់ខ្ជាប់នូវលិទ្ធិប្រជាធិបតេយ្យក្នុងការអនុវត្តច្បាប់នានា។

នៅក្នុងជំនួបពិភាក្សាមួយរវាងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោក DHERAR  NASER AL . TUWAIRI ឯកអគ្គរដ្ឋទូតគុយវ៉ែត ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែ កញ្ញា ម្សិលមិញនេះនៅ​សាលារាជ​ធានី​ភ្នំ​ពេញ លោកឯកអគ្គរដ្ឋទូតគុតវ៉ែត បានមានប្រសាសន៍ថា ជាការពិតប្រទេសណាក៏ដូចជាប្រទេសណាដែរ ឲ្យ​តែជាប្រទេសកាន់លិទ្ធិប្រជាធិបតេយ្យ ជៀសមិនផុតពីការជួបប្រទះ​នូវបញ្ហាវិវាទ​ផ្នែកនយោ​បាយ​ខ្លះនៅ​ក្រោយ​​ការបោះឆ្នោតនោះទេ។ ប៉ុន្តែការខ្វែងគំនិតគ្នាយ៉ាងណានោះ វានឹងឈានទៅស្រុះ​ស្រួលគ្នា​នៅពេល​ដែល​​មានការដោះស្រាយដោយសន្តិវិធី។

ប៉ុន្តែកម្ពុជាគណបក្សប្រឆាំងនៅតែប្រកាន់ជំហរធ្វើមហាបាតុកម្មដ៏ធំមួយ នៅថ្ងៃទៅ៧ កញ្ញាខាងមុខនេះ លោក DHERAR  NASER AL . TUWAIRIបានសម្តែងនូវការព្រួយបារម្មណ៍​ចំពោះមហាបាតុកម្មនេះ ថាតើអា​ជ្ញាធរ​មានវិធីអីសម្រាប់ទប់ទល់ជាមួយមហាបាតុកម្មនោះ ព្រោះថាមិនមែនតែរូបលោកទេ មានស្ថានទូតដទៃ​ទៀត​ក៏មានការព្រួយបារម្មខ្លាំងណាស់ដែរ​ចំពោះបញ្ហាសន្តិសុខ សុវត្ថិភាព ជាមួយគ្នានេះប្រជាពល​រដ្ឋម្ចាស់​ឆ្នោត​ ក៏មានការព្រួយបារម្មណ៍ដូចគ្នានេះដែរ។

 ជាការឆ្លើយតបលោក ប៉ា សុជាតិវង្ស បានជម្រាបជូនថា រាល់សកម្មភាពរបស់ស្ថាប័ន​ជាតិ ( គ ជ ប ) ត្រូវរង​ការ​ដៀលត្មិះពីក្រុមបក្សប្រឆាំង ក្នុងនោះក៏មានការជំរុញឲ្យមានការរើស​អើង​ពូជសាសន៍ពីក្រុម​ជនមួយ​ចំនួន​ដែលគាំទ្របក្សប្រឆាំង។ បើទោះជាស្ថាប័នមួយនេះបាន​​ខិតខំដោះស្រាយបញ្ហាទាំងឡាយរបស់បក្សប្រឆាំង តាមនិតិវិធីច្បាប់ក៏ដោយក៏ស្ថាប័ន ( គ ជ ប )នៅតែមិនទទួលបានការពេញចិត្តពីបក្សប្រឆាំងនោះដែរ។

លោក អភិបាលបានជម្រាបជូនទៀតថា ការស្នើសុំបង្កើតគណៈកម្មការឯករាជ្យរបស់គណបក្សប្រឆាំងនោះ បាន​ក្លាយទៅជាកូនជញ្ជីងនៃការតថ្លៃអំណាចរបស់បក្សប្រឆាំង។ បើមិនបានតាមការទាមទារទេនោះ គឺពួក​គាត់​ប្រកាសធ្វើមហាបាតុកម្ម។

ជាមួយគ្នានេះ លោក ប៉ា សុជាតិវង្ស បានសុំឲ្យ អង្គទូត ស្ថានទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា កុំឲ្យមានការ​ព្រួយបារម្មខ្លាំងពេកអំពីបញ្ហានេះ ពីព្រោះកម្ពុជាជាប្រទេសមួយ ដែលមានច្បាប់ទម្លាប់ត្រឹមត្រូវ គ្រាន់តែថា​អ្នកបង្ករបញ្ហាគេមិនបានគោរពច្បាប់តែប៉ុណ្ណោះ តែទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរ​នឹងខិតខំបញ្ជៀស​ឲ្យបាននូវអំពើហិង្សាក្នុងកំរិតខ្ពស់បំផុតតាមតែអាចធ្វើទៅបាន ៕

ដោយ៖​ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [734]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [756]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [800]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [695]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [654]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ការវាយ​​ប្រហារ​មក​លើ​ស្ថានី​យ៍​ប៉ូលីស​នៅ​អាហ្កានី​ស្ថាន​ឆក់​យក​ជីវិត​មនុស្ស​ ៤នាក់​

ប្រទេសអាហ្កានីស្ថាន៖ កាលពីពេលថ្មីៗនេះ ការវាយប្រហារ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [343]


ឃាតកម្មលើស្រ្តី២នាក់នៅថ្ងៃតែមួយគួរឲ្យរន្ធត់

ប៉ោយប៉ែត៖ អំពើឃាតកម្ម២ករណីទ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [414]


​​ហេតុអ្វីបាន​​ជាគេងាក​មក​ប្រើប្រាស់​​ប័ណ្ណធនាគារ​ ​និង​ ​Eftpos Machine​​

ភ្នំពេញ៖ ម៉ាស៊ីនឆូតកាត ឬ Eftpos Machine គឺជាប្រភេទ...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [616]


ក្មេង​​​ស្រីជនជាតិ​ស៊េរីម្នាក់​ត្រួវបាន​គប់ដំថ្ម​រហូត​ដល់ស្លាប់​ពីបទ​ប្រើប្រាស់​គណនី​ Facebook​

ប្រទេសស៊េរី៖ កាលពីពេលថ្មីៗនេះ ក្មេងស្រីជនជាតិស៊េរី...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [307]


​កម្ពុ​ជា ​​​បញ្ជូន​​កងទ័ព​​​២០២​នាក់​ ​​ចុះ​បេស​កម្ម​​​ដោះមីន​​​​នៅ​ម៉ាលី​​

ភ្នំពេញៈ កម្ពុជាបាន​​បញ្ជូន​​កងទ័ព​មួក​​ខៀវចំនួន​​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [294]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 47 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 247 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 863924​ នាក់