​អ​ភិបាល​រាជធានី​ភ្នំពេញ ​ប្រកាស​ចាត់វិធាន​ការផ្លូវ​ច្បាប់​ចំពោះ​ក្រុម​អណាធិបតេយ្យ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ អភិបាលរាជធានី​ភ្នំពេញ​ លោក ប៉ា សុជាតិវង្ស បានកោះប្រជុំបន្ទាន់មួយជាមួយ​គណៈបញ្ជាកា រឯកភាព រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី ៣ មករា ២០១៤ នេះ ដោយលោកប្រកាសជា​ចំហ​រថានឹងចាត់​វិធាន​ការ​​ផ្លូវ​ច្បាប់​ចំពោះ​ក្រុម​អណាធិបតេយ្យដែល​កំពុង​ធ្វើ​សកម្មភាព​អុកឡុក​បង្ក​អ​សន្តិ​សុខ​សង្គម​ ជាពិសេសនោះ ​ក្រុម​​តវ៉ា​ខុស ច្បាប់​​បិទផ្លូវ​សាធារណៈ​និង​នៅ​មុខ​រោងចក្រ​។​

ការដាក់​ចេញ​​​នូ​វវិធាន​កា​រនេះ ត្រូវ​គេ​ឃើញ​ធ្វើឡើ​ង​ក្រោយ​ពី​បាតុកម្ម ដែល​ដឹក​នាំ​ឲ្យ​គណ​បក្ស សង្គ្រោះ​ជាតិ និង​សហ​ជីព​​មួយ​ចំនួន បាន​នាំ​គ្នា​បិទ​ផ្លូវ​សាធា​រណៈ​ក្នុង​រាជ​ធានី​ភ្នំពេញ ស្ទើរ​ រៀង​រាល់​ថ្ងៃ និង​បាន​ដើរបំ​ផ្លាញ​ទ្រព្យ​សម្បត្តិ​​សាធារណៈទ្រព្យ​សម្បត្តិ​ឯកជន​របស់​រោង​ចក្រ​មួយ​ចំនួន​ទៀត។

លោក ប៉ា ​សុ​ជាតិ​វង្ស​ អភិបាល​រាជធានី​ភ្នំពេញ​បាន​មាន​ថ្លែងឱ្យដឹង​ថា​ ឥលូវ​នេះ​ដល់​ពេល​យើង​ត្រូវ​​អនុវត្ត​តាម​ច្បាប់​​​​​​​រដ្ឋ​ហើយ​ ចំពោះ​ក្រុម​អណាធិបតេយ្យមិន​បណ្តែតបណ្តោយ​ឲ្យ​ទៀត​ទេ​ ព្រោះ​ធ្វើ​ឲ្យ​សង្គម​កាន់តែ​គ្មាន​សន្តិសុខ​និង​សណ្តាប់ធ្នាប់​។​ ការ​កំណត់​វិធានការ​ថ្មី​នេះ​ បន្ទាប់​ពី​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​ ពិសេស​កាលពី​យប់​ថ្ងៃទី ២ មករា ឆ្នាំ ២០១៤ ក្រុម​អណាធិបតេយ្យ​ទាំងនោះ​បាន​ធ្វើ​សកម្ម​ភាព​អុកឡុក​បណ្តាល​ឲ្យ​ប៉ៈ​ពាល់​ដល់​សន្តិសុខ​សង្គម​ ដូច​ជា​ការ​បិទផ្លូវ​សាធារណៈ​ ប្រព្រឹត្ត​អំពើ​ហិង្សា​និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​រដ្ឋ​និង​ឯកជន​ជាដើម​។

ក​បញ្ជាក់​ថា​សកម្មភាព​របស់​ពួក​គេ​កំពុង​តែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​និង​ជនបរទេស​ដែល​កំពុង​ស្នាក់​​​​​​​​នៅ​ក្នុង​រាជធានី​ភ្នំ​ពេញ​​​​បារម្ភភ័យ​ខ្លាច​ និង​រិះគន់ខ្លាំង​ ព្រោះ​វា​បាន​បង្ក​ការ​រំខាន​ជា​ច្រើន​ដល់​ជីវភាព​រស់នៅ​ដែល​យើង​ត្រូវ​ចាត់​វិធាន​ការ​ណ៍​ដោះស្រាយ​ជា​បន្ទាន់​ដោយ​មិន​ទុក​ឲ្យ​ពួក​គេ​នៅ​សោយ​រាជ្យ​​​​​​លើ​ច្បាប់​ទៀត​ឡើយ​ ហើយ​រយៈពេល​៥​ខែ​ហើយ​ តាំងពី​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិ​កាល​​​ទី​៥​មក​អាជ្ញាធរ ​និង​កងកម្លាំង​សម​ត្ថិ​កិច្ច​ខិតខំ​អត់ធ្មត់​ដើម្បី​បញ្ចៀស​ឲ្យ​បាន​នូវ​អំពើ​ហិង្សា​ណា​មួយ​​កើតឡើង​ប៉ុន្តែ​ក្រុម​តវ៉ា​ទាំងនោះ​នៅ​តែ​ប្រព្រឹត្ត​ផ្ទុយ​ពី​ច្បាប់​ដ៏​ដែល​ជា​
ដ៏​ដែល​ ហើយ​មាន​ច​រិ​ក​ញ៉ុះ​ញ៉ុ​ង​ ដើម្បី​បំពេញ​ម​ហិច​តា​នយោបាយ​របស់​ខ្លួន​ដោយ​មិន​គិត​ពី​ផលប្រយោជន៍​ជាតិ​។ ​

បើតាមប្រសាសន៍របស់អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ លោក ឡុង ឌីម៉ង បាន​ឲ្យ​ដឹង​ថា​ក្នុង​ការ​​អនុវត្ត​សកម្ម​ភាព​​​​​បោះ​សំអាត​ក្រុម​អណាធិបតេយ្យ​នៅយប់ថ្ងៃទី២ មករា នោះដោយសារ​ក្រុម​ទាំង​នោះ​បានអុកឡុក​យ៉ាង​ចាស់​ដៃដល់​សន្តិសុខ​សាធារណៈ​ដែល​បាន​បិទផ្លូវ​ប្រព្រឹត្ត​អំពើ​ហិង្សាជាមួយ​អាជ្ញារ​ ហើយ​បាន​គំរាម​ដុត​រថយន្ត​សាធា​រណៈ​​និង​ឆ្លៀតឱកាស​យក​លុយ​ពី​រថយន្ត​ធំៗ​ជា​ថ្នូ​នឹង​ការ​ សម្រួល​​​​​​ចរាចរ​ដើម្បី​ឲ្យ​ចេញ​មុន​ ដែល​នេះ​ជា​អំពើ​ល្មើស​នឹង​ច្បាប់​។​

លោក​បន្ថែមទៀត​ថា​ ក្នុង​ហេតុការណ៍​ផ្ទុះ​អំពើ​ហិង្សា​នោះ​ដែរ បាន​ធ្វើ​ឲ្យ​សមត្ថកិច្ច​រង​របួស​៨​នាក់​ ហើយព្រមទាំង​មាន​​ចាប់​បាន​ជន​បង្កហេតុ​ចំនួន​៣​ផង​ដែរ​។​ ​លោកបញ្ជាក់​ថា​ ក្រុម​បង្ក​អនាធិបតេយ្យ​និង​​​​​ក្រុម​បាតុកម្ម​ទាំងនោះ​មិន​ដែល​បាន​គិតគូរពី​ផល​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សង្គម​ម្តងណា​ឡើយ​ ហើយ​ពួក​ក្រុម​ទាំងនោះ​បាន​បំបែក​ខ្លួន​ធ្វើ​សកម្មភាព​ ហើយ​មាន​ច​រិ​ក​ធ្វើ​ឲ្យ​ ផ្ទុះ​អំពើ​ហិង្សា​កើតឡើង​ ដើម្បី​​ទំលាក់​កំហុស​មក​ឲ្យ​អាជ្ញាធរ​វិញ៕ ដោយ៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [980]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [767]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1059]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1051]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [975]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

កម្លាំងនគរបាលខេត្តបន្ទាយមានជ័យគ្រោងចាប់បញ្ជូនមេក្លោងថ្នាំញៀននិងអ្នកពាក់ពន្ធ័ទៅតុលាការ

មន្ត្រីការិយាល័យប្រឆាំងបទល្មើសជួញដូរគ្រឿងញៀន នៃស្ន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [296]


​ខេត្តយូណាន​ប្រទេសចិន​ផ្តល់ម៉ាស៊ីន​បូមទឹក​ចំនួន​២០០​គ្រឿង​ដល់​ខេត្ត​បន្ទាយមានជ័យ​

ភ្នំពេញ៖ ខេត្តយូណានរបស់ប្រទេសចិន បានសម្រេច​ផ្ត​ល់​...អានបន្ត

កសិកម្ម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [502]


តុលាការកំពូលលើកការប្រកាសសាលក្រមលោក សែម សុវណ្ណដេត ទៅថ្ងៃ ទី៣ខែមេសាបន្ត

ភ្នំពេញ៖ តុលាការកំពូលបានបើកសវនាការលើសំណុំរឿង...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [461]


ខ្មាន់​​កាំ​ភ្លើង​ ៤នាក់​ត្រួវ​បាន​បាញ់​សំលាប់​នៅ​សណ្ឋាគារ​ Serena​

ប្រទេសអាហ្កានីស្ថាន៖ កាលពីរាត្រីយប់មិញនេះ កងកម្លាំ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [290]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 17 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 147 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 190 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 758879​ នាក់