ឧបនាយក រដ្ឋមន្រ្តី ​ស ខេង ​អំពាវ​នាវ​ឲ្យរួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញៈ ​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​បាន​អំពាវនាវ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​មន្ដ្រី​អនុ​វត្តន៍ ច្បាប់​គ្រប់ លំដាប់ថ្នាក់​ទាំងអស់​ត្រូវ​ពង្រឹង​ការអនុវត្ត​ច្បាប់ និង​មាន​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​បន្ថែមទៀត ដើម្បី​ប្រយុទ្ធប្រឆាំង​ការ​ចរាចរ ការ​ចែកចាយ​គ្រឿង ញៀន និង​បញ្ឈប់​​ការប្រើប្រាស់​គ្រឿង ញៀន​ប្រកប ដោយ​​ប្រសិទ្ធភាព​នោះ​។​

ថ្លែងក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ត្រួតពិនិត្យ​ គ្រឿងញៀន​ឆ្នាំ ២០១៣ និង ទិសដៅការងារ​ឆ្នាំ ២០១៤ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន កាលពី​ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០១៤ ​ឧបនាយករដ្ឋមន្ដ្រី ស ខេង បាន​មានប្រសាស​ន៍ថា ការ​ចែក​ចាយ​​គ្រឿង​ញៀន នៅក្នុង​ប្រទេស​កម្ពុជា គឺជា​បញ្ហា​អាទិភាព​មួយ​សម្រាប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​គ្រប់ លំដាប់ថ្នាក់​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​គ្រប់គ្រង និង​ពង្រឹង ការអនុវត្ត​ច្បាប់​ឲ្យ​បាន តឹងរឹង​បំផុត ទៅលើ​អ្នក​ដែល​ប្រ​ព្រឹត្ត​បទល្មើស​គ្រឿង​ញៀន និង​មេក្លោង​ជួញដូរ​គ្រឿងញៀន ។

លោកបញ្ជាក់ថា មន្ដ្រី​អនុវត្តន៍​ច្បាប់ និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ ត្រូវ​ទទួល​ស្គាល់​ការពិត​ចំពោះ​សកម្មភាព និង​ការ ទទួលខុសត្រូវ​រប​ស់​ខ្លួន សម្រាប់​ការអនុវត្ត​ជាក់​ស្ដែង​លើ​បញ្ហា ទប់ស្កាត់ និង​ការបង្ក្រាប​នៃ​ការហូរចូល និង​ការចែក ចាយ​គ្រឿង ញៀន ដែល​កន្លងមក​មាន​មន្ដ្រី មួយចំនួន​ខ្វះ​ឆន្ទៈ និង​បាន​ធ្លាក់​ចូលក្នុង​អន្ទាក់ របស់​ឈ្មួញ​គ្រឿង​ញៀន ធ្វើ​ឲ្យ​ជះឥទ្ធិពល​ដល់ ប្រសិទ្ធភាព​នៃ​កិច្ច ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង គ្រឿងញៀន​នៅ​មិនទាន់​ទទួលបាន​លទ្ធផល​ល្អ ប្រសើរ ។​

លោក​បាន​លើកឡើងទៀតថា ការដោះស្រាយ​បញ្ហា​គ្រឿងញៀន គឺជា​កិច្ចការ ពហុ​វិស័យ ដែល​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់​កោសិកា និង​សមាសភាព​ទាំងអស់​របស់​ស ង្គ​ម ដោយ​ចាប់ផ្ដើម​ពី​បុគ្គល​ម្នាក់ៗ ក្រុមគ្រួសារ សហគម​ន៏ អាជ្ញាធរ​មូលដ្ឋាន វិស័យ​ឯកជន​អង្គ ការ​ជាតិ អន្ដរជាតិ និង​គ្រប់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ រួមជាមួយ​យន្ដការ​តំបន់ និង ពិភព​លោក ។

ឯកឧត្តម​ក៏បាន​ជំរុញ​ដល់​ក្រសួង ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​បន្ដ​យកចិត្ត​ទុក​ដាក់​ចាត់​វិ ធាន​ការ និង​អនុវត្តន៍​ឲ្យ​បាន​ហ្មត់ ចត់ និង​ម៉ឺងម៉ាត់ ក្នុងការ​អនុវត្ត​វិធានការ​បញ្ឈប់​ការប្រើប្រាស់ ការធ្វើ​អាជីវកម្ម និង​ការ​នាំចូល​ផលិតផល​ស៊ី​ហ្សា និង​បារី​អេឡិច​ត្រូនិក នៅក្នុង​ប្រទេស កម្ពុជា​។​លោកឧបនាយករដ្ឋមន្ដ្រី បាន​អំពាវនាវ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ វិស័​យឯក ជន អង្គការ​សង្គម​ស៊ីវិល និង​អ្នក ពាក់ព័ន្ធ​ទាំងអស់ សូម​បន្ដ​ចូលរួម​ឲ្យ​បាន​សកម្ម​ក្នុង​ការងារ បង្ការ ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​បទល្មើស​គ្រឿងញៀន​គ្រប់​ប្រ ភេទ សំដៅ​ជួយ​ដោះស្រាយ បញ្ហា​ដល់​បុគ្គល ក្រុមគ្រួសារ​អ្នក​ដែល​រងគ្រោះ​ដោយសារ​គ្រឿង ញៀន និង​សង្គមជាតិ​ទាំងមូល​៕ ​ដោយ៖ ភីន រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

លោក​​ Julio​​ Grassi​​ ជាប់​​គុក​​ ១៥ ​ឆ្នាំ​​

អាហ្សង់ទីន៖ លោកJulio Grassi...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [374]


បំផ្ទុះ​គ្រាប់​បែកក្នុងរ​ថភ្លើង​មួយខ្សែនៅ​ប្រទេស​ប៉ាគីស្ថានឆ​ក់យកជីវិតមនុស្ស ៣នាក់​

ប្រទេសប៉ាគីស្ថាន៖ កាលពីព្រឹកថ្ងៃសុក្រនេះ ការបំផ្ទុ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [349]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 402 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 663 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864340​ នាក់