ទុយនេស៊ី៖ ការប៉ះទង្គិចគ្នាកាលពីថ្ងៃច័ន្ទម្សិលមិញ រវាងមន្រ្តីប៉ូលីសនិងពួកសកម្មប្រយុទ្ធអ៊ីស្លាមនៅ
ក្នុងរដ្ឋធានី Tunis ប្រទេសទុយនេស៊ីបានឆក់យកជីវិតមនុស្សចំនួន ៤នាក់ ពោលគឺមន្រ្តីប៉ូលីសម្នាក់និ
ងពួកសកម្មប្រយុទ្ធអ៊ីស្លាមចំនួន ៣នាក់។ គួរបញ្ជាក់ផងដែរថា ការបាញ់ប្រហារខាងលើនេះគឺបានកើ
តឡើង បន្ទាប់ពីមន្រ្តីប៉ូលីសមួយក្រុមបានព្យាយាមធ្វើការវាយប្រហារមកលើតំបន់ជ្រកកោនរបស់ពួក
សកម្មប្រយុទ្ធអ៊ីស្លាមដែលស្ថិតនៅក្បែរក្រុង Raoued ។ គួរបញ្ជាក់ផងដែរថា កងកម្លាំងសន្តិសុខរបស់
ប្រទេសទុយនេស៊ីគឺបានធ្វើយុទ្ធនាការប្រឆាំងនឹងពួកសកម្មប្រយុទ្ធអ៊ីសស្លាមអស់រយះពេលជាង ២ឆ្នាំ
មកហើយ។ កាលពីដើមខែកុម្ភះនេះ លោកនាយករដ្ឋមន្រ្តី Ali Larayedh គឺបានចុះចេញពីអំណាច ហើ
យត្រួវបានជំនួសឡើងវិញដោយ លោក Mehdi Jomaa។ មន្រ្តីប៉ូលីសម្នាក់បានមានប្រសាសន៍ថា កា
លពីឆ្នាំមុន កងកម្លាំងសន្តិសុខទុយនេស៊ីចំនួន ២០នាក់គឺត្រួវបានគេសំលាប់នៅក្នុងប្រតិបត្តិការប្រឆាំង
នឹងពួកសកម្មប្រយុទ្ធអ៊ីស្លាមនៅភាគខាងលិចនៃប្រទេសទុយនេស៊ី។ ដោយ៖ តុលា