ស្ថានការណ៍នយោបាយ​​កំពុងពុះកញ្ជ្រោល​ សង្គមស៊ីវិលស្នើឲ្យ​បក្សនយោបាយ​ទាំង២ដោះ​ស្រាយគ្នា​ដោយសន្តិវិធី​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ ដោយសារស្ថានការណ៍នយោបាយនៅប្រទេសកម្ពុជាបច្ចុប្បន្ន កំពុងតែ មានកំដៅខ្លាំងទៅៗ​​ពីមួយ​ថ្ងៃ​ទៅ​មួយថ្ងៃ ហើយឈានទៅប្រើប្រាស់រូបភាពហិង្សាដាក់គ្នា បង្ករឲ្យមានអ្នកស្លាប់និងរបួសជាច្រើននាក់ ដែលកើត​​​​​ចេញ​ពី​គណបក្សនយោបាយ​ទំាង​ពីរមិនព្រមរកនូវដំណោះស្រាយបន្ទាន់ណាមួយទៅលើបញ្ហា ហើយប្រ​កាន់នូវ​​​​ឥរិយាបទ​​​​​​​ត្រូវរៀងខ្លួន ឈ្នះរៀងខ្លួន គឺគ្មានអ្នកចាញ់ មានតែអ្នករងទុក្ខ ។ បញ្ហានេះត្រូវបាន សង្គម​ស៊ីវិល​​ស្នើឲ្យ​​មេ​ដឹក​​នាំគណបក្សនយោបាយទាំងពីរ ​រ​កវិធី​ដោះ​​ស្រាយ​ប​ញ្ហាដោ​យស​ន្តិ វិធីជៀសវាងការប្រើអំពើហិង្សា​បន្តទៅ​​​ទៀត​ដែល​ធ្វើ​​ឲ្យ​ប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គ​ម​និងអាយុជីវិតប្រជាពលរដ្ឋ ។

​ការស្នើសុំក្រុមអង្កការសង្គមស៊ីវិល​​​ ដែល​​កំពុង​តា​មដានយ៉ាងយកចិត្តទុកដាក់​ចំពោះស្ថាន​ការណ៍​នយោ​បាយ​ក្នុ​ង​ប្រ​ទេ​ស​​កម្ពុជានេះ បាន​ធ្វើឡើងក្នុងសន្នីសិទសារព័ត​មានមួយនៅព្រឹកថ្ងៃទី​៣ ខែ មករា ឆ្នំា២០១៤ នៅស្នាក់​​​ការអង្ក​​​​​​​ការខុមហ្វ្រែល​ ។ ​លោក​ ព្រាប កុល ​នាយ​ក​ប្រ​តិបត្តិ អង្ក​ការតម្លាភាពកម្ពុជា​បានលើកឡើងថា​ស្ថានភាព​នយោបាយ​នៅក្នុង​ប្រទេ​ស​កម្ពុជា​នាពេល​ប​ច្ចុ​​ប្ប​ន្ន​ ទោះបីជាមានកំដៅបន្តិចក៏ពិតមែនតែ​នៅ​អាចគ្រប់​គ្រងបានប្រសិនបើ​​​មេ​ដឹកនាំគណបក្សនយោ​បា​យ​ទំា​​​ង​ពីរ​មានឆន្ទៈស្រលាញ់ជាតិ​ ចង់​ដោះ​ស្រាយនោះ ។​ លោកថាបើសិន​បើគណបក្ស​ទំាង​​ពីរ​​​មិនមា​ន​បំ​ណ​ង​​ដោះ​ស្រា​យ​ទេ​ វាអាចធ្លាក់ក្នុងស្ថានភាពមួយ វិកវរ និងមានមហន្តរាយកាន់​តែខ្លាំងឡើងៗ។ 

          លោក ​យ៉ង់ គឹមអេង នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងស ន្តិភាព បានលើកឡើង​ថា ​ការជាប់គំាងនយោបាយបណ្តាលមកពីការមិនចូល​រួមពីគណ​បក្សសង្គ្រោះជាតិ ដែលទទួលបានអាសនៈក្នុង​សភាមិនចួលរួមជាមួយរដ្ឋាភិបាល​របស់​គណបក្សប្រជាជនកម្ពុជា ចេះតែបន្តអូសបន្លាយសភាពការណ៍ឲ្យ​កាន់តែយ៉ាប់ទៅៗ។ ចំណែកគណបក្សប្រជាជនកម្ពុជា ដែលកំពុងតែដឹកនំាគឺមិនទាន់មា​ននីត្យា​​នុ​​កូលភាព​ពេញ​លេញនៅឡើយ ។ ប្រសិនបើស្ថានភាពនេះនៅតែបន្ត នឹងធ្វើឲ្យប៉ះពាល់កាន់តែខ្លាំងដល់​កម្ពុជាក្នុ​ង​កា​រ​អ​ភិវឌ្ឍ​ប្រទេស និង គណបក្សសង្គ្រោះជាតិគិតតែធ្វើបាតុកម្មរយៈ៥ ឆ្នាំ  ហើយគ​ណ​ប​ក្ស​ប្រ​ជា​​ជ​ន​មិ​ន​មា​​​ន​នីត្យា​នុ​កូល​ពេញ​លេញ មិនអាចធ្វើការអភិវឌ្ឍ​ប្រទេស​បានឡើយ ព្រោះថា​​នៅ​ពេ​​លដែលរដ្ឋាភិបាល ក៏ដូចសភាដែលមិនទាន់​មាន​នីត្យានុកូល​គ្រប់គ្រាន់ទេ មិនអាច​ទៅ​ខ្ចីបុល​​​ប្រា​ក់​ពី​បណ្តា​​​ប្រ​ទេ​សអភិវឌ្ឍន៍ផ្សេង​ៗ​បាននោះឡើយ ។  ព្រោះ​មុន​​នឹងផ្តល់ជំនួយគេគិតពីរប្រទេ​សនោះ​ ​មា​ន​​ភា​ព​សុ​ខ​ស្រួ​ល​រ​បស់ខ្លួនជាមុនសិន​ទើប​គេអាចឲ្យខ្លី​​ប្រាក់សម្រាប់​​អភិវឌ្ឍន៍ប្រទេសបាន។

ចំពោះ លោក គល់ បញ្ញា នាយកប្រតិបត្តិអង្កការគណៈកម្មាធិការខុមហ្វ្រែល​ក៏បាន លើកឡើងដែរថា ប្រសិន​​បើ​គណបក្សនបោយបាយទំាងពីនៅតែប្រកាន់ជំហរត្រូវ​រៀង​ៗ​ខ្លួននោះបញ្ហានយោបាយកាន់តែធ្ងន់ធ្ងរថែមទៀត។  តាមអ្វីដែលគណបក្សទំាងពី​របាន ​ពិ​ភា​ក្សា​នោះគឺមានទិសដៅទៅមុខដូចគ្នាការកែទម្រង់ការបោះឆ្នោត គ្រាន់តែគ​ណ​ប​ក្ស​ ស​ង្គ្រោះ​ជា​តិ​ចង់មានការបោះឆ្នោតលឡើងវិញឲ្យបានឆាប់ ចំណែកឯ​កគណប​ក្ស​ប្រ​ជា​ជ​ន​ក​ម្ព​ជា​វិ​ញ​មិនចង់ឲ្យមានការបោះឆ្នោតឆាប់ទេ គឺចំាច​ប់​អា​ណត្តិទី៥ ទើបមានការបោះឆ្នោត។ លោក ម៉ាក់ ចំរើន ប្រធាន​សមាគមយុវជន​​ខ្មែរ បានលើកឡើងថាគោលជំហររបស់​អង្កការសង្គមស៊ីវិលចង់ឲ្យមានការបោះឆ្នោតសារជាថ្មី នៅក្នុងឆ្នាំ២០១៥ ខាងមុខ​នេះ ប៉ុន្តែគណបក្សនយោបាយទាំងពីរមិនទាន់មានឆន្ទៈពិតប្រាកដ ក្នុងការដោះស្រាយន​​យោ​បា​យ​​ ដើម្បីបន្ថយកំដៅសព្វថ្ងៃនេះ ​។​ លោកថា​ប្រសិនបើមិនមានការដោះស្រាយ​បញ្ហា​នយោបាយ​ឲ្យប្រ​សើនោះទេ កំដៅនៃកាទាមទារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ការទាម​ទារគោពរសិទ្ធិមនុស្ស និងទាម​ទារឲ្យ​រដ្ឋាភិបាល​​​គ្រប់គ្រង់បញ្ហាផ្សេងៗទៀត និងរឹតតែកើត​មាន​ប​ន្ត​បន្ទាប់ ។​ដើម្បីឲ្យស្ថានភាពនយោបាយការ​នយោបាយ​​​​ស្ងប់​ស្ងាត់ បន្ទប់ស្ថានការណ៍ បាន ចេញសេចក្តីថ្លៃងការរួមមួយ ដោយអំពាវនាវឲ្យមានការរៀបចំ​ការ​បោះឆ្នោតឡើង​វិញ​មុនបញ្ចប់អាណត្តិព្រោះថា ដោយសង្កេត​ឃើញគោលជំហរ​របស់គណបក្ស​នបោបាយ​ជាប់​ឆ្នោតទំាងពីរគឺគ​ណបក្សប្រជាជនកម្ពុជា ដែលមានឆន្ទៈចង់កំណែទម្រង់ប្រព័ន្ធ​បោះឆ្នោត សម្រាប់រៀ​ប​ចំ​កា​រ​បោះ​ឆ្នោតពេលចប់អាណត្តិ ​និងគណបក្សសង្គ្រោះជាតិ​ដែលចង់កែទំ​រ​ង់​ប្រ​ព័​ន្ធបោះឆ្នោ​ត​ស​ម្រា​ប់រៀបចំការ​បោះឆ្នោត​ឡើងវិញភ្លាម បន្ទាប់ស្ថាន​ការណ៍​យល់ឃើញថា គណ​ប​ក្ស​ទំា​ង​ពី​មានជំហរដូចគ្នា​ដោយជ្រើសរើសការបោះឆ្នោត​ជា​មធ្យោបាយដើម្បីដោះស្រាយវិបត្តិនយោបាយ ។ម្យ៉ាងទៀតបើភាគីណាមួយទទួលបានជ័យជំនៈ ក្នុងការដណ្តើម​អំណាច​ដោយប្រើ​កម្លំាងហិង្សាតាមប្រជាពលរដ្ឋ ឬការបង្ក្រាបដោយកងកំលំាងប្រដាប់អាវុធ/យោធា រដ្ឋាភិ បាល​​​មួយ​​​​​នោះនឹងគ្មាននីត្យានុកូលភាពដដែល។ ដូនេះក្នុងករណីដែលការចរចារគ្នា មិនទទួលបានដំណោះស្រាយ​នយោបាយ​​បន្ទាប់ស្ថានការណ៍ សូមផ្តល់អនុសាសន៍​ដល់​គណបក្សនយោបាយទាំងពីរ ជ្រើសរើសយក​ការរៀបចំ​​ការ​បោះឆ្នោតឡើងវិញ មុនបញ្ចប់​អាណត្តិ ក្រោយពេលដែលកំណែទម្រង់នៃការបោះឆ្នោតបានបញ្ចប់រួចរាល់ ដែលជា ជ​ម្រើសមួយដ៏ល្អបំផុត។សេចក្តីថ្លែការណ៍រួមនេះបានលើកឡើងថា ដើម្បីឲ្យការបោះឆ្នោតដោយសេរី និង​យុ​ត្តិ​ធម៌ ចាំបាច់ត្រូវការពេលវេលាដើម្បីធ្វើកំណែទម្រង់ការបោះឆ្នោត ។ ការកែទម្រង់ បោះឆ្នោ​ត​ទំា​ងនោះ មាន​ច្បាប់ នីតិវិធី និងយន្តការទាក់ទិននឹងការបោះឆ្នោត ដែលត្រូវ កែលម្អ​រួ​ម​មា​នៈ​  ទី១ កំណែទម្រង់គណៈ​កម្មាធិការ​ជាតិរៀបចំការបោះឆ្នោត គ្រប់លំដាប់ ថ្នាក់ និង​ក្រុម​ប្រឹ​ក្សា​ធម្មនុញ្ញ ។ ទី២‑កែលម្អប្រព័ន្ធផ្សព្វផ្សាយ ពិសេសទូរ​ទស្សន៍ និងវិទ្យូ ដោយមា​ន​គោ​ល​កា​រណ៍ និងគោលការសមធម៌ តុល្យាភាព និងសេរីសម្រាប់ការទទួលបា​ន​ប្រើ​ប្រាស់ និងកា​រផ្សព្វផ្សាយ ។ ទី៣‑ ផ្លាស់ប្តូរ ប្រព័ន្ធចុះឈ្មោះបោះឆ្នោតជាថ្មី ដែលអាច កំណត់ បានអត្ត​ស​ញ្ញា​ណអ្នកបោះឆ្នោតច្បាស់លាស់ និងមានប័ណ្ណបោះឆ្នោត ។ ទី៤‑ កំ​ណែ​ទ​ម្រ​ង់​យន្តការ​ដោះស្រាយទំនាស់វិវាទ និង​បណ្តើងបោះឆ្នោត ឲ្យឯករាជ្យរួមមាន ការ ​បង្កើ​ត​យ​ន្ត​កា​រ ប្រសិទ្ធិ ភាពមួយសម្រាប់ការអង្កេតភាព មិនប្រតិក្រតី ។ ទី៥‑ មានច្បាប់ ​ដើ​ម្បី​ត​ម្លា​ភា​ព​ហិ​រ​ញ្ញវត្ថុ និងកំណត់ការចំណាយរបស់គណបក្សនយោបាយ ក្នុងដំណើរ ការ ឃោ​ស​នា​កា​រ​បោះឆ្នោត ។ ទី៦‑ ពង្រឹងការអនុវត្តន៍ច្បាប់ឲ្យបានពេញលេញ អំពីភាព អព្យាក្រឹត្យ មិ​ន​ល​ម្អៀ​ង ដាច់ខាត​សម្រាប់ទំាងស្ថាប័ន និងមន្ត្រីនៃកងយុទ្ធពលខេមរភូមិ នគបាល និ​ង​មន្ត្រីតុលការ ។ ទី៧‑មានច្បាប់ឬ/​និងគោល​នយោបាយដើ​ម្បី​កំ​ណ​ត់​កូ​តា​ស្ត្រី​​ជា​តំ​ណាង ​ជា​ប់ឆ្នោត។​សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ការបោះឆ្នោត​ឡើង​វិញមុនអាណត្តិគួគប្បីត្រូ បរៀប​ចំឡើងក្នុងឆ្នាំ២០១៥ យ៉ាងយូរដោយសាគេ ត្រូវការពេលវេលា ដើម្បីអនុវត្តកំណែ ទម្រង់​ការបោះឆ្នោត ដែលធានាឲ្យមានការ លក្ខខណ្ឌអប្បបរមា សម្រាប់ការបោះឆ្នោ​​តដោ​យសេ​​រី និងយុត្តិធម៌៕

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1217]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1013]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1318]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1329]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1239]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ក្រុមស្រី្តក្រី​​ក្រចង់ឲ្យ​​អាជ្ញាធរ ​​បន្ថែមកិច្ច​សហការ​ ​ដើម្បីដោះ​​ស្រាយការលំបាក​​

ស្រ្តីមកពី​សហគមន៍ក្រី​ក្រជាច្រើននៅ​រាជធានីភ្នំពេញ​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [330]


ដើរគេចពីសមត្ថ​កិច្ច​ឡើង​ភ្នំ​ជាន់​មីន​ស្លាប់​

ឧត្តរមានជ័យៈ ថ្ងៃទី ​២៨​ ខែ​ កញ្ញា​ ឆ្នាំ ​២...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [364]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 383 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1962 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 964862​ នាក់