​កាណាដា ​ជម្រុញឲ្យ​គណបក្ស​ទាំងពីរ​ បន្តធ្វើ​ការ​ចរចា​ ដោះស្រាយ​ភាពជាប់​គាំង​នយោបាយ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ ឯកអគ្គរាជទូតនៃប្រទេសកាណាដា ទទួលបន្ទុកក្នុងប្រទេសកម្ពុជា ដែលមាន​និវេសនដ្ឋាន នៅ​ប្រចាំ ប្រទេស​​​​​ថៃបានថ្លែង ជំរុញលើកទឹកចិត្ត ឲ្យគណបក្សប្រជាជនកម្ពុជា និង​គណបក្សសង្រ្គោះជាតិ ដែលទទួល​បាន​ការ​គាំទ្រពីប្រជាជនតាមរយៈការបោះ​ឆ្នោតកាល​ពីថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៣កន្លងទៅនោះ ធ្វើយ៉ាង​ណា បន្ត​ការចរចាពិភាក្សាគ្នាទៀត ដើម្បី​ស្វែង​រកដំណោះស្រាយ នៃការជាប់គាំងនយោបាយនៅក្នុងប្រទេស ។

លោក ហ្វីលីព ខាលវើត ឯអគ្គរាជទូរកាណាដា បានថ្លែងបែបនេះនៅក្នុងឱកាស​ជួប​សម្តែង​ការគួរសមជាមួយ​លោក​​​​​​ឧបនាយករដ្ឋមន្រ្តី ស ខេង ជារដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ នៅរសៀល​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៤ នាទីស្តីការ​ក្រសួង​។លោក ហ្វីលីព ខាលវើត​ បានមានប្រសាសន៍ថា  ខ្ញុំនៅតែមានជំនឿចិត្តថា កម្ពុជានឹងស្វែងរក​នូវ​ការស្រស់​ស្រួល​គ្នាជាពិសេសការពិភាក្សាគ្នា ដោយសន្តិវិធី ដើម្បីធ្វើយ៉ាងណាឲ្យ គណ​​បក្ស​​សង្រ្គោះជាតិ ចូលរួមនៅ​ក្នុង​ដំ​ណើរ​ការ​របស់រដ្ឋសភា ហើយការចូលរួមនេះ នឹងផ្តល់ ផល​ប្រយោជន៍ ដល់ប្រជាជនកម្ពុជា ពិសេសរួមគ្នាអភិវឌ្ឍន៍ជាតិ។

ជាមួយគ្នានោះ ប្រទេសកាណាដា នឹងបន្តផ្តល់ជំនួយដល់កម្ពុជាតទៅទៀត ក្នុងពេលខាងមុខ ដើម្បីចូលរួម​ចំណែក​ជួយកម្ពុជាក្នុងការកសាង សមត្ថភាព នគរបាល នៅក្នុងការ​ប្រយុទ្ធ​ប្រឆាំងទៅនឹងការងារឧក្រិដ្ឋកម្មឆ្លងដែន ដូចជា ការជួញដូរមនុស្ស និងអំពើភារវកម្មជាដើម។

មានប្រសាសន៍ឆ្លើយតប ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី ស ខេង បានថ្លែង​អំណរ​គុណ ចំពោះការគាំទ្រ និងជម្រុញឲ្យមានការជួបចរចារគ្នារវាងគណបក្សជាប់ឆ្នោតទាំងពីរ​ដើម្បី​​ផល​ប្រយោជន៍​ជាតិ​ ព្រមទាំងបាន​បន្តកិច្ច​សហប្រតិបត្តិការ ​និងផ្តល់ជំនួយសំរាប់កសាង​សមត្ថភាពមន្រ្តីនគរបាល លើការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស​និង អំពើភារវកម្ម ក្នុង​ប្រទេស តំបន់ និងពិភពលោក។

ក្នុងនោះដែរលោកឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនពីស្ថានភាពនយោបាយក្រោយពេល​បោះឆ្នោត ក៏ដូចជាស​កម្ម​ភាពនានាជាច្រើនដែលកម្លាំងនគរបាលជាតិ បានអនុវត្តន៍តាមបទ បញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់​នូវរាល់បទល្មើសទាំងឡាយដែលបានកើតមាន ដើម្បីធានាដល់សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ។

ម៉្យាងទៀតកម្លាំងនគរបាលកម្ពុជា ក៏​បាន​ចូល ចំណែកសហការជាមួយកម្លាំងប៉ូលីសនៃបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក ដើម្បី​រក្សាសន្តិសុខនិងចូលរួមទប់ស្កាត់ ការប្រឆាំងនឹងអំពើភារវកម្មនានានៅលើសកល​លោក​ផងដែរ៕ដោយ​ ៖​​សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [979]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [767]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1058]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1050]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [974]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

សាលាក្រុង ​ណែនាំពីការ​រៀបចំសន្តិ​សុខ សណ្តាប់ធ្នាប់ ​ពេលចូលឆ្នាំ​ថ្មីចិន វៀតណាម​

ភ្នំពេញ៖ សាលា​រាជ​ធានី​ភ្នំពេញ កាលពី​ថ្ងៃ​​ទ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [318]


បញ្ហា​ជំលោះ​នៅស៊ូដង់​ខាងត្បូង​បង្ខំឲ​ប្រជាជនរាប់លាន​នាក់​ចាកចេញ​ពីទីលំនៅ​របស់​ពួកគេ​

ស៊ូដង់ខាងត្បូង៖ កាលពីពេលថ្មីៗនេះ បញ្ហាជំលោះនៅក្នុង...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [478]


អ.វ.ត.ក​ ​ទទួលវិភាគ​​ទានចំនួន​ ​២ម៉ឺនដុល្លារ​​ពីប្រទេសកាតា​​

ភ្នំពេញៈ យោងតាមបណ្ថាញសារព័ត៌មាននៅក្នុងស្រុក...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [355]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 13 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 31 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 653 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 758393​ នាក់