ភ្នំពេញ៖ ក្រសួងព័ត៌មាន បានផ្តួចផ្តើមការពិភាក្សាមួយដែលបានឈានដល់ការបង្កើតសហព័ន្ធសារព័ត៌មាន ដើម្បីអោយមានការរួបរួមគ្នាក្នុងសហគមអ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា។
ឯ/ឧ ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រសាសន៏ថា សមាគមអ្នកសារព័ត៌មាន មកពិភាក្សាអំពីការ បង្កើតសហព័ន្ធអ្នកសារព័ត៌មានជាតិកម្ពុជាដោយតំណាងឲ្យ អ្នកសារព័ត៌មានថ្នាក់ជាតិ ព្រោះកន្លងមក មានសមាគមច្រើនពេក ហើយសហគមន៍អ្នកសារព័ត៌មាន មិនមានតំណាងច្បាស់លាស់ សម្រាប់ចូលក្នុងវេទិកាអន្តរជាតិ ។
ឯ/ឧបានបន្តថា ស្ថាបន័ នេះបង្កើតឡើងដោយមានតួនាទីសម្រាប់ ជួយដល់អ្នកសារព័ត៌មាន និងសម្រាប់ធ្វើកិច្ចប្រជុំ រវាងស្ថាបន័ព័ត៌មាន ជាមួយរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ស្ថាបន័អ្នកសារព័ត៌មានផ្សេងៗ មកពីប្រទេសដ៏ទៃ ។
សូមបញ្ជាក់ថា កន្លងមកមានសមាគមអ្នកសារព័ត៌មាន ចំនួនប្រមាណជា ៣០ នៅក្នុងប្រទេសកម្ពុជា៕