ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនជួយពង្រឹងការគ្រប់គ្រងច្បាប់កម្មសិទ្ធិដីធ្លី ដល់ក្រសួងរៀប ចំដែន ដី នគររូបនី យកម្មនិងសំណង់ និងក្រសួងយុត្តិធម៌ ដើម្បីធានាឲ្យ ពលរដ្ឋកាន់ តែមានសិទ្ធិ ពេញ លេញ ក្នុងការ កាន់ កាប់ដីធ្លីរបស់ខ្លួន ដោយស្របច្បាប់និងគ្មានផលទំនាស់កើតឡើង។
នៅព្រឹកម៉ិញនេះមន្ត្រីជំនាញជប៉ុន បានមកជួយផ្សព្វផ្សាយ អំពីបែបបទថ្មី នៅក្នុងការការពារ ទ្រព្យកម្មសិទ្ធិដីធ្លី ដល់មន្រ្តីក្រសួងរៀបចំដែនដី នគរូបណីយកម្ម និងសំណង់ និងក្រសួងយុត្តិធម៌ ដើម្បីកាត់បន្ថយវិវាទ ដណ្តើមការ គ្រប់គ្រងកម្មសិទ្ធិដីធ្លីទៅវិញទៅមក។
ឯឧ.លឹម វន្ត័រដ្ឋ លេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានផ្តោតក្តីសង្ឃឹមថា នៅ ពេលខាង មុខវិវាទដណ្តើមកម្មសិទ្ធិដីធ្លីនិងត្រូវបានកាត់បន្ថយ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានបង្កើតឲ្យមានបែប បទថ្មីក្នុងការចុះបញ្ជីដីធ្លីដោយយោងតាមច្បាប់រដ្ឋប្បវេណី។ ឯ/ឧ បានបញ្ជាក់ ថា អ្វីដែលសំខាន់បំផុត គឺបានធា នាការពារសិទ្ធិជាម្ចាស់ស្របតាមច្បាប់ ប៉ុន្តែប្រសិនបើ ការទិញដូរអចលទ្រព្យនិងការរស់នៅលើដីរបស់ខ្លួនពុំមានការចុះបញ្ជីឲ្យបានត្រឹមត្រូវនោះជួបបញ្ហាប្រឈមច្រើន ហើយឈានទៅដល់មានវិវាទ ធ្ងន់ធ្ងរទៀតផង នៅពេលខាងមុខ។
លោកប៉ែន សុមុន្នីប្រធានអង្គការស្មគ្រ័ចិត្តដើម្បីសង្គមបានគាំទ្រលើនិតិវិធីថ្មីនេះ ព្រោះវាជាដំណើរ ការដ៏ល្អឆ្ពោះទៅមុខ ដែលមានអ្នកពាក់ពន្ធ័ចូលរួមច្រើនទាំងក្រសួងរៀបចំដែនដីនិងក្រសួងយុត្តិធម៌ ក្នុងការកំណត់និតិវិធីច្បាស់លាស់នៃម្ចាស់កម្មសិទ្ធិ និងការវាស់វែងដីធ្លី។
សូមបញ្ជាក់ថា តាមផែនការរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់នៅឆ្នាំ2015 នឹងធ្វើ ការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឲ្យបានយ៉ាងតិច58ភាគរយ ហើយនៅឆ្នាំ2018សម្រេចឲ្យបាន 70 % នៃផ្ទៃដីសរុប។តែទោះជាយ៉ាងនេះក្តីជាលទ្ធផលការចុះបញ្ជីដីធ្លីបច្ចុប្បន្នបានចំនួនជាង 3 លានក្បាលដី ហើយតាមការប៉ាន់ស្មាននៅសល់ក្បាលជាច្រើនទៀតរហូតដល់ជាង7ទៅ8លាន ក្បាលដី ទៅតាមការវិវិវត្តន៍នៃសង្គមនិងមនុស្ស ៕ដោយ៖អភិរក្ស